ជីវិតកម្សាន្ដ
ទប់ទឹកភ្នែកមិនជាប់! អនុប្រធានសមាគមសិល្បករខ្មែរ កៀរគរថវិកាជួយគ្រួសារលោក លី ចិន
ដោយមើលឃើញពីជីវភាពលំបាកនិងខ្វះខាត អ្នកនាង នៅ សុនីតា អនុប្រធានសមាគមសិល្បករខ្មែរ បានកៀរគរថវិកាជួយគ្រួសារសព លោក លី ចិន ដែលទើបទទួលមរណភាពកាលពីថ្មីៗកន្លងទៅនេះ ដោយសារជំងឺគាំងបេះដូង ស្លាប់ទាំងវ័យក្មេង។

លោកស្រី នៅ សុនីតា និយាយរៀបរាប់ទាំងទឹកភ្នែកថា មួយរយៈនេះ ខ្លួនស្លុតចិត្តច្រើនរឿង ជាពិសេសពិធីបុណ្យសពលោក លី ចិន ខណៈគ្រួសាររបស់លោក បានបាត់បង់បង្អែកស្ទើរទាំងស្រុង ជាពិសេសគឺកូន ព្រោះកូនគាត់ម្នាក់អូទីស្សឹម។ លោកស្រីថា “សំខាន់កូនបងគេ ថាឃើញប៉ាៗនៅឡរ (ទីបច្ឆាសព) ប៉ាឡើងឋានសួគ៌ហើយ នេះបុណ្យដែលអត្តខ័តបំផុត”។

នៅ សុនីតា បន្តថា “ទប់ទឹកភ្នែកមិនបានទេកូនអើយ គាត់លំបាកខ្លាំងណាស់ប្រៀបដូចក្បូនហេលហាលកណ្តាលទន្លេអ៊ីចឹង គ្មានមឈូស គ្មានកម្រងផ្កា គ្មានតុកៅអី គ្មានកម្រងផ្កាសពគេ ឱ្យចូលផ្ទះជួលដឹកមកវត្តតាមកង់បីគ្មានលុយជួលឡាន វេទនាភ្នែកណាស់ តែបានគុណបុណ្យលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរបានបរិច្ចាគថវិកាផ្ទាល់ខ្លួន ៣លានរៀល និងសប្បុរសជនផ្សេងៗទៀត បានសម្រួលកម្មវិធី។
លោកស្រី នៅ សុនីតា បានបញ្ជាក់ថា “គាត់មិនមានលទ្ធភាពធ្វើបុណ្យ ៧ថ្ងៃទេ។ ជាកាសំណូមពរបងប្អូនឱ្យដាក់QR code ខ្ញុំដាក់ accountខ្ញុំ ខ្ញុំនឹងយកទៅជូនគាត់ដោយផ្ទាល់មិនឱ្យបាត់ទេ”។

ថវិកាដែលបងប្អូនសប្បុរសជនចូលរួមជួយបងស្រី ដែលត្រូវរ៉ាប់រងកូន២នាក់ និងត្រូវជាប្រពន្ធបង លី ចិន សរុបប្រហែលជាង ៦០០ដុល្លារហើយ និងយកទៅជូនគាត់នៅពេលដែលបំពេញការងារនៅខេត្តរួច៕ អត្ថបទ៖ ចាន់រ៉ា


-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?