ជីវិតកម្សាន្ដ
Jung Ho Yeon បង្ហាញខ្លួនលើកដំបូង ចាប់តាំងពីប្រកាសចែកផ្លូវជាមួយមិត្តប្រុស
តារាសម្តែង Jung Ho Yeon បានចូលរួមក្នុងព្រឹត្តិការណ៍បញ្ចាំងលើកដំបូងពិភពលោក និងកម្រាលព្រំពណ៌ផ្កាឈូកសម្រាប់កម្មវិធី Squid Game Season 2 របស់ Netflix (ដឹកនាំដោយ Hwang Dong Hyuk) ដែលប្រារព្ធឡើងនៅ Dongdaemun Design Plaza ក្នុង Jung-gu ទីក្រុងសេអ៊ូល កាលពីរសៀលថ្ងៃទី ០៩ ខែធ្នូ។ នេះជាការបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់នាង បន្ទាប់ពីបែកបាក់ជាមួយតារាសម្ដែង Lee Dong Hwi។
តារាសម្ដែងនិងម៉ូដែល Jung Ho Yeon បានទាក់ទាញការចាប់អារម្មណ៍ជាមួយនឹងម៉ូដស-ខ្មៅរបស់នាងនៅលើកម្រាលព្រំពណ៌ផ្កាឈូក ដែលបង្ហាញពីសមាមាត្រដ៏ល្អឥតខ្ចោះ និងរូបរាងដូចតារាម៉ូដែល។
កាលពីថ្ងៃទី ២៦ ខែតុលា ទីភ្នាក់ងាររបស់ Jung Ho Yeon បានប្រកាសថានាង និងតារាសម្តែង Lee Dong Hwi បានបញ្ចប់ទំនាក់ទំនងរយៈពេល ៩ ឆ្នាំរបស់ពួកគេ ហើយបានសម្រេចចិត្តនៅជាមិត្តរួមការងារដ៏ល្អ។ អ្នកទាំងពីរបានចាប់ផ្តើមទាក់ទងគ្នានៅក្នុងឆ្នាំ ២០១៥ ហើយបានទទួលស្គាល់ជាផ្លូវការនូវទំនាក់ទំនងរបស់ពួកគេនៅដើមឆ្នាំ ២០១៦។ ចាប់តាំងពីពេលនោះមក ពួកគេបានគាំទ្រអាជីពរបស់គ្នាទៅវិញទៅមកជាសាធារណៈ ហើយជារឿយៗបង្ហាញក្តីស្រលាញ់ចំពោះគ្នាទៅវិញទៅមក។
សូម្បីតែបន្ទាប់ពីកើនឡើងដល់ភាពល្បីល្បាញជាសកលតាមរយៈ «Squid Game» របស់ Netflix ក្នុងឆ្នាំ ២០២១ ក៏ដោយ Jung Ho Yeon តែងតែសម្តែងការដឹងគុណចំពោះ Lee Dong Hwi ។ ស្រដៀងគ្នានេះដែរ នៅពេលដែល Jung Ho Yeon បានឈ្នះពានរង្វាន់តារាសម្តែងឆ្នើមក្នុងកម្មវិធី Screen Actors Guild (SAG) Awards លោក Lee Dong Hwi បានចែករំលែកក្តីរីករាយរបស់គាត់នៅលើបណ្តាញសង្គម ដោយបង្ហាញពីការគាំទ្ររបស់គាត់ចំពោះនាងដូចគ្នា៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Cha Eun Woo ត្រូវគេរិះគន់យ៉ាងធ្ងន់ ក ក្រោយបង្ហោះរូបចំពេលប្រទេសជាតិកំពុងចលាចលនយោបាយ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១២ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង