ជីវិតកម្សាន្ដ
PeyPey Dy ផ្ទុះកំហឹងនឹងក្រុមហ៊ុនដឹកជញ្ជូនមួយ ក្រោយមិនហ៊ានណែនាំអ្នកដឹកជញ្ជូនខ្លួន តាមសំណើ
តាមរយៈហ្វេសប៊ុកផេកផ្ទាល់ខ្លួន លោក សែម ឡុងឌី ហៅ PeyPey Dy បានរៀបរាប់ទាំងកំហឹងថា ក្រុមហ៊ុន App ដឹកជញ្ជូនខ្លះ អន់ដល់ថ្នាក់គ្មានសមត្ថភាពហ៊ានណែនាំបុគ្គលិក។ លោកប្រតិកម្មខ្លាំងបែបនេះ គឺបន្ទាប់ពីអ្នកដឹកជញ្ជូនរបស់ក្រុមហ៊ុនមួយ បានស្រែកជេបុគ្គលិកហាងរបស់ខ្លួន (Hel Corner) ។

ម្ចាស់ហាងល្បីរូបនេះ ក៏បានបញ្ជាក់មូលហេតុដែលធ្វើឱ្យខ្លួន ចេញមុខមកបើកកកាយជាសាធារណៈបែបនេះដែរថា “អ្នកដឹកជញ្ជូនក្រុមហ៊ុនមួយ មិនតម្រង់ជួរចាំយកអីវ៉ាន់ដូចបងៗដទៃទេ ហើយបោះសម្តីថា “ម៉េចពួកហែងអាងហាងហែងល្បីមែន?” ហើយពេលបានអីវ៉ាន់ បែរជិះម៉ូតូចេញស្រែកជេរ “ចុយម្រ៉ាយ” ពេញហ្នឹង”។
លោកបន្តថា “ចូលមកដល់អ្នកគ្រប់គ្រងវិញម្តង យើងបានស្នើទៅថា សុំឱ្យជួយប្រាប់បុគ្គលិកកែចំណុចទាំងអស់ហ្នឹង គេថាស្តាប់តែម្ខាង ហើយអត់មាន video គេធ្វើអត់បានទេ គេចង់បាន footage ដើម្បីដឹងថាម្នាក់ណា យើងក៏តបវិញថា យើងអត់បានចំណាំមុខទេហើយក៏មិនចាំថាម៉ោងប៉ុន្មានដែរ គ្រាន់តែសុំឱ្យណែនាំជារួមទៅ គេនៅតែថាធ្វើអត់បាន”។


ចម្លើយរបស់ក្រុមហ៊ុនដឹកជញ្ជូន ធ្វើឱ្យលោកមិនពេញចិត្តជាខ្លាំង និងឆ្ងល់ថា ហេតុអ្វីណែនាំមិនបាន? ជាចុងក្រោយ លោកក៏សម្រេចឈប់សហការជាមួយក្រុមហ៊ុនដឹកជញ្ជូននោះភ្លាមៗតែម្តង និងបញ្ជាក់ថា Hel Corner និង Coffee Corner មានតែនៅ App WOW NOW (កំពុងមានប្រម៉ូសិន20%); WingMall; GrabFood; Nham24; E-Gets និង BLOC តែប៉ុណ្ណោះ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា