ជីវិតកម្សាន្ដ
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាឲ្យអ្នកគ្រប់គ្រង Galaxy Navatra និងដឹកនាំផលិត លុបបទ«សែកមន្ត» ដើម្បីកែសម្រួលនិងកាត់ប្លង់តុក្កតាឡាប៊ូប៊ូចេញ
អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប បានសម្រេចបញ្ជាឱ្យអ្នកគ្រប់គ្រងផលិតកម្ម និងលោក Jonathan លុបវីដេអូ (MV) បទ«សែកមន្ត» ចេញពី channel Cam pop ដែលជា channel បុត្រសម្ព័ន្ធរបស់ Galaxy Navatra។

ជាមួយគ្នានេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានបញ្ជាក់ថា ទោះបច្ចុប្បន្នមានអ្នកទស្សនាជាង៤លានដង ក៏ដោយ ចាប់ពីម៉ោងពេលនេះតទៅ ត្រូវកែប្រែដោយកាត់ចេញនូវវីដេអូមានប្លង់តុក្កតាឡាប៊ូប៊ូទាំងស្រុងទើបអាចផុសឡើងវិញបាន ។
អ្នកឧកញ៉ា បានលើកឡើងបន្តថា មួយរយៈនេះលោក Jonathan ជាអ្នកដឹកនាំសម្ដែងនៃបទ(សែកមន្ត)ដែលការដឹកនាំនោះ បានប្រើប្រាស់តុក្កតាឡាប៊ូប៊ូ។ កន្លងទៅអ្នកដឹកនាំសម្ដែងបានកែតម្រូវខ្លះទៅហើយក្ដី តែមកដល់ពេលនេះ អ្នកឧកញ៉ា បានពិនិត្យឃើញថានៅតែមានការវែកញែកពីផលប៉ះពាល់ផ្សេងៗនៅបណ្ដាញសង្គម ។

ទន្ទឹមគ្នានេះ អ្នកឧកញ៉ា ក៏បានគោរពអរគុណពុកម៉ែបងប្អូនទាំងអស់ដែលផ្ដល់យោបល់កែតម្រូវដើម្បីសិល្បៈកម្ពុជា ក្នុងការឈានទៅមុខ ។ អ្នកឧកញ៉ា ចាត់ទុក ពុកម៉ែបងប្អូនទាំងអស់គ្នាប្រៀបដូចជាកញ្ចក់ដែលឆ្លុះបញ្ជាំងនូវចំណុចខ្វះខាតរបស់ក្រុមការងារ៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី