Connect with us

ជីវិតកម្សាន្ដ

តារាពហុជំនាញ ខាត់ សុឃីម ចែករំលែកបទពិសោធ ស្តីពីជាប់បំណុលហើយមានការលំបាក (មានវីដេអូ)

បានផុស

នៅ

កាលពីថ្មីៗកន្លងទៅ តារា​ពហុ​ជំនាញ​អ្នក​នាង ខាត់ សុ​ឃី​ម ធ្លាប់បាន​ធ្វើការ​ចែករំលែក​នូវ​បទ​ពិសោធផ្ទាល់ខ្លួនម្តងរួចមកហើយជុំវិញការ​ដោះស្រាយ​បំណុល ជា​ការ​ឆ្លើយ​តប​ទៅ​នឹងសំណូមពររបស់មហាជន​មួយ​ចំនួន ​ដែល​កំពុង​ជាប់ផុង​នឹង​បំណុល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គមអ្នក​នាង ខាត់ សុ​ឃី​ម បាន​លើក​ឡើង​ថា “ស្តីពីជាប់បំណុលហើយមានការលំបាក សូមអធ្យាស្រ័យ ប្រសិនខ្វះខាតឬខុសពីបទពិសោធបងប្អូន”។ អ្នកនាងខាត់ សុឃីម បានរៀបរាប់ថា អ្វីដែលអ្នកនាងនិយាយកន្លងមក ឃើញថា មានការគាំទ្រនិងបានសូមណូមពរឲ្យអ្នកនាងនិយាយជាថ្មី។

អ្នកនាងខាត់សុឃីម បន្តថា នៅក្នុងសង្គមបច្ចុប្បន្ន មិនថាតែនៅស្រុកគេឬស្រុកយើងទេ គឺខ្ញុំសម្លឹងឃើញថា អ្នកជាប់បំណុលមានច្រើន ហើយអ្នកដែលយកបំណុលមកប្រើប្រាស់នេះ ក៏មិនត្រឹមត្រូវតាមអ្វីដែលពួកគាត់បានដាក់គោលដៅនៅពេលដែលគាត់ទៅខ្ចីដែរ។ អ៊ីចឹងថ្ងៃនេះ ខ្ញុំមកនិយាយអំពីបទពិសោធខ្លួនឯងទៀតហើយ ព្រោះខ្ញុំមានបទពិសោធខាងដោះបំណុលផ្ទាល់ខ្លួនឯង ទាំងបំណុលតូចនិងធំ។

តារាស្រីពហុជំនាញ ខាត់ សុឃីម បានបន្តថា ដោយសារតែរឿងបំណុល ពេលខ្លះបានធ្វើឲ្យមនុស្សមួយចំនួនគិតខ្លី និងខ្លះទៀតក្លាយជាមនុស្សបាត់បង់ម្ចាស់ការលើខ្លួនឯង ដើរលេងពាលាអាវ៉ាសែរ (ភ្លើតភ្លើន) ស្ទើរលែងជាមនុស្ស នេះដោយសារតែរឿងបំណុល។ អ្នកនាងបន្តថា ពាក្យថាបំណុល គឺយើងត្រូវតែរកសងគេដោយហេតុថា ពេលខ្លះកំពុងតែរកស៊ីឡើង…ស្រាប់តែធ្លាក់មកវិញភ្លាមៗក៏មានដែរ។

ខាត់ សុឃីម បានបន្តទៀតថា នៅពេលដែលយើងធ្លាក់ខ្លួន តើយើងគួរធ្វើដូចម្តេចដើម្បីរកលុយដោះបំណុលគេ? អ្នកនាង ខាត់ សុឃីម បានបញ្ជាក់ថា ជំហានដំបូងយើងត្រូវពិនិត្យមើលសុខភាពហិរញ្ញវត្ថុខ្លួនឯងឡើងវិញ ដោយផ្តោតលើ ចំណូលចំណាយនិងបំណុល គួបផ្សំនឹងការតាំងចិត្តខិតខំប្រឹងប្រែងឡើងវិញ។ ម្យ៉ាងទៀត យើងត្រូវតែកាត់បន្ថយការចំណាយដែលមិនចាំបាច់ជាដើម៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

រុស្ស៊ី ដាក់​ពង្រាយ​នាវា​មុជទឹក នៅជិត​ព្រំដែន​ណាតូ

ព័ត៌មានជាតិ៥ នាទីutes មុន

វៀតណាម ជឿថា កម្ពុជានឹងអាចសម្រេចបានគោលដៅអភិវឌ្ឍជាប្រទេសអ្នកមានឆ្នាំ២០៥០

ព័ត៌មានជាតិ៥ នាទីutes មុន

ការសែនព្រេនក្នុងពិធីរៀបការ ជនជាតិដើមភាគតិចព្នង រក្សាបានយ៉ាងល្អនូវទំនៀមទម្លាប់ ប្រពៃណី និងជំនឿតាំងពីបុរាណមក

ព័ត៌មានជាតិ១១ នាទីutes មុន

រដ្ឋមន្ត្រី៖ ការប្រើប្រាស់ Machine Learning AI ជួយដោះស្រាយបញ្ហាពាក់ព័ន្ធនឹងភាពស៊ាំ នៃឱសថប្រឆាំងមេរោគ

ជីវិតកម្សាន្ដ១២ នាទីutes មុន

ពេជ្រ សូលីកា នាំយកថវិកាជិត ១ម៉ឺនដុល្លារ ពីការលក់សំបុត្រ Concert ឧបត្ថម្ភដល់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានជាតិ៣ ម៉ោង មុន

អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥

ក្រុងបាត់ដំបង
សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនមន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាមេរិក ឆ្លើយតបចុកៗ ទៅអ្នកនយោបាយបារាំង​ ដែលទាមទារ​ឲ្យ​​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ចំណាប់ខ្មាំង​អ៊ីស្រាអែល៖ ហាម៉ាសបន្ត​​ជីក​រូង​ក្រោម​ដីមិន​លោះ​សូម្បីតែ​មួយ​ថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម