Connect with us

ជីវិតកម្សាន្ដ

មហាជនហួសចិត្តនឹងអ្នកលក់ផលិតផលម្នាក់ ក្រោយដេញពេទ្យឯកទេសរោគស្ត្រីទៅរៀនឡើងវិញ

បានផុស

នៅ

មហាជនមានការហួសចិត្តជាខ្លាំង ក្រោយម្ចាស់គណនីហ្វេសប៊ុក Zellinich Oung បានដេញពេទ្យឯកទេសរោគស្ត្រីមួយរូប ដែលតែងចែករំលែកចំណេះដឹងសុខភាពជូនសាធារណជន ឱ្យទៅរៀនឡើងវិញ បន្ទាប់ពីវេជ្ជបណ្ឌិតឯកទេសរូបនេះ បានលើកឡើងពីចំណុចខុសឆ្គងរបស់អ្នកលក់ផលិតផលសម្រស់រូបនោះ ទាក់ទងនឹង HPV ។

តាមរយៈវីដេអូជាង ៣នាទី វេជ្ជបណ្ឌិត ឯក ម៉េងលី ឯកទេសសម្ភពនិងរោគស្ត្រី បានធ្វើសេចក្តីកែតម្រូវលើវីដេអូដែល ម្ចាស់គណនីខាងលើ ពីបញ្ហានៃការឆ្លងមេរោគ HPV (human papilloma virus) ដែលអាចបណ្តាលឱ្យស្ត្រីកើតជំងឺមហារីកមាត់ស្បូន ជាហេតុដែលធ្វើឱ្យសាមុីខ្លួនមិនពេញចិត្តជាខ្លាំង។

បើតាមហ្វេសប៊ុកផេកអ្នកលក់ផលិតផលតាមអនឡាញរូបនោះ ( Oung Zellinich X Snow Blanc )បានបញ្ជាក់ពីការមិនពេញចិត្តរបស់ខ្លួន ដោយរៀបរាប់ដូច្នេះថា “វីដេអូដែលខ្ញុំលើកឡើងក៏និយាយឲ្យបងប្អូនប្រុងប្រយ័ត្ន ជំងឺឆ្លង ការមានដៃគូឲ្យចេះការពារបង គាត់បានយកតែក្បាលវីដេអូ ដែលពួក TikTok កាត់ original video ពេញខ្ញុំទៅ react គាត់ជាពេទ្យគាត់ត្រូវតែមានសីលធម៌ យកវីដេអូទាំងមូលទៅ react មិនមែនយកវីដេអូបាត់ក្បាល បាត់កន្ទុយទេបង“។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ ជុំវិញរឿងរ៉ាវនេះ មហាជនបានសម្តែងការហួសចិត្តចំពោះអ្នកលក់ផលិតផលរូបនោះ ដែលមិនត្រឹមតែមិនទទួលយកការកែតម្រូវពីពេទ្យឯកទេសប៉ុណ្ណោះទេ ថែមទាំងប្រើពាក្យមិនគប្បី និងដេញឱ្យអ្នកជំនាញទៅរៀនថែមទៀត។

ជុំវិញរឿងរ៉ាវនេះ អតីតប្រធានសិល្បករខ្មែរ អ្នកនាង ចន ចន្ទលក្ខិណា ក៏បានប្រតិកម្មហួសចិត្តនឹងនារីរូបនោះផងដែរ និងស្នើដល់ក្រសួងសុខាភិបាល ឱ្យវិធានការលើបុគ្គលដែលជាអ្នករកសុីលក់ផលិតផល Online មួយចំនួនតូច ដែលនិយមចេញវីដេអូបកស្រាយទាក់ទងនឹងបញ្ហាសុខភាព ទាំងគ្មានចំណេះនិងជំនាញ ឬឯកសារយោងបែបវិទ្យាសាស្ត្រច្បាស់លាស់។ លើសពីនេះ ថែមទាំងមាក់ងាយដល់វេជ្ជបណ្ឌិតដែលជាអ្នកជំនាញពេទ្យពិតប្រាកដថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៣ នាទីutes មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

សន្តិសុខសង្គម១៣ នាទីutes មុន

មន្ត្រីជំនាញ ឃាត់រថយន្ត ១ គ្រឿង ដឹកស៊ុតមាន់ ៩ ម៉ឺន ៦ ពាន់គ្រាប់ ខុសច្បាប់មកពីវៀតណាម

ព័ត៌មានជាតិ១៧ នាទីutes មុន

ព្រលានយន្តហោះសៀមរាប ត្រៀមធ្វើសមយុទ្ធទ្រង់ទ្រាយធំ ដើម្បីឆ្លើយតបទាន់ពេល ប្រសិនមានគ្រោះថ្នាក់ឡើង

ចំណីផ្លូវ
សន្តិសុខសង្គម២១ នាទីutes មុន

នគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ ចុះណែនាំ និង​ហាមដាច់ខាតការលក់ដូររំលោភចំណីផ្លូវ

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

ម៉ាឡេស៊ី​​ចេញ​មុខ​បរិហារ​ ត្រាំ ​លើ​ដំណោះស្រាយ​​តំបន់​ហ្គាហ្សា ​ថា​​​ជា​ការ​បោសសម្អាត​ពូជសាសន៍

Sokha Hotels

ព័ត៌មានពេញនិយម