Connect with us

ជីវិតកម្សាន្ដ

តា វ៉ិចទ័រ ដាស់តឿនយុវជនទម្លាប់ខ្លួនឱ្យល្អ ពេលមានឱកាសឪពុកម្តាយទំនុកបម្រុងរៀនសូត្រ

បានផុស

នៅ

ជាការដាស់តឿនស្មារតីដល់យុវជន ដែលជាទំពាំងស្នងឬស្សីផលិតករកម្មវិធីកម្សាន្តល្បីឈ្មោះ និងជាប្រធានក្រុមកំប្លែងលោក សុវណ្ណ រិទ្ធី ហៅលោក តា វ៉ិ​ច​ទ័​រ បានចេញមកបំផុសសម្រាប់ក្មេងៗជំនាន់ក្រោយឲឱ្យខិតខំរៀនសូត្រដើម្បីក្រេបយកចំណេះដឹងទៅថ្ងៃអនាគត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមគ្នានោះដែរ លោកតា វ៉ិចទ័រ ក៏បានក្រើនរម្លឹកទៅយុវជនគ្រប់រូបដែរថា ដើម្បីក្លាយខ្លួនជាកូនល្អ សិស្សល្អ នៅក្នុងសង្គម ចូរប្អូនៗត្រូវបន្តការទម្លាប់ខ្លួនឱ្យល្អ ខណ:ពេលនៅមានឱកាសដែលលោកឪពុកអ្នកម្តាយ បានផ្គត់ផ្គង់ទំនុកបម្រុងរៀនសូត្រក្នុងការចាប់យកចំណេះវិជ្ជាសម្រាប់ខ្លួនឯង និងសង្គមជាតិ។

លោក សុវណ្ណ រិទ្ធី ហៅលោកតា វ៉ិ​ច​ទ័​រ បានលើកឡើងខ្លឹមសារខ្លីដោយអត្ថន័យអប់រំដូច្នេះថា “មានឪពុកម្តាយនៅទំនុកបម្រុងខំប្រឹងរៀនសូត្រ និងទម្លាប់ខ្លួនឱ្យល្អណាកូនក្មួយៗ”។ ខ្លឹមសារនេះ ក្នុងន័យដាស់តឿនយុវជនដែលជាកូនខ្មែរគ្រប់រូបគួរគប្បីធ្វើឱ្យបានល្អតាមរយ:ការសិក្សាដែលចំណេះគឺជាស្ពានសម្រាប់ចំណងទៅថ្ងៃអនាគត។

គួរបញ្ជាក់ថា លោកតា វ៉ិ​ច​ទ័​រ ធ្លាប់អះអាងឆន្ទ:របស់ខ្លួនថា គុណធម៌ជីវិតបើទោះលោកទៅដល់ជើងមេឃក៏មិនភ្លេចគុណអ្នកជួយលោកដែរ។ គិតមកដល់ពេលនេះ លោកតាវ៉ិចទ័រ បានសាងកេរ្តិ៍ឈ្មោះលើវិថីកំប្លែងមានរយ:ពេលយូរឆ្នាំមកហើយ ខណ:ដែលការងារលោកបច្ចុប្បន្នកាន់តែមានសន្ទុះនិងទីផ្សារគាំទ្រតាមរយ:ការផលិតរឿងកំប្លែងខ្លីៗផងនោះ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

កីឡា៨ ម៉ោង មុន

ជើង​ខ្លាំង​ផ្តួល​ថៃ​ច្រើន​រូប Nabati ត្រូវ ONE តេស្តឃើញសារធាតុហាម​ឃាត់

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

Sokha Hotels

ព័ត៌មានពេញនិយម