ជីវិតកម្សាន្ដ
គ្រប់មួយឆ្នាំដែលឆ្លងកូវីដ Matthew បង្ហោះរូបនិងសារមួយឃ្លា ដាស់អារម្មណ៍អ្នកគាំទ្រ
ប្រិយមិត្តប្រហែលជាមិនទាន់ភ្លេចទេ ថាតារាសម្ដែងនិងជាពិធីករថៃដ៏ល្បីមួយរូបលោក Matthew គឺជាអ្នកសិល្បៈដំបូងបំផុតក្នុងប្រទេសថៃដែលបានឆ្លងកូវីដ-១៩ ហើយបន្ទាប់មកក៏បានចម្លងបន្តដល់ភរិយារបស់លោកគឺតារាចម្រៀងនិងសម្ដែងអ្នកនាង Lydia ធ្វើឲ្យពួកគេត្រូវស្ពាយបង្វិចចេញពីគ្រួសារ ឆ្ងាយពីកូននៅតូចៗដែលកំពុងពេញស្រលាញ់។
ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ មកដល់ថ្ងៃទី១៣ មីនា ឆ្នាំ២០២១វិញ គឺមានរយៈពេល១ឆ្នាំហើយដែលតារាខាងលើបានឆ្លងកូវីដ-១៩ ហើយក៏ជាថ្ងៃដែលពិបាកបំផុតរបស់លោក ដែលត្រូវចាកឆ្ងាយពីកូនៗដើម្បីទៅសម្រាកព្យាបាលនៅមន្ទីពេទ្យ។ ដោយជាថ្ងៃចងចាំក្នុងជីវិតមិនអាចភ្លេចបាន នៅថ្ងៃទី១៣កន្លងទៅនេះ Matthew បានបង្ហោះរូបនៅក្នុងមន្ទីពេទ្យកាលពីឆ្នាំមុន រួមជាមួយរូបថតគ្រួសារព្រមជាមួយសារដ៏មានអត្ថន័យមួយនៅលើអ៊ីនស្តាក្រាមថា«ថ្ងៃនេះជាថ្ងៃគម្រប់ខួប១ឆ្នាំ ដែលខ្ញុំបានប្រកាសថាខ្ញុំបានឆ្លងកូវីដ-១៩ ហើយក៏ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរយៈពេល៣៥ថ្ងៃ។
Matthew បន្ថែមថា អារម្មណ៍ថ្ងៃនេះនិងថ្ងៃទី១៣ ឆ្នាំមុនគឺខុសគ្នាឆ្ងាយណាស់។ ខ្ញុំគ្រាន់តែចង់ប្រាប់អ្នករាល់គ្នា ស្រលាញ់គ្រួសារនិងចំណាយពេលវេលាឲ្យបានច្រើននៅជាមួយពួកគាត់តាមដែលអាចធ្វើទៅបាន ព្រោះវាមិនមានអ្វីពិតប្រាកដនោះទេ។ សម្រាប់ខ្ញុំរយៈពេល១ឆ្នាំកន្លងមក ខ្ញុំបានមេរៀនជាច្រើន ហើយខ្ញុំក៏បានផ្លាស់ប្តូរជីវិតរបស់ខ្ញុំយ៉ាងច្រើនផងដែរ»៕
អត្ថបទផ្ដល់ដោយ៖Porman
ចុចអាន៖ គ្រប់គ្នាគួរដឹង ព័ត៌មានណាពិតឬមិនពិតទាក់ទងកូវីដ មុនចែកចាយបន្ត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២១ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ