ជីវិតកម្សាន្ដ
តារារ៉េប G-Devith ថា ឆ្នាំ២០២៤ បានគ្រប់យ៉ាង ប៉ុន្តែបាត់របស់មួយ គឺទំនុកចិត្ត
លើវិថីសិល្បៈរយ:ពេលប៉ុន្មានឆ្នាំមកនេះ សង្កេតឃើញថា តារាចម្រៀងរ៉េប លោក ងួន ចាន់ដេវីត ពិតជាមានភាពលេចធ្លោខ្លាំងមិនធម្មតា និងបានកសាងនូវស្នាដៃសិល្បៈសហសម័យផងដែរ។ តួយ៉ាង ក្នុងឆ្នាំ២០២៤នេះ លោកនិងភរិយា ក៏បានរួមចំណែកលើកស្ទួយវប្បធម៌ជាតិ តាមរយៈការនិពន្ធចម្រៀង និងព្រឹត្តិការណ៍លើកស្ទួយវប្បធម៌ ដែលមិនធ្លាប់មានសិល្បករសិល្បការិនីរូបណាធ្វើនោះឡើយ។

តាមរយៈចម្រៀងរ៉េប ដែលរំលេចនូវប្រវត្តិសាស្ត្រ និងអរិយធម៌ខ្មែរពេញដោយអត្ថន័យជាច្រើនបទ លោក ងួន ចាន់ដេវីត ទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងពីសំណាក់មហាជន និងស្ងើចសរសើរចំពោះសមត្ថភាពរបស់តារាចម្រៀងរូបនេះ ដែលមិនត្រឹមអាចនិពន្ធ និងច្រៀងប៉ុណ្ណោះទេ លោកនៅអាចចាប់យកពីគុណតម្លៃនៃវប្បធម៌ជាតិកាន់តែជ្រៅ យកមកបង្ហាញតាមបទចម្រៀងទៀតផង។

ស្របពេលដែលអាជីពសិល្ប: កាន់តែមានភាពរីកចម្រើននិងទទួលបានផ្លែផ្កាគួរជាទីមោទន: លោក ងួន ចាន់ដេវីត ស្រាប់តែទម្លាយអារម្មណ៍ខ្លួនថា អំឡុងឆ្នាំ២០២៤ លោកបានគ្រប់យ៉ាង ប៉ុន្តែបាត់របស់មួយគឺទំនុកចិត្ត។
G-Devith បានបញ្ជាក់ខ្លីថា “ឆ្នាំ២០២៤ បានគ្រប់យ៉ាង តែបាត់របស់មួយគឺទំនុកចិត្ត តែរឿងនេះ ខ្ញុំមិនមែនអ្នកខាតទេប្រហែលអាចជាគេអ្នកខាតច្រើនជាង ជូនពរសំណាងល្អ។ ទោះបីយ៉ាងណា លោកមិនបានបង្ហើបឱ្យដឹងទេថា លោកមានការខកបំណង ឬអន់ចិត្តនឹងរឿងអ្វីនោះឡើយ”។

សូមជម្រាបថា លោក ងួន ចាន់ដេវីដ និងភរិយា ត្រូវបានគេស្គាល់ថា ជាតារាចម្រៀងគូស្នេហ៍ ដែលនៅតែមានប្រជាប្រិយភាពក្នុងបេះដូងអ្នកគាំទ្រ បន្ទាប់ពីចាប់ដៃគ្នាដើរលើវិថីចម្រៀងរ៉េប លែងជ្រកក្រោមផលិតកម្ម្ម និងទោះបីជាក្លាយជាឪពុកម្តាយគេហើយក៏ដោយ ការងារសិល្បៈរបស់ប្តីប្រពន្ធមួយគូនេះ នៅតែមមារញឹកដដែល៕ អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា