Connect with us

ជីវិតកម្សាន្ដ

ខេម ចេញសារដាស់តឿនសាធារណជនថា “យើងអាចភ្លេចអេដស៍ ប៉ុន្តែអេដស៍មិនភ្លេចយើងទេ”

បានផុស

នៅ

ក្នុងគោលបំណងដើម្បីបំផុសស្មារតី ក៏ដូចជាសារដាស់តឿនផងនោះ តារាចម្រៀងសំឡេងស្អកលោក ខេម បានអំពាវនាវដល់មហាជននិងអ្នកគាំទ្រ ឲ្យមានការប្រុងប្រយ័ត្នចំពោះបញ្ហានៃការឆ្លងជំងឺសង្គម (អេដស៍)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាកដណាស់ អេដស៍(AIDS) គឺជាជំងឺមួយប្រភេទឆ្លងតាមរយៈឈាមដែលធ្វើឱ្យប្រព័ន្ធភាពស៊ាំរាងកា យចុះខ្សោយធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃដោយសារ តែវីរុសនៃជំងឺនេះ (HIV: Human Immunodeficiency Virus) ជាប្រភេទវីរុសម្យ៉ាង ដែលធ្វើឱ្យប្រពន្ធ័ភាពស៊ាំ ឬប្រព័ន្ធការពាររាងកាយមនុស្សចុះខ្សោយ។

ងាកមកចាប់អារម្មណ៍តារាចម្រៀងលោក ខេម បានចេញសារអំពាវនាវដល់អ្នកគាំទ្រឲ្យមានការប្រុងប្រយ័ត្នដូច្នេះថា “សូមបងប្អូនជនរួមជាតិកុំភ្លេចបងប្អូនអាចភ្លេចអេដស៍ ប៉ុន្តែអេដស៍មិនភ្លេចបងប្អូនទេ”។ នេះជាសារដាស់តឿនដ៏មានសារៈសំខាន់ សម្រាប់ការយល់ដឹងសម្រាប់មហាជនទូទៅ ពិសេសយុវវ័យតែម្តង។

គួរបញ្ជាក់ថាអេដស៍ គឺជាជំងឺឆ្លងហើយមានកត្តាជាច្រើន ដែលអាចចម្លងជំងឺអេដស៍ដូចជា៖
-ការរួមភេទជាមួយដៃគូដែលផ្ទុកមេរោគអេដស៍ដោយមិនបានការពារ(ប្រើស្រោមអនាម័យ)។
-ឆ្លងតាមឈាមដោយការប្រើម្ជុលពេទ្រឬស៊ឺរ៉ាំងរួមគ្នាដោយមិនបានស្ងោរសម្លាប់មេរោគជាមុន មុននឹងយកទៅប្រើប្រាស់ម្ដងទៀត។
– អាចឆ្លងពីម្តាយទៅកូនដោយមាន ៣ដំណាក់កាល គឺនៅក្នុងពោះនៅពេលកើតនិងនៅពេលបំបៅដោះកូន (ក្នុងករណីម្ដាយកើតជំងឺអេដស៍)។

បញ្ជាក់បន្ថែមពីលើនេះផងដែរ កត្តាចម្បងដែលចម្លងជំងឺអេដស៍គឺតាមរយៈការចាក់ថ្នាំការបញ្ចូលឈាម និងការប្រើប្រាស់ម្ជុលរួមគ្នា។ជាក់ស្ដែងបើម្ជុលពេទ្រ ឬស៊ឺរ៉ាំងត្រូវបានចាក់ឬបូមឈាមនរណាម្នាក់ ដែលមានផ្ទុកមេរោគអេដស៍រួចយកម្ជុលពេទ្រឬស៊ឺរ៉ាំងនោះយកទៅប្រើលើមនុស្សម្នាក់ទៀត បុគ្គលនោះនឹងឆ្លងជំងឺអេដស៍ជាក់ជាមិនខាន៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

KPT+១៧ ម៉ោង មុន

តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់​ខេត្តកោះកុង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​ត្រាំបញ្ជា​បើក​​ការ​វាយប្រហារ​​ទ្រង់ទ្រាយធំ​លើ​ក្រុម​ហ៊ូធី​​នៅយេម៉ែន​​ បង្ក​ស្លាប់និងរបួស​ជាង​​​១៣០​នាក់​

លៀក លីដា
ជីវិតកម្សាន្ដ១៨ ម៉ោង មុន

លោក លៀក លីដា បង្ហាញបំណងផលិតរឿងបែបប្រវត្តិសាស្រ្ត “អាណាចក្រខ្មែរ និង អាយុធ្យា” ខណៈស្ថិតក្នុងការស្ទង់មតិ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព្រះមហាក្សត្ររាជទានគោរមងា ឋានន្តរស័ក្ដិ ផ្កាយមាស ៥ ជូនសម្ដេច ទៀ បាញ់ និងសម្ដេច ម៉ែន សំអន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រុស្ស៊ី ព្រមានកើតសង្គ្រាមធំ បើណាតូ ដាក់កងរក្សាសន្តិភាពនៅ អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម