Connect with us

ជីវិតកម្សាន្ដ

ទោះគេប្រាប់ថាជិះកង់រដូវនេះ ត្រជាក់ដល់ -30 ឬ -40°C តែលោក តារារិទ្ធ នៅមានៈបន្តដំណើរដើម្បីកុមារកម្ពុជា

បានផុស

នៅ

សម្រាប់ការជិះកង់ក្នុងតំបន់អាសុីកណ្តាលនៅរដូវរងានេះ ជាការប្រថុយប្រថានខ្លាំងណាស់ ខណៈសីតុណ្ហភាពតំបន់ខ្លះ អាចចុះដល់ -30°C ឬ -40°C ឯណោះ ប៉ុន្តែអ្នកជិះកង់សប្បុរសធម៌ ទីវ តារារិទ្ធ នៅតែមានៈធ្វើដំណើរឥតឈប់ឈរ ក៏ព្រោះតែចង់យកឈ្នះលើភាពភ័យខ្លាចរបស់ខ្លួនឯង និងដើម្បីកុមារកម្ពុជាជាច្រើននាក់ នៅក្នុងមន្ទីពេទ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កំឡុងដំណើរបេសកកម្មរៃអង្គាសថវិកា ជូនដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ជា ជួយដល់កុមារកម្ពុជា លោក ទីវ តារារិទ្ធ បានឱ្យដឹងថា ដំណើរជិះកង់នេះ លោកបានជួបជនជាតិកៀហ្សីស្ថាន និងមានមិត្តភក្តិថ្មីៗជាច្រើន ហើយពួកគេបានហាមប្រាមលោក មិនគួរប្រថុយប្រថានជិះកង់ឡើងទៅលើភ្នំ នៅរដូវរងាបែបនេះទេ ក៏ព្រោះតែអាកាសធាតុត្រជាក់ខ្លាំង ខណៈទីកន្លែងខ្លះអាកាសធាតុអាចធ្លាក់ចុះដល់ -30°C ឬ -40°C ឯណោះ។

តែទោះជាបែបនេះ លោកបញ្ជាក់ថា លោកជាអ្នកធ្វើដំណើរម្នាក់ដែលមានចិត្តមានៈខ្លាំងណាស់ គឺមិនងាយស្តាប់យោបល់គេនោះទេ ហើយតែងតែធ្វើអ្វីមួយដោយជឿលើខ្លួនឯងជានិច្ច។

បើតាមការឱ្យដឹង ដោយសារតែការមិនស្តាប់យោបល់អ្នកណា ពេលវេលាមួយដែលលោកមិនអាចចាកចេញពីលើកំពូលភ្នំទាន់ពេល រហូតបង្ខំចិត្តបោះមូលដ្ឋានដេកនៅលើភ្នំមួយ ដែលអាកាសធាតុធ្លាក់ចុះដល់ជិត -25°C ធ្វើឱ្យលោកត្រជាក់ស្ទើរកកស្លាប់នៅលើភ្នំមួយនោះ។ លោកបន្តថា “ប៉ុន្តែសំណាងល្អណាស់ ដោយសារខ្ញុំមានកាយសមប្បទារឹងមាំ ហើយធន់ទ្រាន់ខ្លាំងណាស់ ទើបអាចបន្តទប់ទល់រហូតដល់ថ្ងៃរះ និងមានឈើងាប់ៗជាច្រើនដើម្បីឱ្យខ្ញុំដុតកម្តៅខ្លួនប្រាណឡើងវិញ”។

យ៉ាងណាមិញ លោកក៏បានបញ្ជាក់ហេតុផលនៃភាពមានៈរបស់លោកដែរថា កាលដែលលោកហ៊ានប្រថុយប្រថាននឹងរឿងទាំងអស់នេះ ក៏ព្រោះតែលោកតែងតែចង់យកឈ្នះលើភាពភ័យខ្លាចរបស់ខ្លួនឯង។ លោកថា “ដើម្បីឈប់ខ្លាចរឿងអ្វីមួយ អ្នកត្រូវតែធ្វើរឿងមួយនោះ” ខណៈអ្នកជិះកង់សប្បុរសធម៌រូបនេះ រំពឹងថា សេចក្តីខិតខំប្រឹងប្រែងរបស់លោកទាំងអស់នេះ អាចពាំនាំអត្ថប្រយោជន៍ទៅដល់កុមារកម្ពជាជាច្រើននាក់ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យ។

គួររម្លឹកថា ដំណើរផ្សងព្រេងដ៏វែងឆ្ងាយនេះ គឺធ្វើឡើងដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ជាសកម្មភាពជិះកង់សប្បុរសធម៌ជាថ្មីម្តងទៀត បន្ទាប់ពីលោកបានជិះកង់រៃអង្កាសថវិកាក្នុងតំបន់អាសុីអាគ្នេយ៍ ប្រើពេលជិត ៣ខែ ឆ្លងកាត់ប្រទេសអាស៊ានចំនួន៦ និងបាននាំយកថវិកាជាង ៥ម៉ឺនដុល្លារ ជូនមន្ទីរពេទ្យកុមារអង្គរ ឆ្នាំមុន។

ឯបេសកកម្មទៅកាន់ទ្វីបអឺរ៉ុបលើកនេះ គឺជាដំណើរដ៏វែងឆ្ងាយជាងមុន ក្នុងចម្ងាយប្រមាណជាជាង ២ម៉ឺនគីឡូម៉ែត្រ ដោយត្រូវឆ្លងកាត់ ២៥ ប្រទេស ខណៈបច្ចុប្បន្នលោកបានធ្វើដំណើរឆ្លងកាត់ ឡាវ; ថៃ; បង់ក្លាដែស; ឥណ្ឌា ហើយបាននិងកំពុងបន្តដំណើរទៅគោលដៅបន្ទាប់ៗទៀត។ តួយ៉ាង លោកត្រូវបន្តដំណើរដ៏វែងឆ្ងាយ ឆ្លងកាត់ ២០ប្រទេសទៀត មុននឹងវិលត្រឡប់មកកាន់មាតុប្រទេសវិញ ដើម្បីនាំយកថវិកាដែលលោករៃអង្គាសបានទាំងអស់ ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ៕ អត្ថបទ៖ សុធាវី

សម្រាប់អ្នកមានបំណងចូលរួម អាចបរិច្ចាគបានតាមរយៈ៖
Bank Account (ACLEDA Bank): 0001-05389418-14 (CYCLING FOR CHILDREN
KHQR link៖ https://epayment.acledabank.com.kh/Z1Z4GQZI8ZMWRXDQ/pay
AHC link៖ https://shorturl.at/tc72l

អានបន្ថែម៖
អ្នកជិះកង់សប្បុរសធម៌ ប្តេជ្ញាបន្តបេសកកម្មរៃអង្គាសប្រាក់ ដើម្បីកុមារ
ដើម្បីកុមារកម្ពុជា អ្នកជិះកង់សប្បុរសធម៌ តារារិទ្ធ ដាក់លក់ស្នាដៃសិល…
លោក ទីវ តារារិទ្ធិ ត្រេកអរដែលសាធារណជនទទួលស្គាល់សេចក្តីព្យា…
លោក ទីវ តារារិទ្ធិ បានសរសេរកំណត់ហេតុមួយ នៃការជិះកង់ផ្សង…
លោក ទីវ តារារិទ្ធិ សង្ឃឹមថា រាល់ការតស៊ូរបស់លោក មិនខ្លាចសូម្បី
គ្រោះថ្នាក់នៅឡាវ មិនអាចបង្អាក់ឆន្ទៈ លោក តារារិទ្ធិ បន្តបេសកកម្ម…

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម