Connect with us

ជីវិតកម្សាន្ដ

Jung Woo Sung ថា មិន​ដែល​ស្រលាញ់ Moon Ga Bi ក្លាយជាប្រយោគដែលមហាជនស្អប់លោកបំផុត

បានផុស

នៅ

អ្នក​លេង​អ៊ីនធឺណិត​កំពុង​ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់ Jung Woo Sung ថ្មីៗ​នេះ​ទាក់ទង​នឹង​រឿង​អាស្រូវ​ដែល​ពាក់ព័ន្ធ​នឹង Moon Ga Bi។ អត្ថបទថ្មីៗរបស់ Newsis បានរៀបរាប់ពីការសន្ទនារបស់អ្នកកាសែតជាមួយតារាប្រុសវ័យ៥១ឆ្នាំ ដែលគាត់បានលាតត្រដាងថា ខ្លួនមិនដែលស្រលាញ់នាងទេ ដូច្នេះហើយ ទើបជ្រើសរើសមិនរៀបការជាមួយនាង។

ដូចដែលបានរាយការណ៍ពីមុន ការផ្សាយថ្ងៃទី ១៣ ខែធ្នូនៃកម្មវិធី Free Doctor របស់ tvN បានចែករំលែកការអះអាងពីអ្នកស្គាល់គ្នាដែលបញ្ជាក់ថា Jung Woo Sung មិនមានទំនាក់ទំនងនៅពេលដែលគាត់ត្រូវបានគេរាយការណ៍ថាបានជួប Moon Ga Bi ។

អ្នកកាសែតម្នាក់បានអធិប្បាយថា អ្នកស្គាល់គ្នាម្នាក់បានរៀបរាប់ថា Jung Woo Sung បានជួប Moon Ga Bi អំឡុងពេលសម្រាកខ្លីពីទំនាក់ទំនងយូរអង្វែងរបស់គាត់ ហើយថា មិត្តស្រីរបស់គាត់ក៏ដឹងពីរឿងរ៉ាវរបស់ Moon Ga Bi ដែរ ។

អ្នកលេងអ៊ីនធឺណែតបានគូសបញ្ជាក់ថា Jung Woo Sung បានចេញសេចក្តីថ្លែងការណ៍មួយតាមរយៈភ្នាក់ងាររបស់គាត់ ដោយនិយាយអំពីការខ្វែងគំនិតគ្នារវាងគាត់ និង Moon Ga Bi អំពីការកំណត់ទំនាក់ទំនងរបស់ពួកគេ។ ដោយ​តារា​សម្តែង​អះអាង​ថា ​លោក​មិន​ដែល​ស្រឡាញ់​នាង​នោះ មាន​សេចក្តី​រាយការណ៍​ថា Moon Ga Bi បាន​លាតត្រដាង​ពី​អត្ថិភាព​នៃ​កូន​របស់​ពួក​គេ​ដោយ​គ្មាន​ការ​ពិគ្រោះ​ជាមុន។

ទោះបីជាបែបនេះក្ដី មនុស្សជាច្រើនបានរិះគន់សកម្មភាព និងការអត្ថាធិប្បាយរបស់ Jung Woo Sung ដោយលើកហេតុផលថា ព័ត៌មានរសើប និងការបញ្ចេញមតិផ្ទាល់ខ្លួនបែបនេះ នឹងអាចប៉ះពាល់ដល់កូនរបស់គាត់នាពេលអនាគត។

ប្រតិកម្មមួយចំនួនពីមហាជនបានសម្ដែងពីការមិនពេញចិត្តដោយម្នាក់ៗបានសរសេរថា ក្នុងនាមជាពូកគេជាទស្សនិកជនដែលបានដឹងរឿងរ៉ាវមួយនេះម្នាក់ៗហាក់មានអារម្មណ៍មិនល្អសម្រាប់កូន។ ស្រមៃមើលថា កូនបានដឹងរឿងអាស្រូវដែលអង្រួនប្រទេសទាំងមូល។ តើវាពិបាកប៉ុណ្ណាសម្រាប់ក្មេង? អ្នកដែលកំសត់ជាងគេគឺកូន​ គឺ​ជា​មនុស្ស​ដែល​គួរ​ឲ្យ​អាណិត​បំផុត។

មិនត្រឹមតែប៉ុណ្ណឹងទេ មតិមួយចំនួនធំបានចោទសួរថា តើគាត់មានមោទនភាពទេ ដែលមានកូនជាមួយមនុស្សស្រីមិនបានស្រលាញ់? គាត់​ជា​តារា​សម្ដែង​ល្បី​មួយ​រូប ប៉ុន្តែ​បែរជា​មិន​សូវ​ខ្វល់​?Jung Woo Sung មិនត្រូវឆ្លាតពេកទេ គាត់និយាយថាគាត់មិនដែលស្រលាញ់នាងទេ ប៉ុន្តែគាត់បានដេកជាមួយនាង ហើយមានកូនម្នាក់ចេញពីអាពាហ៍ពិពាហ៍ក្រៅច្បាប់។ ជាពិសេសទៀត ជំនួសឲ្យការនិយាយថាមិនស្រលាញ់នាង គាត់គួរតែនិយាយថា នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីការចិញ្ចឹមបីបាច់កូន ហើយនៅស្ងៀម ពាក្យសម្ដីរបស់គាត់បង្ហាញពីការមិនគិតគូរចំពោះស្ត្រី ឬកូនឡើយ។

គួរបញ្ចាក់ដែរថា នៅល្ងាចថ្ងៃទី ២៤ ខែវិច្ឆិកា Dispatch បានប្រកាសថា តារាប្រុសវ័យ៥១ឆ្នាំ មានកូនប្រុសម្នាក់ជាមួយតារាម៉ូដែល Moon Gabi ចាប់តាំងពីខែកុម្ភៈឆ្នាំ ២០២៣។ ទោះ​ជា​យ៉ាង​ណា អ្នក​ទាំង​ពីរ​មិន​បាន​រៀប​ការ​ទេ។ កន្លង​មក តារា​ម៉ូដែល​រូប​នេះ​បាន​បង្ហោះ​រូប​កូន​ប្រុស ប៉ុន្តែ​មិន​បាន​បង្ហាញ​ថា​ឪពុក​ជា​នរណាដូចគ្នា៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖IU ប្រកាសជំហរ ផ្ដល់អាហារនិងទឹក ដល់អ្នកចូលរួមបាតុកម្ម នៅជិតរដ្ឋសភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម