ជីវិតកម្សាន្ដ
មិនបង្ហាញថាជាគូស្នេហ៍ Lisa និងកូនសេដ្ឋី LV បណ្ដើរគ្នាត្រសងនៅឯការប្រគំតន្ត្រី Adele
Lisa សមាជិកក្រុមចម្រៀងនារី K-pop Blackpink និង Frédéric Arnault ដែលគេស្គាល់ថាជាកូនប្រុសរបស់មហាសេដ្ឋី Bernard Arnault ត្រូវគេប្រទះឃើញបណ្ដើរគ្នាយ៉ាងត្រសងនៅឯការប្រគំតន្ត្រី Las Vegas របស់តារាចម្រៀងអង់គ្លេស Adele ។
ទោះបីជាព្រឹត្តិការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ២២ ខែវិច្ឆិកាក៏ដោយ ក៏វីដេអូរបស់ Lisa និង Frédéric ចូលរួមការប្រគុំតន្ត្រីមិនត្រូវបានបង្ហោះចូលក្នុង TikTok រហូតដល់ថ្ងៃទី ០២ ខែធ្នូ។ ឃ្លិបនេះទទួលបានការចូលមើលជាង ១៨០,០០០ ដងក្នុងរយៈពេលពីរថ្ងៃ។
នៅក្នុងវីដេអូនោះ Lisa និង Frédéric ត្រូវបានបង្ហាញថាឈរជិតគ្នានៅក្នុងរូបភាពស្និទ្ធស្នាល នៅពេលដែលពួកគេរីករាយនឹងការសម្តែងរបស់តារាចម្រៀង Adele ជាមួយហ្វូងមនុស្ស។ Lisa ពាក់អាវស្បែកទាន់សម័យ ចំណែក Frédéric ពាក់អាវយឺតពណ៌ស្រាលជាមួយអាវពណ៌ខ្មៅ។
អ្នកទាំងពីរក៏ត្រូវគេឃើញដើរជាមួយគ្នានៅក្នុងការប្រណាំង Grand Prix Las Vegas កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា នេះបើតាមកាសែត Tien Phong ខណៈពេលដែលអ្នកយកព័ត៌មានពី Sky Sports កំពុងសម្ភាសម្ចាស់ជើងឯកអូឡាំពិក Noah Lyles Lisa និង Frédéric ត្រូវបានចាប់បាននៅលើកាមេរ៉ា។
ដ្បិតថាយ៉ាងនេះក្ដី ទំនាក់ទំនងរវាង Lisa និង Frédéric ទទួលបានការចាប់អារម្មណ៍ជាលើកដំបូង នៅពេលដែលមហាសេដ្ឋីជាអ្នកស្នងមរតកបានចាប់ផ្តើមតាមដានតារាចម្រៀងនៅលើ Instagram ក្នុងឆ្នាំ ២០២២។ ចាប់តាំងពីពេលនោះមក ពួកគេត្រូវបានគេឃើញរួមគ្នានៅទីតាំងផ្សេងៗគ្នាជុំវិញពិភពលោក រួមមាន ហាវ៉ៃ, ប៉ារីស, ម៉ូណាកូ, តូក្យូ និងផ្លរីដា។បើទោះជាអ្នកទាំងពីរមិនបានបង្ហាញជាសាធារណៈថាជាគូស្នេហ៍នឹងគ្នាក៏មែនពិតប៉ុន្តែកន្លងមកមហាជនតែងតែងឃើញរូបភាពរបស់ពួកគេលើបណ្ដាញអ៉ិនធើណេតជារឿយៗ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាសម្ដែងកូរ៉េខាងត្បូង២រូប មរណភាពក្នុងខែតែមួយ និងមានអាយុខ្ទង់៣០ដូចគ្នា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ