ជីវិតកម្សាន្ដ
នាយ ចឺម ស្លុតចិត្តអាណិតម្តាយមីង ដែលឆ្លងកូវីដ-១៩
តារាចម្រៀងល្បីឈ្មោះរបស់ផលិតកម្មសាន់ដេនាយ ចឺម បានថ្លែងប្រាប់កម្ពុជាថ្មីមុននេះបន្តិចថា ថ្វីត្បិតខ្លួន និងម្តាយមីងបានរស់នៅដាច់ឆ្ងាយពីគ្នាមួយរយៈហើយពិតមែនតែក្រោយទទួលដំណឹងអ្នកនាង ស្រីអ៊ីត ឆ្លងកូវីដ-១៩នាយពិតជាមានអារម្មណ៍ស្លុយចិត្តអាណិតម្តាយមីងជាខ្លាំង។
នាយ ចឺម បាននិយាយរៀបរាប់ថាអស់រយៈពេលជិត១ខែមកហើយដែលខ្ញុំនិងគាត់(ស្រីអ៊ីត)បាននៅឆ្ងាយពីគ្នា ពោលគឺចាប់តាំងផ្ទុះកើតមានជំងឺនេះជាថ្មីខ្ញុំបានមកស្នាក់នៅឯផ្ទះស្រុកកំណើតខេត្តកំពង់ស្ពឺជាមួយឪពុកម្តាយព្រោះថាកម្មវិធីប្រគុំតន្ត្រីនានាត្រូវបានផ្អាក់ទាំងអស់។

នាយថាខ្លួនគ្មានអ្វីនិយាយក្រៅតែពីអាណិតម្តាយមីងនិងជូនពរឲ្យគាត់រឹងមាំហើយឆាប់ជាសះស្បើយពីជំងឺកូវីដ-១៩ដ៏កាចសាហាវនេះទេ។ ម្យ៉ាងទៀតគ្មាននណាម្នាក់ចង់ឆ្លងឬអាចមើលឃើញឡើយដូច្នេះមានតែបងប្អូនត្រូវការពារនិងប្រុងប្រយ័ត្នខ្ពស់ទាំងគ្នាដើម្បីចៀសផុតការឆ្លងជំងឺមួយនេះ។
នាយ ចឺម បានបន្ថែមទៀតថាទោះបីលោកមិនបានពាក់ព័ន្ធឬប៉ះពាល់ជាមួយម្តាយមីងអ្នកនាងស្រី អ៊ីត ក៏ពិតមែនប៉ុន្តែព្រឹកមិញនេះក្រុមគ្រូពេទ្យបានចុះទៅយកសំណាកដល់ផ្ទះទាំងនាយនិងក្រុមគ្រួសារហើយណែនាំឲ្យធ្វើចត្តាឡីស័កនៅក្នុងផ្ទះកំដើរចេញទៅក្រៅ។
សូមបញ្ជាក់ថានាយ ចឺម បច្ចុប្បន្នកំពុងរស់នៅស្រុកកំណើតខេត្តកំពង់ស្ពឺនិងរង់ចាំលទ្ធផលនៃការតេស្តរកជំងឺកូវីដ-១៩ផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា



-
សន្តិសុខសង្គម៦ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៨ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៩ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ