Connect with us

ជីវិតកម្សាន្ដ

មានរូបឆោមស្អាតដូច Ariana ហើយ នៅមានគេស្អប់ និងតិះដៀលរូបរាងទៀត

បានផុស

នៅ

កាលពីពេលថ្មីៗនេះ Ariana Grande និងតួសម្តែងក្នុងរឿង Wicked គឺ Cynthia Erivo បានបង្ហាញខ្លួនក្នុងកម្មវិធីដើម្បីចែករំលែកអំពីគម្រោងភាពយន្តថ្មីរបស់ពួកគេ។ នៅទីនេះ តារាចម្រៀងស្រីវ័យ៣១ឆ្នាំ ក៏បានចាប់អារម្មណ៍ជាមួយនឹងសំណួរនៅពេលដែលត្រូវបានសួរដោយ MC របស់កម្មវិធីថា​ តើនាងស៊ូទ្រាំនឹងស្តង់ដារសម្រស់ និងការរិះគន់មិនឈប់ឈរអំពីរូបរាង និងរាងកាយចាប់ពីណាមក?

នៅពេលដែលជនរងគ្រោះនៃការគំរាមកំហែងតាមអ៊ីនធឺណិត ​អំពីរូបរាងផ្ទាល់ខ្លួន Ariana មិនអាចលាក់បាំងអារម្មណ៍របស់នាងនៅពេលចែករំលែកអំពីបញ្ហានេះទេ។ តារា​ចម្រៀង​ស្រីបាន​និយាយ​ថា ​នាង​ចាប់​ផ្ដើម​មាន​ការ​លើក​ឡើង​ពី​ការ​និយាយ​និង​ពិនិត្យ​មើល​រូបរាង​ខ្លួន តាំង​ពី​អាយុ ១៦ ឬ ១៧ ឆ្នាំ​ពេល​នាង​ចាប់​ផ្ដើម​ល្បីភ្លាមៗ។

ម្ចាស់បទ «we can’t be friends» ត្រូវតែទទួលនូវការបញ្ចេញមតិមិនត្រឹមត្រូវជាច្រើនអំពីខ្លួននាង ទោះបីជានាងព្យាយាមកែវាក៏ដោយ ក៏មតិសាធារណៈភាគច្រើននៅតែគិតខុសចំពោះនាងថា វាពិបាកណាស់ក្នុងការការពារខ្លួនអ្នកពីសំឡេងរំខានទាំងនោះ។ កាលនៅក្មេង នាងត្រូវតែឮគ្រប់រឿងគ្រប់កម្រិត បញ្ហានេះតែងតែរំខាន សូម្បីតែពេលញ៉ាំអាហារជាមួយគ្រួសារ។

មិនត្រឹមតែប៉ុណ្ណឹងនោះទេ មិនថាជាការអត្ថាធិប្បាយលើរូបរាងរបស់ពួកគេ សុខភាព ឬរបៀបដែលពួកគេបង្ហាញខ្លួនឯង ពីអ្វីដែលខ្លួនស្លៀកពាក់ និងមុខមាត់របស់ពួកគេ។ Ariana Grande បាននិយាយថា «នាងខ្ញុំសំណាងណាស់ដែលមានមិត្តភក្តិ និងសាច់ញាតិដែលតែង​តែ​លើក​ទឹក​ចិត្ត​ខ្ញុំ ហើយ​តែង​រំលឹក​ខ្ញុំ​ថា​ខ្ញុំ​ស្អាត ខ្ញុំ​មាន​ការងារ​ធ្វើ, ខ្ញុំមានជីវិតដើម្បីរស់នៅ, ខ្ញុំ​មាន​មិត្ត​ភក្តិ​ដែល​ត្រូវ​ស្រឡាញ់។ ដូច្នោះហើយ ខ្ញុំមិនទុកកន្លែងសម្រាប់វាទៀតទេ។ គ្មាន​អ្នក​ណា​មាន​សិទ្ធិ​និយាយ​អាក្រក់​ពីខ្ញុំទេប្រសិនបើខ្ញុំមិនអនុញ្ញាតិ»។

តារា​ចម្រៀង​អាមេរិកវ័យ៣១ឆ្នាំថែមទាំង​បញ្ជាក់​ថា នាង​មិន​ខ្វល់​នឹង​ពាក្យ​អវិជ្ជមាន​ទេ ហើយ​នឹង​រារាំង​អ្នក​ដែល​បញ្ចេញ​យោបល់​អាក្រក់​អំពី​នាង មិនថាមានការអត្ថាធិប្បាយលើរូបរាងរបស់ពួកគេ សុខភាព ឬរបៀបដែលពួកគេបង្ហាញខ្លួនឯង ពីអ្វីដែលអ្នកស្លៀកពាក់ និងមុខមាត់ក៏ដោយ។

យ៉ាងណាមិញ រឿងរ៉ាវរបស់ Ariana Grande បានឆ្លុះបញ្ចាំងឲ្យយើងគ្រប់គ្នាឃើញថា ការរងការរិះគន់ចំពោះរូបរាងគឺជាបញ្ហាដែលតារាល្បីជាច្រើនប្រឈមមុខ។ វាជារឿងសំខាន់ដែលយើងត្រូវរៀនគោរពភាពខុសគ្នា និងមិនត្រូវវិនិច្ឆ័យអ្នកដទៃដោយផ្អែកលើរូបរាងពួកគេ។ មនុស្សគ្រប់រូបមានសិទ្ធិធ្វើជាខ្លួនឯង ហើយមិនតែងតែត្រូវតាមស្តង់ដារភាពស្រស់ស្អាតដែលសង្គមកំណត់នោះទេ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង​​ ស្រីល័ក្ខ

ចុចអាន៖ហ្វេនខកចិត្តមិនស្ទើ ខំចំណាយពេលរាប់ម៉ោងទម្រាំបានសៀវភៅ​ Taylor តែមិនដូចការរំពឹងទុក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម