Connect with us

ជីវិតកម្សាន្ដ

​ស្រលាញ់គ្នាជាង១ឆ្នាំ ឥលូវ Selena ត្រៀមរៀបការហើយ!

បានផុស

នៅ

នៅថ្ងៃទី ១២ ខែធ្នូ Selena Gomez បានប្រកាសដំណឹងល្អ ដោយបានភ្ជាប់ពាក្យជាមួយផលិតករតន្ត្រី Benny Blanco បន្ទាប់ពីស្រលាញ់គ្នាជាងមួយឆ្នាំ។​ តារាចម្រៀងវ័យ៣២ឆ្នាំ បានបង្ហោះនូវរូបភាពជាច្រើនសន្លឹកបង្ហាញពីចិញ្ចៀនអាពាហ៍ពិពាហ៍របស់នាងនៅលើ Instagram ដោយមានចំណងជើងថា ជារៀងរហូតចាប់ពីថ្ងៃនេះ។ ការបង្ហោះ បានឈានដល់ជាងបួនលានចូលចិត្តក្នុងរយៈពេលមួយម៉ោងប៉ុណ្ណោះ។

មនុស្សល្បីៗជាច្រើនដូចជា តារារ៉េប Cardi B, Lil Nas X និងតារាសម្ដែង Gwyneth Paltrow​ បានជូនពរគូស្នេហ៍ទាំងពីរឲ្យមានសុភមង្គល។ ទន្ទឹមគ្នានោះ Taylor Swift បានទាក់ទាញការចាប់អារម្មណ៍នៅពេលដែលនាងបញ្ចេញមតិថា «Yes I will be the flower girl» ។

យោងតាមសារព័ត៌មាន People គូស្នេហ៍មួយគូនេះបានទាក់ទងគ្នាតាំងពីខែមិថុនា ឆ្នាំ ២០២៣ ប៉ុន្តែទើបតែប្រកាសពីទំនាក់ទំនងរបស់ពួកគេនៅក្នុងខែធ្នូឆ្នាំដដែល។ មុន​ស្រលាញ់​គ្នា អ្នក​ទាំង​ពីរ​បាន​ស្គាល់​គ្នា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ហើយ​បាន​សហការ​គ្នា​ក្នុង​បទ​ចម្រៀង I Can’t Get Enough (២០១៩)។ ជារឿយៗ Selena តែងរៀបរាប់ពីមិត្តប្រុសរបស់នាងនៅក្នុងការសម្ភាសន៍ ដោយនិយាយការពារគាត់ នៅពេលដែលមនុស្សមួយចំនួនជំទាស់នឹងស្នេហារបស់ពួកគេ។

នៅឯកម្មវិធី Zane Lowe របស់ Apple Music កាលពីខែកុម្ភៈ តារាចម្រៀងរូបនេះបានពណ៌នាអំពីទំនាក់ទំនងបច្ចុប្បន្នរបស់នាងថា ធ្វើឲ្យនាងមានអារម្មណ៍ថាមានសុវត្ថិភាព ដោយសារតែនាងត្រូវបានពឹងផ្អែក។ កាល​ពី​ចុង​ខែ​ឧសភា កន្លង​ទៅ​នេះ Gomez បាន​បង្ហើប​ថា នាង​មាន​គម្រោង​យក​កូន​នៅ​អាយុ ៣៥​ឆ្នាំ បើ​នៅ​លីវ។ Selena បាននិយាយថា «ខ្ញុំស្រលាញ់គាត់រាល់ពេលជាមួយគាត់។ ខ្ញុំមិនដឹងថាអនាគតនឹងទៅជាយ៉ាងណានោះទេ ប៉ុន្តែខ្ញុំដឹងថាគាត់នឹងនៅក្បែរខ្ញុំ» ។

ទាក់ទងនឹង Blanco នៅក្នុងបទសម្ភាសន៍ជាមួយ WSJ កាលពីខែឧសភា គាត់បានសារភាពថា វាចំណាយពេលគាត់មួយរយៈដើម្បីដឹងថាគាត់មានអារម្មណ៍ចំពោះ Gomez ។ គាត់​បាន​រំឭក​ថា​៖ “​វា​ច្របូកច្របល់​នៅ​ពេល​ដែល​មនុស្ស​ដែល​អ្នក​ចូលចិត្ត​នៅ​ចំពោះ​មុខ​អ្នក​ជា​យូរ​មក​ហើយ​ដោយ​អ្នក​មិន​បាន​ចាប់អារម្មណ៍ ហើយ​មួយ​ភ្លែត​អ្នក​នឹង​ដឹង​ថា ខ្ញុំ​មាន​ស្នេហា​ហើយ។

នៅក្នុងខែឧសភាផងដែរ Blanco បានចូលរួមក្នុងកម្មវិធី The Howard Stern Show ដោយនិយាយថា Gomez មិនត្រឹមតែជាគូស្នេហ៍ប៉ុណ្ណោះទេ ថែមទាំងជាមិត្តជិតស្និទ្ធដែលអាចសើច និងកំប្លែងជាមួយគាត់ពេញមួយថ្ងៃ។ ម៉្យាងវិញទៀត នាងក៏បានលើកទឹកចិត្តគាត់ផងដែរ។ Blanco បានអធិប្បាយថាមិត្តស្រីរបស់គាត់គឺត្រង់ណាស់ អស្ចារ្យ ចិត្តល្អ និងផ្អែមល្ហែម។ ទិវានៃក្តីស្រឡាញ់ឆ្នាំនេះ គាត់បានជួលរោងកុនទាំងមូលសម្រាប់ Gomez ហើយទិញអាហារដែលនាងចូលចិត្តទាំងអស់។ នៅពេលដែលពិធីករបានទាយថាអ្នកទាំងពីរនឹងរៀបការនោះ Blanco បាននិយាយថាគាត់បានគិតអំពីរឿងនេះ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ជាតារាល្បីហើយ Taylor នៅជាប់ឈ្មោះថា ចិត្តល្អ ហ៊ានចាយលុយសុទ្ធផ្គាប់ចិត្តក្រុមការងារទាំងអស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

UN ​បង្កើន​ការ​ឆ្លើយ​តប​ចំពោះ​ការ​រញ្ជួយ​ដី​ដ៏​សាហាវ​នៅ​មីយ៉ាន់ម៉ា និង​ថៃ

ព័ត៌មានជាតិ១៥ នាទីutes មុន

​គិតគូរហ្មត់ចត់ប្រព័ន្ធ​រំដោះ​ទឹក នៅ​​ព្រលាន​តេជោ ​​​បង្ការ​ការ​ជន់​លិច​ពីការ​ប្រែប្រួលអាកាសធាតុ

សន្តិសុខសង្គម២១ នាទីutes មុន

បុរសម្នាក់ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់យក្សឡោមចាប់ខ្លួន ក្រោយមកដាក់ពាក្យបណ្តឹងឱ្យជួយរកថ្នាំញៀន

ព័ត៌មានជាតិ២៤ នាទីutes មុន

ព្រឹកនេះ អនុព័ន្ធការងារប្រចាំប្រទេសថៃ កំពុងបន្តតាមដានដោយផ្ទាល់នៅទីតាំងរលំអគារ ក្នុងទីក្រុងបាងកក ត្រៀមអន្តរាគមន៍ឲ្យទាន់ពេលវេលាជូនពលករខ្មែរនៅថៃ

Sokha Hotels

ព័ត៌មានពេញនិយម