Connect with us

ជីវិតកម្សាន្ដ

អ្នកគ្រប់គ្រង Miss Mera Cambodia ខាត់ ស្រីច័ន្ទ ប្រាប់មូលហេតុយំលើឆាក ខណ:គេថាជាការសម្តែង

បានផុស

នៅ

ក្រោយបញ្ចប់ការប្រកួតកម្មវិធីសម្រស់ដែលបង្កើតឡើងដោយកូនខ្មែរកញ្ញា ខាត់ ស្រីច័ន្ទ ហៅ K ate Cat ជាអ្នកគ្រប់គ្រង Miss Mera Cambodia នោះស្រាប់តែថ្មីៗនេះ បានផ្ទុះការជជែកវែកញែកពាក់ព័ន្ធអ្នកគ្រប់គ្រងរូបនេះ ដែលយំនៅលើកឆាតក្នុងថ្ងៃប្រកួតវគ្គផ្តាច់ព័្រត្រថា គ្រាន់តែជាការសម្តែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញបន្ទាប់ពីមានការវែកញែក និងការបញ្ចេញមតិខាងលើនេះ ដើម្បីជាការស្រាយចម្ងល់មហាជនក៏ដូចអ្នកគាំទ្រផងនោះកញ្ញា ខាត់ ស្រីច័ន្ទ បានចេញមកបកស្រាយប្រាប់ពីមូលហេតុ និងស្នើឲ្យបញ្ឈប់ការយល់ច្រឡំជុំវិញរឿងរ៉ាវនេះបន្តទៀត។

កញ្ញា ខាត់ ស្រីច័ន្ទ ហៅ Kate Cat ដែលជាអ្នកគ្រប់គ្រង Miss Mera Cambodiaបានបញ្ជាក់ថាកា រដែលនាងយំនៅលើឆាកស្ទុះទៅឱបបេក្ខភាព សូរ ពេជ្រវលក្ខណ៍ ដែលជា 2nd runner Up Miss Mera Cambodia 2024 ទាំងភ្នែកព្រោះតែខ្លួនមានអារម្មណ៍រំភើប ហើយក៏មិនមានការសោកស្តាយចំពោះបេក្ខណាម្នាក់នោះ ដូចអ្វីដែលការលើកឡើងដែរ។

កញ្ញា ខាត់ ស្រីច័ន្ទបានបញ្ជាក់ខ្លឹមសារខ្លីថា”សូមឈប់ Drama ទៅខ្ញុំយំលើឆាកក៏ព្រោះខ្ញុំរំភើបដែលគ្រប់ យ៉ាងចប់ដោយរលូនមិនមានស្អីខ្មៅសអី្វទេយំព្រោះរំភើបដែលមានបេក្ខភាពពូកែល្អៗបែបនេះ”។

ថ្វីបើកម្មវិធីប្រកួតសម្រស់ Miss Mera Cambodia ជាកម្មវិធីបើកទំព័រដំបូងបង្កើតដោយកូនខ្មែរក៏ពិតមែន តែសម្រាប់ការលេចវត្តមាននេះ បានធ្វើឲ្យអ្នកគាំទ្រវិស័យបវរកញ្ញានៅប្រទេសកម្ពុជា កោតសរសើរការដឹកនាំ និងរៀបចំកម្មវិធីបានយ៉ាងល្អ។ សូមបញ្ជាក់ថា កម្មវិធី Miss Mera Cambodia 2024 បានរកឃើញម្ចាស់មកុដដំបូងគេគឺកញ្ញា ថាន រតនា ក្រោយចំណាយពេលវេលាអស់រយៈពេល ជាច្រើនខែមកនេះ ខណ:លំដាប់រងទីមួយបានទៅកញ្ញា លឹម ណាលី និងលំដាប់រងទី២ បានទៅលើកញ្ញា សូ​ ពេជ្រវលក្ខណ៍ ៕ ចាន់រ៉ា

Oplus_131072

Oplus_131072

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម