ជីវិតកម្សាន្ដ
ឈរជើងនៅ Galaxy ៤ឆ្នាំ ព្រាប សុវត្ថិ Update ខ្លួនឯងមិនធម្មតា
លើវិថីសិល្បៈជាច្រើនឆ្នាំមកនេះ មហាជនតែងស្គាល់អត្តសញ្ញាណរបស់កំពូលតារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ តាមរយៈបទមនោសញ្ចេតនា លួងលោម សោយសោក ក៏ដូចជាចម្រៀងដែលអមភ្លេងប្រពៃណីជាដើម។ ប៉ុន្តែ ៤ឆ្នាំចុងក្រោយ បន្ទាប់ពីផ្លាស់ទ្រនំជ្រកក្រោមផលិតកម្ម Galaxy Navatra “បងស្នាយ” តារាចម្រៀងសំនៀងផ្អែមមុតរូបនេះ បានវិវត្តន៍ខ្លួនប្លែក បីដូចតារាដែលទើបនឹងតែរះថ្មីអមដំណើរវិថីសិល្បៈយ៉ាងដូច្នេះដែរ។

វត្តមានរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ក្នុងពិធីបង្ហាញមុខតារាប្រចាំផលិតកម្ម Galaxy Navatra កាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២០ អាចទុកថាជាការចាប់ផ្តើមថ្មីមួយទៀត លើគ្រោងការនៃអាជីពសិល្បៈរបស់លោក ដើម្បីបន្តក្តីស្រមៃជាតារាចម្រៀង ដែលនៅតែរះក្នុងបេះដូងអ្នកគាំទ្រ។
បើគិតចាប់តាំងពីការឈានជើងជ្រកក្រោមទ្រំនំផលិតកម្មខ្នាតធំមួយនេះ ឧកញ៉ា ព្រាប សុវត្ថិ បានស្វះស្វែងរកអ្វីថ្មីៗជានិច្ច ដើម្បីជាចំណីអារម្មណ៍អ្នកទស្សនាក៏ដូចជាអ្នកគាំទ្ររបស់លោក មិនថាស្ទីលនៃការច្រៀង ឬការលេងខ្លួននោះឡើយ។ ពិសេស តាមរយៈការបង្ហាញបែបថ្មី ក្នុង MV ចម្រៀងក៏ដូចជារបៀបដែលលោកច្រៀង ក្នុងចម្រៀងរ៉េបមួយចំនួនទៀត។

ទោះជាបីជាឧកញ៉ា ព្រាប សុវត្ថិ ត្រូវបានគេស្គាល់ថាជាតារាមួយរូបដែលមានសមត្ថភាព និងទេពកោសល្យ យ៉ាងណាក្តី តែ ៤ឆ្នាំ នៅផលិតកម្មនេះ មិនត្រឹមតែប្រជែងនឹងវ័យខ្លួនឯង លោកបានវិវត្តន៍ខ្លូនទៅកម្រិតមួយផ្សេងទៀត លើទេពកោសល្យដែលមានស្រាប់ សាកល្បងអ្វីពុំធ្លាប់ធ្វើ ដូចជាស្ទីលរាំ ការសម្តែង និងការច្រៀងជាដើម។
តួយ៉ាង ភាពខុសប្លែកថ្មីទាំងអស់នេះ លោកបានបង្ហាញនៅក្នុង MV ចម្រៀងជាច្រើន មិនថាការសម្តែង និងរបៀបច្រៀង ដូចជាក្នុង MV បទដំបូងបង្អស់របស់លោក “កង់បី” ដែលទទួលបានការគាំទ្រខ្លាំងបំផុតពីមហាជន។ ក្រោយមក លោកបានធ្វើឱ្យមហាជនភ្ញាក់ផ្អើលជាមួយនឹងការច្រៀង និងការបង្ហាញតាមរយៈបទផ្សេងៗទៀត ដោយមានអ្នកទស្សនាដល់ខ្ទង់លាននាក់ឯណោះ។

ពិតណាស់ លើសពីទេពកោសល្យច្រៀង ឧកញ៉ា ព្រាប សុវត្ថិ ក៏ត្រូវបានគេស្គាល់ថា ជាតារាមួយរូបដែលអាចបត់បែន តាមភាពជឿនលឿននៃសិល្បៈ ដោយមិនបណ្តោយឱ្យមានភាពសាំ កើតមានក្នុងចិត្តរបស់អ្នកគាំទ្រលោកនោះឡើយ។ ជាក់ស្តែង លោកតែងតែបង្ហាញស្ទីលថ្មីៗ មិនថាក្នុងការច្រៀង ឬការលេងខ្លួន។
គួរជម្រាបថា គិតត្រឹមឆ្នាំ ២០២៤ តារាចម្រៀងងារជាឧកញ៉ារូបនេះ បានប្រឡូកវិថីសិល្បៈជាង ២ទសវត្ស និងមានវ័យជាង ៤០ប្លាយហើយ។ ប៉ុន្តែបើនិយាយពីប្រជាប្រិយភាព លោកនៅតែទទួលបានការចាប់អារម្មណ៍ និងល្បីល្បាញពេញផ្ទៃប្រទេសនៅឡើយ ខណៈការងារសិល្បៈក៏កាន់តែមមារញឹកខ្លាំងជាងមុនថែមទៀត៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ