Connect with us

ជីវិតកម្សាន្ដ

មកស្គាល់ពីតួប្រុសសង្សារចាស់ នៅក្នុង MV ចម្រៀងរបស់ ROSÉ

បានផុស

នៅ

ប្រិយមិត្តច្បាស់ជាបានដឹងរួចមកហើយថា ROSÉ គឺជាតារាចម្រៀងស្រីម្នាក់ដ៏ល្បីល្បាញ និងជាសមាជិកក្រុម Blackpink ដែលជាក្រុម K-pop ដ៏មានឥទ្ធិពលជុំវិញពិភពលោក។ ថ្មីៗនេះដែរ នាងបានចេញអាល់ប៊ុមទោលមួយ ដែលនៅក្នុងនោះ នាងបានចេញវីដេអូចម្រៀងបទ Apt និង បទ Toxic till the end ដែលកំពុងតែទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកស្ដាប់។

ជាមួយគ្នានោះ​​​ បទ Toxic till the end របស់ ROSÉ ដែលជាចម្រៀងនិយាយរៀបរាប់អំពីរឿងរ៉ាវឈឺចាប់របស់នាង ជាមួយនឹងអតីតគូស្នេហ៍ ដែលកន្លងផុត២ឆ្នាំហើយ ប៉ុន្ដែនាងនៅតែមិនអាចបំភ្លេចរូបគេបាន។ ទន្ទឹមនឹងនោះ​ តួប្រុសដែលសម្ដែងជាសង្សារចាស់របស់ ROSÉ ក៏កំពុងតែត្រូវបានគេចាប់អារម្មណ៍ជាខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសកម្មភាពដ៏ស្និទស្នាល អោប ថើប របស់ Evan Mock សម្ដែងជាមួយតារាចម្រៀងស្រីរាងតូចច្រឡឹងរូបនេះ ធ្វើឲ្យអ្នកទស្សនាមានការចង់ស្គាល់បន្ថែមអំពីរូបលោកជាខ្លាំង។ តួយ៉ាង Evan មិនមែនជាមនុស្សប្លែកអំពីវិស័យសម្ដែងនេះទេ រូបលោកក៏ធ្លាប់ទទួលបានប្រជាប្រិយភាពនៅក្នុងការសម្ដែងក្នុងរឿងភាគហូលីវូដ Gossips Girls កាលពីឆ្នាំ2021។

សង្ខេបខ្លះៗ អំពី Evan Mock:

– កូនកាត់ ហ្វីលីពីន-អាមេរិក

– អាយុ ២៧ឆ្នាំ កើតនៅថ្ងៃទី០៧ ខែមេសា ១៩៩៧

-​ មានកម្ពស់ 1.78cm

– ជាតារាម៉ូដែល តារាសម្ដែង និង ជាអ្នកលេងស្គីក្ដាដ៏ជំនាញម្នាក់

Evan ហាក់ដូចជាស្និទស្នាលខ្លាំងជាមួយ rosé ទាំងក្នុង MV និងនៅក្រៅផងដែរ គេបានឃើញ rosé បណ្ដើរ Evan ចូលក្នុងកម្មវិធីជប់លៀងរបស់នាងទៀតផង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម