ជីវិតកម្សាន្ដ
ត្រៀមៗ Miss Mera អាចមានថ្នាក់អន្តរជាតិ ក្រោយ Kate Cat ឲ្យតម្រុយចំនួនប្រទេសដែលចូលរួម
ក្រោយបញ្ចប់កម្មវិធីក្នុងស្រុក Miss Mera Cambodia 2024 បានទៅដោយជោគជ័យ និងមានការកោតសរសើរពីការរៀបចំបានល្អគួរឲ្យគាប់ប្រសើរមកនោះ កញ្ញា ខាត់ ស្រីច័ន្ទ (Kate Cat) បាននឹងកំពុងឲ្យតម្រុយថាអាចបង្កើតកម្មវិធី International មានបេក្ខភាព ៣០ ទៅ ៤០ ប្រទេសចូលរួម។

កញ្ញា ខាត់ ស្រីច័ន្ទ (Kate Cat) ដែលគ្រប់គ្នាស្គាល់ថា ជាអតីតបវរកញ្ញាលំដាប់រងទី៤ និងជា ND កម្មវិធី Miss Mera Cambodia 2024 ទើបបញ្ចប់ការប្រកួតទៅថ្មីៗនេះ ព្រមទាំងទទួលបានជោគជ័យ និងការគាំទ្រគួរឲ្យកត់សម្គាល់។ ទន្ទឹមនឹងនោះ កម្មវិធី Miss Mera Cambodia 2024 ក៏បានរកឃើញម្ចាស់មកុដលើកដំបូងរបស់ខ្លួន គឺ កញ្ញា ថាន រតនា ដែលជាក្មេងស្រីពោរពេញទៅដោយសមត្ថភាព និងការខិតខំតស៊ូប្រឹងប្រែងរហួតទទួលបានជយជម្នះ។


កម្មវិធីចប់មិនទាន់បាត់ក្ដៅផង ម្ចាស់កម្មវិធី Miss Mera Cambodia 2024 កញ្ញា ខាត់ ស្រីច័ន្ទ (Kate Cat) បានបង្ហោះសារដូចជាឲ្យតម្រុយថា អាចនឹងមានកម្មវិធី Miss Mera International ដោយនាងបានបង្ហោះថា ” International ត្រឹម 30 to 40 សិនអីល្មមមែនអត់? “។ តាមរយៈការបង្ហោះសារមួយនេះ បានធ្វើឲ្យអ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើនបានបញ្ចេញមតិយោបល់ព្រាងព្រោត សម្ដែងនៃការគាំទ្រឲ្យកញ្ញា ខាត់ ស្រីច័ន្ទ រៀបចំការប្រកួតឡើង តែទោះបីជាយ៉ាងណាក៏ដោយនៅមិនទាន់មានការបញ្ជក់ច្បាស់លាស់នៅឡើយទេថា កម្មវិធី Miss Mera នឹងមានថ្នាក់អន្តរជាតិ ដូច្នេះសូមរង់ចាំមើលទាំងអស់គ្នា៕




អត្ថបទ៖ ផានិត

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?