ជីវិតកម្សាន្ដ
Zhao Liying និង Lin Gengxin នៅតែរងពាក្យចចាមអារ៉ាមថា លួចបង្កាត់ភ្លើងស្នេហ៍
បន្ទាប់ពីការលែងលះជាមួយ Feng Shaofeng អស់រយៈពេលជាង៣ឆ្នាំមកនេះ តារាសម្ដែងចិននាង Zhao Liying បានចំណាយពេលភាគច្រើនរបស់នាងធ្វើការទាំងស្រុង។ ហេតុដូច្នេះហើយ បានជាមនុស្សជាច្រើនគិតថា នាងនៅតែឯកា ប៉ុន្តែអ្នកសរសេរប្លុក Giang Tieu Yen បាននិយាយថា នាងពិតជាបានរកឃើញមនុស្សដែលសក្តិសមនឹងស្រលាញ់ ហើយថែមទាំងចង់រៀបការទៀតផង។ អ្នកសរសេរប្លុកម្នាក់ទៀតក៏បានផ្តល់ព័ត៌មានថាអត្តសញ្ញាណរបស់មិត្តប្រុសនាងមិនមែនជាមនុស្សក្រៅសិល្បៈទេ ប៉ុន្តែជាតារាសម្តែងដែលបានធ្វើការជាមួយគ្នាកន្លងមក។
ភ្លាមៗនោះ អ្នកមលេងអ៊ីនធឺណិតបានសន្មត់ថា Lin Gengxin គឺជាមិត្តប្រុសសម្ងាត់របស់តារាស្រីចិន។ កន្លងមក គូស្នេហ៍មួយគូនេះបានធ្វើការជាមួយគ្នាក្នុងភាពយន្តប្រវត្តិសាស្ត្រចំនួនពីរ គឺ Princess Agents និង The Legend of Shen Li។ ភាពយន្តទាំងពីរនេះ ទទួលបានលទ្ធផលខ្ពស់ ដោយបានជួយឲ្យពួកគេមានយ៉ាងសកម្មច្រើនពីសំណាក់ទស្សនិកជន។ ក្រៅពីនេះ អ្នកទាំងពីរក៏ត្រូវគេចាប់បានជាច្រើនដងថាមានសកម្មភាពរ៉ូមែនទិកចំពោះគ្នាទៅវិញទៅមក។
នៅចុងខែកញ្ញា Lin Gengxin ត្រូវបានគេចាប់បានថាលោកតែងតែលួចមកគាំទ្រដល់រូបនាង។ គេដឹងថាតារាប្រុសរូបនេះកំពុងសិក្សាថ្នាក់បណ្ឌិតនៅ Shanghai Drama Academy ដូច្នេះហើយទើបលោករវល់ខ្លាំង ឬនៅពេលដែលតារាស្រីឈ្នះពានរង្វាន់ Kim Ung Queen Award នោះរូបលោកក៏បានបានបង្ហោះសារអបអរសាទរនៅលើ Weibo ផ្ទាល់ខ្លួនរបស់គាត់ដែរ។
សកម្មភាពជាបន្តបន្ទាប់នេះបានធ្វើឲ្យ Zhao Liying និង Lin Gengxin មានពាក្យចចាមអារ៉ាមថាកំពុងទាក់ទងគ្នាជាសម្ងាត់។ ទោះជាមិនបានផ្សព្វផ្សាយជាសាធារណៈក៏ដោយ ក៏អ្នកគាំទ្ររបស់គូស្នេហ៍មួយគូនេះ រំភើបចិត្តជាខ្លាំង នៅពេលដែលបានឃើញព័ត៌មានមួយនេះ។ មនុស្សម្នាក៏គិតថា តារាស្រីវ័យ ៣៧ឆ្នាំ និងតារាប្រុសវ័យ៣៦ឆ្នាំគឺជាគូស្នេហ៍ដ៏ស្រស់ស្អាតខ្លាំងណាស់ ខណៈពេលដែលភាគីម្ខាងសរសើរអ្នកដ៏ទៃថាមានភាពកក់ក្ដៅ និងសង្ហា ភាគីម្ខាងទៀតហាក់ដូចជាខ្មាស់អៀន នៅពេលឈរក្បែរអ្នកនោះ។
ទោះបីជាយ៉ាងណាក៏ដោយ ក៏នៅតែមានមតិថា Zhao Liying និង Lin Gengxin គ្រាន់តែជាមិត្តជិតស្និទ្ធនឹងគ្នាប៉ុណ្ណោះ។ ដោយសារតែពួកគេយល់ចិត្តគ្នាបានល្អ ពួកគេតែងតែមានសកម្មភាពស្និទ្ធស្នាលដែលអាចបង្កឲ្យមានការយល់ច្រលំបានយ៉ាងងាយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖រឿងភាគថ្មីរបស់ ទិនហ្វី ត្រូវគេរិះគន់ថា កំប្លែងបែបឆ្កួតលីលា រីឯការសម្តែងក៏មិនល្អ

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង