Connect with us

ជីវិតកម្សាន្ដ

មហាជនសង្ស័យ ព្រះនាងតូច ជេនណា ពាក់ព័ន្ធជាមួយអន្ទិត​ កក្តដា​

បានផុស

នៅ

នៅព្រឹកមិញនេះ ព្រះនាងតូច នរោត្តម ជេនណា បញ្ជាក់ថា ទ្រង់ពុំបានជួបនឹងបុគ្គល សោភ័ណ កក្តដា​ នោះទេ ក្រោយពីមានការផ្សព្វផ្សាយ​ថាអន្ទិតរូបនេះឆ្លងកូវីដ-១៩ ហើយបានប៉ះពាល់ផ្ទាល់ជាមួយព្រះនាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅលើផេកហ្វេសប៊ុកផ្លូវការរបស់ព្រះនាងតូច បានបង្ហោះសារដូច្នេះថា “សូមជម្រាបសួរពុកម៉ែបងប្អូនជិតឆ្ងាយទាំងអស់​ ដែលព្រួយបារម្ភអំពីខ្ញុំ​ ក្រោយពីមានការផុសផ្សាយថា​ លោក​ កក្តដា​ សោភ័ណ​ បានជួបខ្ញុំ ខ្ញុំចង់ជម្រាបថា​ រូបនេះ​ ថតជិតមួយឆ្នាំមកហេីយ​ ដែលកាលនោះរូបគាត់បានមកលេងខ្ញុំនៅព្រះដំណាក់​មែន តែតាំងពីពេលនោះមកនេះខ្ញុំពុំដែលបានជួបគាត់ទៀតនោះទេ។”

ក្រោយពីបកស្រាយចម្ងល់លើរូបថតដែលធ្លាប់ថតរួមគ្នារួចមក ព្រះនាងតូច ជេនណា ក៏បានថ្លែងអំណរគុណដល់ពុកម៉ែបងប្អូនដែលព្រួយបារម្ភអំពី​ព្រះរាជសុខភាពរបស់ទ្រង់និងបានបន្ថែមថា “ខ្ញុំនិងក្រុមគ្រួសារពុំបានចេញពីព្រះដំណាក់ បេីគ្មានការចាំបាច់នោះទេ​ ទោះបីជាចេញទៅណាមកណាក៏ពាក់ម៉ាស​ និងលាងដៃដោយអាល់កុលការពារជាប្រចាំដែរ។”

ជាចុងក្រោយ ​ ព្រះនាងបានជូនពរដល់បងប្អូនដែលកំពុងមានជំងឺកូវីដទាំងអស់រួមទាំងសិល្បករ​ ក៏ដូចជាប្រជាជនដទៃទៀតឆាប់ជាសះស្បេីយឡេីងវិញ។ ទ្រងក៏អំពាវនាវឱ្យបងប្អូនទាំងអស់ មេត្តារួមគ្នាគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល​ និងសារាចរណ៍របស់រាជរដ្ឋាភិបាលផងដែរ៕

អត្ថបទ៖ សន្យា

ចុចអាន៖ សិល្បករ​-​សិល្បការិនី​ប្រមាណ​ជា​៤០០​នាក់​ចុះ ឈ្មោះ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩

ចុចអាន៖ កែវ ច័ន្ទ​និ​មល ៖ ​រឿង​មួយ​ចំនួន​បើ​មិន​ធ្លាប់​ឆ្លង​កាត់​ផ្ទាល់​ គ្មាន​ថ្ងៃ​យល់​នោះ​ឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៨ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១០ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម