Connect with us

ជីវិតកម្សាន្ដ

សឿន វីតា សង្ឃឹមឆ្លងផុតឆ្នាំ២០២៤ អាចដោះបំណុលបានច្រើន

បានផុស

នៅ

តារាសម្តែងលោក សឿន វីតា សព្វថ្ងៃកំពុងតែរួមរឹតដោយសារជំពាក់បំណុលគេរាប់ម៉ឺនដុល្លារខ ណ:តារាប្រុសរូបនេះបានតស៊ូលក់ត្រីងៀតល្អកនិងម្ហូបផ្សេងៗទៀត ដើម្បីរើបម្រាស់ដោះស្រាយរឿងជំពាក់លុយគេ។ ទោះបីយ៉ាងណាលោក សឿន វីតា បានដាក់ក្តីសង្ឃឹមថាឆ្លងផុតឆ្នាំ២០២៤នេះ នឹងអាចដោះបំណុលបានច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះតារាសម្តែងប្រុសរូបនេះក៏បានបញ្ជាក់ថានៅ ក្នុងខែធ្នូនាបំណាច់ឆ្នាំ២០២៤នេះ លោកត្រូវសងលុយគេ ៩០០០ដុល្លារ ព្រោះម្ចាស់បំណុលដែលលោកសន្យាចំនួន ៨នាក់ត្រូវសងដាច់។ ម្យ៉ាងទៀត លោកបានបង្ហាញគោលជំហរថា នៅឆ្នាំ២០២៥ខាងមុខឆាប់នេះ ខ្លួននឹងអាចមានលទ្ធភាពសងម្ចាស់បំណុលឯទៀតបានច្រើនទៅតាមសមត្ថភាពនៃការរកប្រាក់ចំណូល។

លោក សឿន វីតា បាននិយាយថា “សង្ឃឹមថាឆ្លងផុតលុយ៩០០០ដុល្លារនេះហើយខែមករាឆ្នាំ២០២៥ គឺត្រូវសងម្ចាស់បំណុលចិត្តធម៌ម្ចាស់លុយចិត្តបុណ្យ អរគុណម្ចាស់លុយចិត្តបុណ្យដែលលើកទឹកចិត្តមិនជេរមិនមើលងាយមិនទាហើយថែមទាំងជួយបាញ់លុយអោយថែមចឹញ្ចឹមគ្រួសារទៀត”។

តារាសម្តែងប្រុសលោក សឿន វីតា ដូចដែលអ្នកគាំ ទ្រដឹងហើយថា បច្ចុប្បន្នលោកកំពុងជួបការលំបាកដោយផុងខ្លួនរឿងរ៉ាវជំពាក់បំណុលគេរាប់ម៉ឺនដុល្លារ ខណ:កន្លងមកលោកក៏បានចេញសារដាស់តឿនម នុស្សមួយចំនួនកុំគិតខ្លីត្រូវប្រឹងប្រែងតស៊ូរបើនៅមានជីវិត ។

ប្រាកដណាស់តារា​សម្តែង​លោក សឿ​ន វី​តាធ្លាប់បាន ចេញមកទម្លាយការពិតជុំវិញរឿងរ៉ាវ ធ្លាក់ខ្លួនដល់​ចំណុចសូន្យ​បន្ទាប់​ពី​លោក​លង់ខ្លួនក្នុងកាជំពាក់បំណុល ​ដោយសារការចាញ់បោកនិងជួយអាសារដល់បុគ្គលមួយចំនួនដែលជាមនុស្សស្គាល់រាប់អានគ្នានិងមិត្តភក្តិជាដើម៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម