Connect with us

ជីវិតកម្សាន្ដ

Jungkook ឈ្នះពាន BBMA ២ឆ្នាំជាប់គ្នា ទោះកំពុងបំពេញកាតព្វកិច្ចយោធា

បានផុស

នៅ

Jungkook នៃក្រុមចម្រៀង K-pop BTS ទទួលបានពានរង្វាន់ចំនួនពីរនៅក្នុងកម្មវិធី Billboard Music Awards ឆ្នាំ ២០២៤ ដែលជាពានរង្វាន់តន្ត្រីប៉ុបដ៏សំខាន់មួយនៅក្នុងសហរដ្ឋអាមេរិក។ តារាចម្រៀងរូបនេះបានឈ្នះនៅក្នុងអាល់ប៊ុមចម្រៀង K-pop កំពូល និងប្រភេទចម្រៀង K-pop សកលសម្រាប់អាល់ប៊ុមទោលដំបូងរបស់គាត់ដែលមានចំណងជើងថា «Golden» និងបទសំខាន់មួយទៀត «Standing Next to You» រៀងគ្នាក្នុងពិធីប្រគល់ពានរង្វាន់នៅទីក្រុង Los Angeles កាលពីថ្ងៃព្រហស្បតិ៍។

ការឈ្នះ​ពាន​ឆ្នាំ​ទី​ពីរ​ជាប់​គ្នា​របស់ Jungkook នៅ BBMAs ក៏ជាការកត់សម្គាល់ពីភាពជោគជ័យដ៏ធំបំផុតនៅក្នុងអាជីព។ ទោះជាយ៉ាងណាក៏ដោយ តារាប្រុសមិនអាចចូលរួមក្នុងពិធីនេះបានទេ ខណៈដែលបច្ចុប្បន្នគាត់កំពុងបំពេញកាតព្វកិច្ចយោធានៅប្រទេសកូរ៉េឯណោះ។

ដោយឡែក សកម្មភាព K-pop ផ្សេងទៀត ក៏បានធ្វើឲ្យពួកគេទទួលបានពានរង្វាន់ផងដែរ។ សមាជិកក្រុម Stray Kids ក៏បានឈ្នះពានរង្វាន់ Top Global K-pop Artist ខណៈដែល Seventeen បានឈ្នះពានរង្វាន់ Top K-pop Touring Artist ។

ក្រុម Stray Kids បាននិយាយនៅក្នុងសុន្ទរកថាទទួលយករបស់ខ្លួនថា «ពួកយើងពិតជាអរគុណដល់អ្នកគាំទ្ររបស់យើង Stay ទូទាំងពិភពលោក។ យើងមានអារម្មណ៍ថាយើងអាចទទួលបានពានរង្វាន់ដ៏មានតម្លៃបែបនេះ ហើយបានសម្តែងនៅលើឆាកដ៏ធំបែបនេះទាំងអស់ ពីព្រោះ Stay គឺនៅក្បែរពួកយើង។ សូមអរគុណដល់អ្នកគាំទ្ររបស់យើង»។

ទន្ទឹមគ្នា​ Seventeen ក៏បានចែករំលែកសារដ៏ស្មោះស្ម័គ្រទៅកាន់អ្នកគាំទ្ររបស់ខ្លួន ដែលត្រូវបានគេស្គាល់ថា Carat នៅក្នុងសុន្ទរកថាដែលបានកត់ត្រាទុកជាមុន។ «នេះមិនអាចទៅរួចទេ បើគ្មានអ្នកគាំទ្រដ៏អស្ចារ្យរបស់យើង។ យើងបានព្យាយាមធ្វើឲ្យវាអាស្រ័យលើអ្នកជាមួយនឹងតន្ត្រីនិងការសម្តែងដ៏ល្អ ប៉ុន្តែអ្នកតែងតែរកវិធីធ្វើឲ្យយើងភ្ញាក់ផ្អើលជាមួយនឹងក្តីស្រឡាញ់កាន់តែច្រើន។ ដូច្នេះសូមអរគុណច្រើន»។

យ៉ាងណាមិញ កំពូលតារាពិភពលោក Taylor Swift បានគ្រប់គ្រង BBMAs ក្នុងឆ្នាំនេះ ដោយទទួលបានពានរង្វាន់ចំនួន១០ រួមទាំងពានរង្វាន់ Top Artist ដ៏មានកិត្យានុភាពផងដែរ។ ជាមួយនឹងការឈ្នះទាំងនេះ ឥឡូវនេះ តារាស្រី បានប្រមូលពានរង្វាន់ BBMAs ចំនួន៤៩ ដែលបានក្លាយជាសិល្បករដែលទទួលបានពានរង្វាន់ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រនៃពិធីនេះ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង​ ស្រីល័ក្ខ

ចុចអាន៖ក្រុមអ្នកគាំទ្រ​ K-pop រើសបទដ៏មានន័យ ដើម្បីច្រៀងរួមគ្នាក្នុងថ្ងៃប្រមូលផ្តុំតវ៉ាលោក Yoon

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤០ នាទីutes មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនរងគ្រោះ​​៥០០០​នាក់នឹងត្រូវបញ្ជូនចេញ​ពី​មីយ៉ាន់ម៉ាទៅ​ចិនវិញនៅសប្តាហ៍ក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម