Connect with us

ជីវិតកម្សាន្ដ

តារាប្រុស ៣ដួង លេងស្ទាយល៍ខោភ្លីសេ ច្រឡំសំ​ពត់​ មើលទៅប្លែកម្យ៉ាងម្នាក់

បានផុស

នៅ

ថ្មីៗនេះអ្នកគាំទ្រនិងទស្សនិកជន ហាក់មានការចាប់អារម្មណ៍ទៅលើកំពូលតារាចម្រៀងចាស់-ក្មេង ៣ដួង ដែលបានជ្រើសរើសស្ទាយល៍លេងខ្លួនតាមរយ:ការស្លៀកពាក់ប្លែកនោះ គឺស្លៀកខោភ្លីសេខ្មៅច្រឡំសំ​ពត់​ឡើង​ច្រៀងលើឆាកតន្ត្រី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. កំពូលតារាចម្រៀងរៀមច្បង លោក ព្រាប សុវត្ថិ កាលពីថ្មីៗនេះបានជួបដៃគូចាស់ជាមួយអ្នកនាង ម៉េង កែវពេជ្ជតា និងអ្នកស្រីហ៊ឹម ស៊ីវន ដោយលោកលេងស្ទីលប្លែក គឺស្លៀកខោភ្លីសេខ្មៅច្រឡំសំពត់អាវធំ ស្បែកជើងខ្មៅក​វែងឡើង​ច្រៀងនៅឆាកបង្កការចាប់អារម្មណ៍ និងប្លែកភ្នែកសម្រាប់អ្នកគាំទ្រព្រទាំងទស្សនិកជន។

២. តារាចម្រៀងរ៉េបលោកម៉ាន់ វណ្ណដា ដោយតារាវ័យក្មេងរូបនេះកាលពីថ្មីៗនេះ ក៏លេងស្ទីលខោភ្លីសេខ្មៅ អាវធំស្បែកជើងខ្មៅកវែងផងដែរដែរ ខណ:អ្នកគាំទ្ររបស់វណ្ណដា នាំគ្នាសរសើរថាលោកពូកែតែងខ្លួនប្លែកៗមិន​ធ្វើ​ឲ្យ​គេសាំទៅវិញ។

៣. តារាចម្រៀងរ៉េមលោក G-Devith មិនខុសពីតារាទាំង ២ដួង ខាងលើទេកន្លងមកលោកតែងស្លៀកឈុតស្រដៀងសំពត់ឡើងច្រៀងតាមបណ្តាឆាកប្រគុំតន្ត្រីនានា។ នេះក៏មិនមែនទើបតែម្ដងដែរ ពោលគឺគេបានឃើញជាញឹកញាប់ណាស់ដែល​លោក ងួន ចាន់ដេវីត ហៅ G-Devith បានស្លៀកពាក់បែបនេះ។

ជាមួយគ្នានៃការលេងស្តាយល៍ស្លៀកពាក់ស្រដៀងគ្នា ពីតារាចម្រៀងជើងចាស់-វ័យក្មេងទាំង ៣ដួង ខាងលើនេះ ក៏ត្រូវបានអ្នកគាំទ្រយល់ថាជារសជាតិថ្មីប្លែកភ្នែកផងដែរ សម្រាប់អ្នកសិល្ប:ដែលតែងតែជ្រើសរើសការតុបតែងខ្លួន ទៅតាមសម័យកាលដើម្បីបម្រើអារម្មណ៍ទស្សនិកជនអ្នកគាំទ្រ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១០ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១២ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម