Connect with us

ជីវិតកម្សាន្ដ

Cha Eun Woo ត្រូវគេរិះគន់យ៉ាងធ្ងន់ ក ​ក្រោយបង្ហោះរូបចំពេលប្រទេសជាតិកំពុងចលាចល​នយោបាយ​​

បានផុស

នៅ

Cha Eun Woo កំពុងរងការរិះគន់យ៉ាងដំណំដោយបានអាប់ដេត Instagram ផ្ទាល់ខ្លួននូវការបង្ហោះដ៏សាមញ្ញមួយ ដែលទំនងជាមានបំណងចង់ឲ្យអ្នកគាំទ្រតាមដានពីកាលវិភាគដ៏មមាញឹករបស់គាត់ ប៉ុន្តែវាបានក្លាយជាកត្តាជំរុញឲ្យមានការជជែកដេញដោលលើអ៊ីនធឺណិតដ៏ក្តៅគគុក។ ជាពិសេស នេះជាពេលវេលាស្របគ្នា នឹងរយៈពេលនៃភាពចលាចលនយោបាយដ៏ខ្លាំងក្លានៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលជាផ្ទៃខាងក្រោយដែលបង្កើនរាល់ការចុច និងបញ្ចេញមតិ។

ការរិះគន់នេះកើតឡើងនៅពេលដែលប្រទេសកូរ៉េកំពុងប្រឈមមុខនឹងរលកនៃការតវ៉ា ដែលអំពាវនាវឲ្យមានការចោទប្រកាន់លោកប្រធានាធិបតី Yoon Suk-yeol បន្ទាប់ពីការប្រកាសច្បាប់អាជ្ញាសឹកដ៏ចម្រូងចម្រាសរបស់គាត់ កាលពីពេលថ្មីនេះៗ។

ឥស្សរជនសាធារណៈដែលបញ្ចេញមតិ និងគាំទ្រក្រុមបាតុករ បានទទួលការសរសើរ ខណៈដែលមនុស្សជាច្រើនដែលបានជ្រើសរើសរក្សាភាពស្ងៀមស្ងាត់ ឬចែករំលែកខ្លឹមសារដែលមិនពាក់ព័ន្ធ បានប្រឈមមុខនឹងការត្រួតពិនិត្យជាសាធារណៈ។ ប៉ុន្តែការបង្ហោះរូបភាពរបស់សមាជិកក្រុមASTRO ថតក្នុងអំឡុងពេលថតរូប VOGUE Korea ថ្មីៗនេះ ត្រូវអ្នកលេងអ៊ីនធឺណិតជាច្រើនជឿថាមិនសមរម្យ ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្នផ្ទាល់តែម្ដង។

ការ​បញ្ចេញ​មតិ​លើ​ការ​បង្ហោះ​ ​បង្ហាញ​ពី​ការ​ខក​ចិត្ត​ពី​សំណាក់​អ្នក​លេង​អ៊ីនធឺណិត ខណៈ​អ្នក​ខ្លះ​អះអាង​ថា តារា​ប្រុសធ្វេស​ប្រហែស​ចំពោះ​វិបត្តិ​ជាតិ។ អ្នក​ខ្លះ​បាន​មើល​ឃើញ​ការ​បង្ហោះ​របស់​លោក​ថា​ ជា​ការ​កត់​សម្គាល់​យ៉ាង​ខ្លាំង​ចំ​ពេល​មាន​ភាពមិន​ពេញចិត្ត។ ​ជាពិសេសគេចោទ Cha Eun Woo មិនបានយក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​តស៊ូ​របស់​ជន​រួម​ជាតិ​ ក្នុងពេលដែលអ្នកផ្សេងទៀតតស៊ូដើម្បីសេរីភាពរបស់ពួកគេ គាត់បែរជាមានការព្រួយបារម្ភជាមួយនឹងការផ្សព្វផ្សាយគម្រោងបន្ទាប់របស់គាត់ទៅវិញ។ ដោយអ្នកខ្លះថែមទាំងប្រើភាសាប្រមាថ ដោយគូររូបលោកជានិមិត្តរូបនៃការផ្តាច់ទំនាក់ទំនងរវាងឥស្សរជនដែលមានសិទ្ធិថែមទៀតផង។

ទោះយ៉ាងណាក៏ដោយ ក៏មានអ្នកគាំទ្រមួយចំនួនធំទៀត និងអ្នកសង្កេតការណ៍ជាច្រើនបានប្រញាប់ប្រញាល់ការពារតារាសម្ដែងប្រុសវ័យ ២៧ឆ្នាំថា គាត់ជាអ្នកសិល្បៈ មិនមែនអ្នកនយោបាយទេ ការងាររបស់គាត់គឺដើម្បីកម្សាន្ត ផ្តល់ការគេចចេញពីការពិតដ៏អាក្រក់នៃពិភពលោក។ ការបញ្ចេញមតិខ្លះ ហាក់ដូចជាជិះជាន់យ៉ាងខ្លាំងដល់រូបលោកពេកហើយ​ គ្រាន់តែបង្ហោះរូបចំពេលប្រទេសជួបវិបិត្តនយោបាយខុសដែរមែនទេ?

យ៉ាងណាមិញ សម្ពាធលើតារាល្បីៗនៅក្នុងប្រទេសកូរ៉េខាងត្បូង​ ដើម្បីដោះស្រាយបញ្ហានយោបាយកំពុងកើនឡើង ហើយស្ថានភាពបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ នៅពេលដែលការតវ៉ារីករាលដាល អ្នកមលេងអ៊ីនធឺណេតកូរ៉េកំពុងមើលឥស្សរជនសាធារណៈយ៉ាងដិតដល់ ចំពោះការឆ្លើយតបរបស់ពួកគេទៅលើប្រទេសសជាតិរបស់ខ្លួន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង​​ ស្រីល័ក្ខ

ចុចអាន៖លោក Yoon​ រងចម្រូងចម្រាសជាថ្មី ក្រោយមហាជនកូរ៉េចោទថា លោកអនុវត្តសាសនា shamanistic

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សុខភាព១២ នាទីutes មុន

ជំងឺគីសបបូរមាត់ត្រូវព្យាបាលដោយវះកាត់ មិនអាចព្យាបាលដោយត្រឹមតែលេបថ្នាំបានឡើយ

ព័ត៌មានជាតិ១៣ នាទីutes មុន

ថ្នាក់ពិសេសនៅសាលា ទៀ បាញ់ គំរូ បណ្ដុះបណ្ដាលកុមារខ្សោយសតិបញ្ញាឱ្យអាចចូលរៀនដូចក្មេងដទៃ

ជីវិតកម្សាន្ដ១៥ នាទីutes មុន

ទិត្យ វិច្ឆិកា ហួសចិត្ត ក្រោយមានការយល់ច្រឡំថា លោកជួបគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិត យប់មិញ

សន្តិសុខសង្គម២៩ នាទីutes មុន

មន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ ចុះណែនាំម្ចាស់ទី​តាំង​ទិញអេតចាយ៧៧ ដែលបានដុតប្លាស្ទិចបង្ក​ផល​ប៉ះពាល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ

ជីវិតកម្សាន្ដ២៩ នាទីutes មុន

តាមពិត ឈាង ដាវុធ ធ្លាប់ជាអ្នកចម្រៀងតាមកម្មវិធីមង្គល មុនសាងប្រជាប្រិយភាពក្នុងរឿងអប់រំខ្លី និងអាជីពជាពិធីករ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានជាតិ១៩ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម