Connect with us

ជីវិតកម្សាន្ដ

ឆ្លងផុតជំងឺមហារីក អេង វ៉ាណង បែរជាមានជំងឺម្យ៉ាងទៀតគួរឱ្យបារម្ភ

បានផុស

នៅ

បន្ទាប់ពីឆ្លងកាត់ដំណាក់កាលនៃការព្យាបាលជំងឺមហារីកដ៏កាចសាហាវ បានដោយជោគជ័យ តារាសម្តែងអ្នកនាង អេង វ៉ាណង ពេលនេះស្រាប់តែពើបប្រទះជំងឺម្យ៉ាងទៀតគួរឱ្យបារម្ភ ខណ:ការព្យាបាលត្រូវចំណាយខ្ទង់ម៉ឺនដុល្លារឯណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាង អេង វ៉ាណង បានបញ្ជាក់ថា ក្រោយព្យាបាលជំងឺមហារីកជាសះស្បើយ ស្រាប់តែពេលនេះ អ្នកនាងបែរមកជួបជំងឺម្យ៉ាងទៀតគឺខូចក្បាលគ្រោងឆ្អឹងត្រគាកឆ្វេង ធ្វើឱ្យដេីរលែងត្រង់ដូចមុន។ អេង វ៉ាណង បានឱ្យដឹងទៀតថា ជំងឺនេះ បើតាមគ្រូពេទ្យបញ្ជាក់ថា ការចំណាយលើថ្លៃព្យាបាលត្រូវប្រើលុយខ្ទង់ជាង ១ម៉ឺនដុល្លារ នៅមន្ទីពេទ្យប្រទេសថៃ។

តារាសម្តែង អេង វ៉ាណង បានបន្តថា នាងពុំមានលទ្ធភាពដើម្បីព្យាបាលទេ ព្រោះទើបតែព្យាបាលជំងឺមហារីកថ្មីៗកន្លងទៅនេះ។ ម្យ៉ាងទៀត បើឱ្យនាងសុំជំនួយពីមហាជន គឺលែងហ៊ានទៀតហើយ ដោយសារកន្លងមក ពួកគាត់ធ្លាប់ជួយសម្រាលការព្យាបាលជំងឺមហារីកជាបន្តបន្ទាប់ ដូច្នេះមានតែការខំប្រឹងតស៊ូទាំងឈឺ ថតរឿងដើម្បីបានលុយផ្គត់ផ្គង់ជីវភាពគ្រួសារសិន។

សូមបញ្ជាក់ថា តារាសម្តែងអ្នកនាង អេង វ៉ាណង កន្លងមក បានធ្លាក់ខ្លួនឈឺធ្ងន់រួមរឹតដោយសារជំងឺមហារីកដំណាក់កាលទី៣ ដែលត្រូវការព្យាបាល តាមរយ:ការចាក់គីមីនិងបាញ់កាំរស្មីសម្លាប់មេរោគច្រើនខែ និងចំណាយរាប់ម៉ឺនដុល្លារ។ទោះបីយ៉ាងណា បន្ទាប់បាត់មុខពីការសម្តែងសិល្ប:មួយរយ:ធំ អេង វ៉ាណង បានប្រកាសវិលរកការសម្តែងជាថ្មីឡើងវិញក្រោយពេលសម្រាប់ព្យាបាលជំងឺមហារីជាច្រើនខែ។

ចំពោះការសម្រេចវិលមកចូលអាជីពសម្តែងជាថ្មីឡើងវិញ ត្រូវបានអ្នកនាង អេង វ៉ាណង បញ្ជាក់ថា ដោយសារជំងឺបានធូរស្រាលប្រសើរជាងមុន ខណ:ដែលការព្យាបាលក៏ត្រូវបានដល់ពេលកំណត់នឹងបញ្ចប់។ ការប្រកាសវិលមករកសិល្ប:អ្នកនាង អេង វ៉ាណង ក៏ទទួលបានឱកាសថតសម្តែងរឿង នៅស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកមួយផងដែរ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម