ជីវិតកម្សាន្ដ
ពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រូវគេរិះគន់ គ្រាន់តែមិនងាកក្រោយ
អតីតបវរកញ្ញាកម្ពុជាដែលជាម្ចាស់មកុដ Miss Grand Cambodia ២០២២ ពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រូវគេរិះគន់ ក្រោយកញ្ញាឈរបង្ហាញរូបរាងជាមួយនឹងកាមេរ៉ា មុខវេទិកាក្នុងកម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រនៃ Miss Mera Cambodia 2024 កាលពីថ្មីៗនេះ ដោយមិនបានងាកក្រោយដាក់ទស្សនិកជន។

ក្រោយមានការលើកឡើងថា វត្តី អត់ងាកក្រោយសោះដូចជាខុសទម្លាប់ពីមុន…នាងប្រែហើយ ធ្វើឱ្យមតិខ្លះ យល់ថា បវរកញ្ញាដ៏លេចធ្លោរូបនេះ បានល្បីចរិតប្រែទៅវិញ។
យ៉ាងណា ជុំវិញការរិះគន់នេះ តាមរយៈផេកគាំទ្ររបស់កញ្ញា បានចេញមុខឆ្លើយតបជំនួសសាមុីខ្លួនថា “ចង់ឱ្យ ពេជ្រវត្តី ក្លាយជាព្រហ្ម ដែលអាចឃេីញមនុស្សទាំង ៤ជ្រុង ដោយមិនចាំបាច់ងាកក្រោយ?”។ និងបានចោទសួរទៅកាន់អ្នករិះគន់ទៀតថា “មានឃេីញកាមេរ៉ាគេកំពុងតែថតទេអី ឱ្យគេងាកក្រោយសេីចដាក់ឬ?”។
កញ្ញា ពេ ជ្រ វត្តីសារ៉ាវឌ្ឍី អាចចាត់ទុកថា ជាបវរកញ្ញាមួយរូបដ៏លេចធ្លោលើវិថីនេះ មិនថាការងារសិល្បៈក្នុងស្រុកនិងក្រៅស្រុក។ មិនតែប៉ុណ្ណោះ វត្តី តែងចូលរួមសកម្មភាពចូលរួមជួយសង្គម និងការផ្សព្វផ្សាយវប្បធម៌សិល្ប:ខ្មែរជាហូរហែរ ដោយមានការប្តេជ្ញាចូលរួមផ្សព្វផ្សាយវប្បធម៌អរិយធម៌ កេរមរតកស្នាដៃដ៏អស្ចារ្យបុព្វបុរសខ្មែរបន្សល់ទុក។ តួយ៉ាង ម្ចាស់មកុដ Miss Grand Cambodia ២០២២ រូបនេះ មានទាំងសម្រស់ និងប្រជាប្រិយភាពក្នុងចិត្តអ្នកគាំទ្រកម្ពុជាផងដែរ៕ អត្ថបទ៖ ចាន់រ៉ា


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ