Connect with us

ជីវិតកម្សាន្ដ

គ្រាន់តែសរសេរពាក្យ «ញុំា» ខុស! សឿន វីតា ត្រូវបុរសចំណាស់ម្នាក់ប្រមាថដល់អ្នកមានគុណ

បានផុស

នៅ

លោក សឿន វីតា ដែលត្រូវបានគេស្គាល់ថាជាតារាសម្តែង និងជាបុរសម្នាក់ដែលទំនួលខុសត្រូវខ្ពស់ ក្នុងការពុះពាររំដោះខ្លួនពីឧបសគ្គបំណុល បានរងការប្រមាថពីម្ចាស់គណនីហ្វេសប៊ុកមួយរូបឈ្មោះ​ គក់ ពឹង ដោយគ្រាន់តែលោកសរសេរពាក្យ «ញុំា» មិនត្រូវនឹងវចនានុក្រម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន លោកបានបញ្ជាក់ដើមហេតុដែលធ្វើឱ្យបុរសចំណាស់រូបនោះ ប្រើពាក្យមិនសមរម្យលើខ្លួន គឺបន្ទាប់ពីលោកបានសរសេរសារមួយ បង្ហាញអារម្មណ៍ដឹងខុសក្រោយលើកឡើងរឿងអណ្តើក និងត្រូវគេមិនពេញចិត្តថ្មីនេះ ដោយរៀបរាប់ថា “ប្រពន្ធខ្ញុំគាត់ញាំបាយបណ្តើរនិយាយប្រាប់ថា បងត្រូវនិយាយអីត្រូវប្រុងប្រយ័ត្ន ព្រោះពេលខ្លះបងនិយាយទៅមិនត្រូវទាំងអស់ទេ។ អរគុណអូនដែលមិនស្តីបន្ទោសបងបន្ថែម។ អរគុណបងប្អូនដែលមិនខឹងខ្ញុំបន្ត”។

ក្រោយការសរសេររៀបរាប់បែបនេះ ស្រាប់តែម្ចាស់គណនីខាងលើប្រើភាសាមិនសមរម្យប្រមាថលោកតែម្តង ធ្វើឱ្យសាមុីខ្លួនលោកផ្ទាល់ទ្រាំមិនបាន ប្រតិកម្មតបសួរទៅបុរសចំណាស់រូបនោះវិញថា “លោកពូ ហេតុអីសម្តីពូលេងដល់ម៉ែខ្ញុំបែបនេះ លោកពូគួរតែសរសេរណែនាំខ្ញុំឱ្យសរសេរអក្សខ្មែរឱ្យបានត្រឹមត្រូវ លោកពូស្អប់ខ្ញុំ លោកពូជេរត្រឹមខ្ញុំបានហើយ តែនេះលោកពូសម្តីរដូចលើសហើយ ។ ចង់ជេរខ្ញុំ ដៀលខ្ញុំម៉េច ខ្ញុំទទួលយកបានដែរ តែកុំលេងដល់ម៉ែខ្ញុំអី“។

ជុំវិញរឿងរ៉ាវនេះ មហាជនបានសម្តែងការហួសចិត្ត ចំពោះបុរសចំណាស់រូបនោះ ដោយមតិខ្លះលើកឡើងថា នេះពុំមែនជាកំហុសឆ្គងអ្វីណាស់ណានោះទេ ដែលត្រូវប្រើពាក្យជេប្រទិច ពិសេសប្រមាថដល់អ្នកមានគុណលោកថែមទៀត។ ក្នុងនោះ អ្នកខ្លបញ្ចេញមតិថា បើខុសគួរជួយប្រាប់ កុំយកកំហុសតិចតួចជាធំ ព្រោះបើគ្មានខុស ក៏មិនអាចរកត្រូវឃើញដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម