Connect with us

ជីវិតកម្សាន្ដ

ផ្ទុះការវែកញែក! ក្រោយនារីម្នាក់ទម្លាយថា តារាចម្រៀងល្បីមួយរូប ចម្លងជំងឺឱ្យ ខណៈមានការស្នើឱ្យម្ខាងទៀតចេញមុខបកស្រាយ

បានផុស

នៅ

នារីម្នាក់ឈ្មោះ កុល ធីតា បានលាតត្រដាងពីជំងឺរបស់ខ្លួន ដែលឈានដល់ដំណាក់កាលវះកាត់ ព្រោះឆ្លងពីតារាជួរមុខម្នាក់ បន្ទាប់ពីនាងនិងតារារូបនោះបានរួមភេទជាមួយគ្នា។ យ៉ាងណាមិញ ជុំវិញរឿងនេះ នាងមិនបានបញ្ជាក់អ្វីជាក់លាក់ទាក់ទងនឹងជំងឺ ក៏ដូចជាតារាប្រុសដែលនាងបានចោទនោះឡើយ ត្រឹមតែទម្លាយសារឆ្លងឆ្លើយជាមួយគ្នាប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈគណនី Thida Kol បានរៀបរាប់ថា ៖ «ការផុសមួយនេះផ្តាំទៅដល់តារាចម្រៀងម្នាក់ដែលល្បីជួរមុខ នៅក្នុងសង្គមម្នាក់ អ្នកឯងមានជំងឺហើយកុំដើរចម្លងគេពាសវាលពាសកាលអ៊ីចឹងអី ទៅពេទ្យព្យាបាលទៅ ប្រហែលខ្ញុំមិនមែនជា មនុស្សទីមួយទេ ដែលអ្នកឯងចម្លងឱ្យ សូមកុំដើរបោកប្រាប់អ្នកផ្សេងដែលគេមិនដឹងអីគេហៅអ្នកឯង Idol មិនមែនគេ ចង់រួមភេទជាមួយអ្នកឯងទេ តែមកពីគេស្រឡាញ់ចូលចិត្តអ្នកឯង កុំយកភាពល្បីរបស់អ្នកឯងដើរធ្វើបែបនឹងទៀត ឬក៏គិតថាស៊ីគេចោលហើយ ឡូយ? ឥឡូវជំងឺដែលខ្ញុំឆ្លងពីអ្នកឯងដល់ដំណាក់កាលវះកាត់ហើយ»។

ក្រោយផ្ទុះឡើងនៃរឿងនេះ មហាជនក៏ដូចជាអ្នកសិល្បៈជាច្រើន មានការភ្ញាក់ផ្អើល និងស្នើដល់សាមុីខ្លួនទាំងសងខាង ថា “បើជាការពិត ម្នាក់គួរប្តឹង ឯម្នាក់ទៀតត្រូវបកស្រាយនិងបញ្ឈប់ការចម្លងទៅកាន់អ្នកមិនដឹងអី”។ ឯអ្នកមួយចំនួនធំ ក៏បានទទូចឱ្យម្ខាងទៀត ដែលនារីរូបនេះមិនទាន់បង្ហាញមុខច្បាស់ៗ ឆាប់ចេញមកបកស្រាយផង ដើម្បីបញ្ចប់រឿងរ៉ាវ ក៏ដូចជាទទួលខុសត្រូវ បើសិនជាការពិត។

ជុំវិញរឿងរ៉ាវនេះ អតីត Miss Grand Cambodia 2024 ធី គន្ធា បានផ្តាំទៅកាន់ភាគីនារីដែលបញ្ជាក់ថា ខ្លួនជាជនរងគ្រោះថា បើសិនរឿងនោះជាការពិត កុំខ្លាចក្នុងការបើកបង្ហាញការពិត និងគួរប្តឹងដើម្បីបានយុត្តិធម៌។ ទន្ទឹមនេះ កញ្ញាក៏ផ្តាំទៅតារាប្រុសមួយចំនួនដែរថា ក្នុងនាមជាអ្នកសិល្បៈ មុនធ្វើអ្វី ត្រូវគិតគូរឱ្យច្បាស់ ដើម្បីជៀសវាងសាធារណជន មើលមកអ្នកសិល្បៈ គឺសម្បូរតែរឿងអាស្រូវ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម