ជីវិតកម្សាន្ដ
ជិតដាច់ឆ្នាំ លោក ឆាយ វីរ:យុទ្ធ ជួបទុក្ខធំម្តាយជាទីស្រលាញ់ចែកឋាន
តារាចម្រៀងលោក ឆាយ វីរ:យុទ្ធ និងក្រុមគ្រួសារពេលនេះកំពុងមានទុក្ខដ៏ក្រៀមក្រំនិងសោកសៅ ខណ:អ្នកម្តាយជាទីស្រលាញ់របស់លោកបានទទួលមរណភាព។ នេះបើយោងតាមការឲ្យដឹងពីលោក ឆាយ វីរ:យុទ្ធ ។
តារាចម្រៀងលោក ឆាយ វីរ:យុទ្ធ បានបញ្ជាក់ខ្លីនៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ នេះថា អ្នកម៉ែ គង់ សុឹង អនិច្ចកម្មនៅថ្ងៃអាទិត្យ៨កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ០៨:៤៥យប់។ ដំណឹងនេះ បានធ្វើឲ្យអ្នកសិល្ប:មួយចំនួនបង្ហាញការសោកស្តាយ និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពផងដែរ។

គួររំលឹកថា ប៉ុន្មានសប្តាហ៍មុន លោក ឆាយ វីរ:យុទ្ធ ទើបតែបានបង្ហោះរូបភាពអ្នកម្តាយជាទីស្រលាញ់សម្រាកក្នុងមន្ទីរពេទ្យ ក្នុងវ័យចាស់ជរា ខណៈលោកសុខចិត្តទម្លាក់ការងារសិល្ប: និងជំនួញរបស់ខ្លួនមួយឡែក យកពេលមកមើលថែម្តាយជាទីស្រលាញ់ ដើម្បីជាការតបស្នងសងគុណ និងកតញ្ញូក្នុងនាមជាកូនប្រុស៕ អត្ថបទ៖ ចាន់រ៉ា



-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?