ជីវិតកម្សាន្ដ
តារាសម្ដែង Squid Game 2 បង្ហាញខ្លួន សុទ្ធតែធ្លាប់មានរឿងអាស្រូវ តែបែរជាមិនឲ្យ TOP បង្ហាញមុខ
ដំណឹងនៃការចាក់បញ្ចាំងខ្សែភាយន្ដ Squid Game 2 បានធ្វើឲ្យទស្សនិកជនមានការរំជើបរំជួលមែនទែន ដែលរឿងនេះនឹងចាក់បញ្ចាំងនៅថ្ងៃទី២៦ ខែធ្នូនេះហើយ។ មុននឹងដល់ថ្ងៃចាក់បញ្ចាំង គេក៏មានកម្មវិធីសន្និសីទកាសែត សម្ភោធរឿង ដែលតួអង្គសំខាន់ៗនៅក្នុងនោះ បង្ហាញវត្តមាន ដើម្បីធ្វើការណែនាំខ្លួនក៏ដូចជាសន្ទនាគ្នា។

ជុំវិញការបង្ហាញខ្លួនរបស់តួអង្គសំខាន់ៗនៅក្នុងរឿង គេមិនបានឃើញវត្តមានរបស់ TOP ដែលជាតួអង្គសំខាន់ ដែលមាននៅក្នុងរូប Poster ដំបូងគេ នោះទេ។ ផ្ទុយទៅវិញ អវត្តមានរបស់ TOP ត្រូវបានគេជឿថា បណ្ដាលមកពីរឿងអាស្រូវរបស់លោក ដែលធ្លាប់ជាប់ពន្ធនាគារពាក់ព័ន្ធនឹងថ្នាំញៀន ដែលលោក ត្រូវបានផ្អាកសកម្មភាពមិនឲ្យបង្ហាញមុខក្នុងទីសាធារណៈ។

យ៉ាងណាមិញ អ្នកគាំទ្រជាច្រើនរបស់ TOP បានបង្ហាញការខឹងសម្បារចំពោះ អ្នកដឹកនាំរឿង ដែលមិនបានឲ្យ TOP បង្ហាញមុខនៅក្នុងកម្មវិធី Press Conference របស់រឿង Squid Game 2 នេះ។ អ្នកគាំទ្រថា គ្មានភាពយុត្តិធម៌ចំពោះអវត្តមានរបស់ TOP ទេ ព្រោះរឿងអាស្រូវដែលបានកើតឡើងនោះ កន្លងផុតទៅយូរណាស់មកហើយរយៈពេល៨ឆ្នាំមុន។

ចំណែកឯ តារាសម្ដែងផ្សេងៗទៀត ដែលបានបង្ហាញមុខមាត់នៅក្នុងកម្មវិធីនេះ សុទ្ធតែធ្លាប់មានរឿងអាស្រូវធ្ងន់ធ្ងររហូតធ្វើឲ្យកក្រើកវិស័យសិល្បៈនៅឯកូរ៉េខាងត្បូង ប៉ុន្ដែពួកគេនៅតែមានមុខនៅនឹងមុខអ្នកកាសែតដ៏ដែល ហាក់ដូចជាគ្មានរឿងអ្វីកើតឡើង។
នៅក្នុងនោះ មានដូចជា Lee Jung Jae (តូឯកប្រុស Player 456), Lee Byung Hun(តួអង្គរបាំងមុខខ្មៅ), និង Lee Jin Wook (តួអង្គ Player 124) សុទ្ធតែជាតារាជួរមុខ ដែលមានរឿងអាស្រូវធ្ងន់ក។ ចំពោះ Lee Jung Jae ធ្លាប់បានចាប់ខ្លួនករណី DUI បើកបរក្នុងស្ថានភាពស្រវឹង២ដង និង បៀតបៀនផ្លូវភេទ។

ចំណែក តារាប្រុសជើងចាស់ Lee Byung Hun មានរឿងអាស្រូវ ដែលលោកបានលួចមានសាហាវ កំពុងពេលដែលប្រពន្ធកំពុងពពោះ ហើយចុងក្រោយនោះគឺ Lee Jin Wook គឺធ្លាប់បានចោទប្រកាន់ពីបទរំលោភបំពានទៅលើនារីម្នាក់ រហូតធ្វើឲ្យលោកបាត់មុខពីសិល្បៈអស់មួយរយៈពេលធំ៕



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ