ជីវិតកម្សាន្ដ
តួរឿង «ផ្នូរបិសាច» ឱនក្បាលសុំទោសក្មេងៗជំនាន់ក្រោយ ជុំវិញភាពចលាចលនយោបាយនៅកូរ៉េ
នៅថ្ងៃទី ១៣ ខែធ្នូ តារាសម្តែងជើងចាស់ Choi Min Shik បានទទួលយកពានរង្វាន់ ជាតារាសម្តែងប្រុសល្អបំផុត នៅឯកម្មវិធី 25th Busan Film Critic’s Association Awards សម្រាប់ការសម្តែងរបស់គាត់នៅក្នុងខ្សែភាពយន្ត «Exhuma ឬជាភាសាខ្មែរថា ផ្នូរបិសាច»។
នៅក្នុងពេលថ្លែងសុន្ទរកថា តារាសម្ដែងជើងចាស់រូបនេះ បានធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើល បន្ទាប់ពីរូបលោកស្រាប់តែឱនក្បាលសុំទោសចំពោះយុវជនជំនាន់ក្រោយ ក្នុងពេលដែលប្រទេសកូរ៉េខាងត្បូងកំពុងកើតមានភាពចលាចលផ្នែកនយោបាយអាក្រក់បំផុត។
លោក Choi Min Shik បាននិយាយថា «ខ្ញុំមិនប្រាថ្នាថ្ងៃចុងសប្តាហ៍ដ៏រីករាយសម្រាប់នរណាម្នាក់នៅថ្ងៃស្អែកទេ ផ្ទុយទៅវិញខ្ញុំចង់និយាយថា ជោគវាសនារបស់ជាតិត្រូវបានទម្លាក់នៅលើដីដ៏ត្រជាក់។ ប៉ុន្តែសូម្បីតែនៅក្នុងគ្រាដ៏ឈឺចាប់ និងការតានតឹងបែបនេះ ក៏មានយុវជនជាច្រើនចេញតាមដងផ្លូវដោយគ្រវីដំបងពន្លឺ (light sticks K-pop) របស់ពួកគេ។ ដោយឃើញពន្លឺភ្លឺៗនោះ ខ្ញុំមិនអាចជួយអ្វីបានទេ ប៉ុន្តែមានអារម្មណ៍សោកស្ដាយក្នុងនាមជាសមាជិកម្នាក់នៃមនុស្សជំនាន់ចាស់»។
យោងទៅលើការប្រកាសច្បាប់អាជ្ញាសឹកជាបន្ទាន់របស់ប្រធានាធិបតីកូរ៉េខាងត្បូង ដែលបានធ្វើឲ្យប្រទេសជាតិមានចលាចលកាលពីថ្ងៃទី ០៣ ខែធ្នូ និងការអំពាវនាវឲ្យមានការចោទប្រកាន់ដែលបានកើតឡើងនោះ តារាសម្ដែងជំនាន់ចាស់រូបនេះបានបន្តទៀតថា «ខ្ញុំមានអារម្មណ៍សោកស្តាយដែលយើងអនុញ្ញាតឲ្យក្មេងៗជំនាន់ក្រោយរស់នៅក្នុងស្ថានភាពដ៏គួរឲ្យអស់សំណើចនេះ ខ្ញុំបានឆ្លងកាត់វាពីរបីដងហើយ ខ្ញុំមិនដែលនឹកស្មានថាវានឹងកើតឡើងម្តងទៀតក្នុងវ័យហុកសិបប្លាយរបស់ខ្ញុំនោះទេ»។
តារាសម្ដែងរូបនេះបានបន្តថា ក្នុងស្ថានភាពគួរឲ្យអស់សំណើច មិនគួរឲ្យជឿនេះ យុវជនជំនាន់ក្រោយនៅខាងក្រៅពេលត្រជាក់ គ្រវីភ្លើងនៅលើអាកាស ប្រហែលជាញញឹមនៅខាងក្រៅ ធ្វើដូចនៅក្នុងការប្រគំតន្ត្រី ប៉ុន្តែលោកគ្រាន់តែមានអារម្មណ៍សោកស្ដាយដែលពួកគេត្រូវប្រឈមមុខនឹងស្ថានភាពនេះ ដូច្នេះទើបលោកចង់ឆ្លៀតឱកាសនេះដើម្បីសុំទោសទៅដល់ក្មេងៗ។
គួរបញ្ចាក់ដែរថា រដ្ឋសភានឹងកោះប្រជុំនៅថ្ងៃទី១៤ ខែធ្នូ វេលាម៉ោង ៤ រសៀល ដើម្បីបោះឆ្នោតលើការចោទប្រកាន់ប្រធានាធិបតី Yoon Suk Yeol ជាលើកទីពីរ បន្ទាប់ពីច្បាប់នេះត្រូវបានច្រានចោលកាលពីថ្ងៃទី ០៧ ខែធ្នូ ។ ប្រជាជនកូរ៉េខាងត្បូងត្រូវបានគេរំពឹងថា នឹងប្រមូលផ្តុំសម្រាប់ការប្រមូលផ្តុំដ៏ធំនៅទូទាំងទីក្រុងសេអ៊ូលដើម្បីអំពាវនាវឲ្យមានការចោទប្រកាន់លោក Yoon កាន់តែឆាប់ៗ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រុមអ្នកគាំទ្រ K-pop រើសបទដ៏មានន័យ ដើម្បីច្រៀងរួមគ្នាក្នុងថ្ងៃប្រមូលផ្តុំតវ៉ាលោក Yoon

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ