ជីវិតកម្សាន្ដ
ដឹងប្រវត្តិស្នេហា Selena ទម្រាំជួបគូពិត ម្ចាស់បទ «ice cream» រងទឹកភ្នែកនិងប្រេះឆារាប់សិបដង
កាលពីប៉ុន្មានថ្ងៃនេះ នៅលើ Instagram ផ្ទាល់ខ្លួន តារាចម្រៀង Selena Gomez បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលដោយការប្រកាសភ្ជាប់ពាក្យជាមួយមិត្តប្រុសជាតារាចម្រៀងនិងផលិតតន្ត្រី Benny Blanco ដោយមានការសាទរពីមិត្តរួមការងារ និងអ្នកគាំទ្រជាច្រើន។ អ្នកទាំងពីរ ត្រូវគេដឹងថាបានណាត់ជួបគ្នាជាងមួយឆ្នាំមុន នឹងសម្រេចចិត្តរៀបការ។
ទោះជាយ៉ាងណាក៏ដោយ មុនពេលប្រកាសភ្ជាប់ពាក្យជាមួយ Benny Blanco តារាចម្រៀងស្រីវ័យ៣១ឆ្នាំ ធ្លាប់មានទំនាក់ទំនងជាច្រើន និងបានណាត់ជួបជាមួយតារាប្រុសល្បីៗនៅក្នុងឧស្សាហកម្មកម្សាន្តដូចជា Nick Jonas, Taylor Lautner, Justin Bieber។
Selena បានណាត់ជួបជាមួយ Nick Jonas ដែលជាសមាជិកក្មេងជាងគេនៃក្រុម Jonas Brothers ក្នុងឆ្នាំ២០០៨។ នៅខែមីនាឆ្នាំដដែល នាងបានទៅលេង Disney Channel Games ជាមួយក្រុម Jonas ។ ចាប់តាំងពីពេលនោះមក តារាមួយគូនេះតែងតែចេញទៅមើលបាល់បោះ និងប្រគំតន្ត្រី។
គូស្នេហ៍តារាចម្រៀងមួយគូនេះមានពាក្យចចាមអារ៉ាមថាបានបែកគ្នាក្នុងឆ្នាំ ២០០៩ ប៉ុន្តែបានផ្សះផ្សាគ្នាវិញ។ នៅក្នុងខែកុម្ភៈ ឆ្នាំ ២០១០ Nick បាននិយាយថា ពួកគេចង់រក្សារឿងស្នេហាជាឯកជន។ ប៉ុន្តែយ៉ាងណា ប្រភពពី On Peopleបញ្ជាក់ថា អ្នកទាំងពីរបានបែកគ្នាកាលពីខែមីនាឆ្នាំដដែល ប៉ុន្តែនៅតែរក្សាមិត្តភាពដដែល។
មិនយូរប៉ុន្មាន តារាស្រី Selena ស្រាប់តែផ្ទុះថាមានស្នេហាជាមួយ Justin Bieber ដែលជាទំនាក់ទំនងមួយត្រូវផ្សព្វផ្សាយ និងពិភាក្សាយ៉ាងទូលំទូលាយបំផុតនៅក្នុងប្រវត្តិស្នេហារបស់នាងកន្លងមក។ តារាទាំងពីរចាប់ផ្តើមមានទំនាក់ទំនងស្នេហាក្នុងឆ្នាំ ២០១០ ហើយគូស្នេហ៍នេះបានធ្វើឲ្យអ្នកគាំទ្រទូទាំងពិភពលោកកាន់តែភ្ញាក់ផ្អើលបំផុតគឺការបែកបាក់និងការវិលត្រលប់មកផ្សះផ្សាគ្នាវិញ។
ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៧ គូស្នេហ៍មួយគូនេះបានបែកបាក់ និងណាត់ជួបជាមួយអ្នកដទៃជាសាធារណៈ។ ទីបំផុត ពួកគេបានបែកបាក់គ្នាជាផ្លូវការនៅខែមីនា ឆ្នាំ ២០១៨ មុនពេល Justin បានរៀបការជាមួយ Hailey ក្នុងខែកញ្ញា ឆ្នាំដដែល។
នៅចុងខែមករាឆ្នាំ ២០១៥ Selena និង Zedd បានប្រកាសពីទំនាក់ទំនងរបស់ពួកគេដោយបង្ហាញខ្លួនជាមួយគ្នានៅឯពិធីជប់លៀង Golden Globes ។ អ្នកទាំងពីរបានបែកគ្នាបន្ទាប់ពីទាក់ទងគ្នាបាន៥ខែ។ តារាចម្រៀងស្រីរូបនេះធ្លាប់បានចែករំលែកថា នាងពិតជាចូលចិត្ត Zedd ហើយមានទំនាក់ទំនងល្អជាមួយគ្នា។ ក្រោយមក Zedd បានសារភាពថា ការយកចិត្តទុកដាក់របស់ប្រព័ន្ធផ្សព្វផ្សាយជុំវិញទំនាក់ទំនងរបស់ពួកគេ គឺជាបញ្ហាប្រឈមដ៏ធំបំផុតរបស់គូស្នេហ៍។
ក្រោយមក នៅចុងឆ្នាំ ២០១៥ Selena ត្រូវបានគេឃើញដើរលេងជាមួយ Niall Horan ដែលជាសមាជិកក្រុម One Direction ។ ប្រភពខ្លះអះអាងថា ពួកគេគ្រាន់តែជាមិត្តនឹងគ្នា ប៉ុន្តែគូស្នេហ៍មួយគូនេះតែងឃើញនៅជាមួយគ្នាជានិច្ច។ យ៉ាងណា Selena នៅតែបដិសេធយ៉ាងម៉ឺងម៉ាត់ ចំពោះទំនាក់ទំនងជាមួយ Horan។
រំលងមិនទាន់បានមួយឆ្នាំផង នៅខែមីនា ឆ្នាំ ២០១៦ Charlie Puth និង Selena បានព្យាយាមបំបាត់ពាក្យចចាមអារ៉ាមថា ពួកគេកំពុងទាក់ទងគ្នា ដោយសហការគ្នាលើបទចម្រៀង We Don’t Talk Anymore ។ ជាច្រើនឆ្នាំក្រោយមក Charlie បានសារភាពថា ពួកគេមានទំនាក់ទំនងស្នេហាពិតមែន។ នៅក្នុងបទសម្ភាសន៍ជាមួយ Billboard តារាប្រុសវ័យ៣៣ឆ្នាំនិយាយថា ទំនាក់ទំនងរបស់ពួកគេមានភាពរហ័សរហួន និងមិនមានរយៈពេលយូរនោះទេ ប៉ុន្តែវាបានប៉ះពាល់ដល់រូបគាត់យ៉ាងខ្លាំង។
បន្ទាប់ពីប្រេះឆាជាមួយ Charlie Puth ម្ចាស់បទ«ice cream» ស្រាប់តែលេចឮដំណឹងថា នាងនិង The Weeknd បានទាក់ទងគ្នាតាំងពីខែមករា ឆ្នាំ ២០១៧មក ដោយធ្វើដំណើរជាមួយគ្នានៅប្រទេសអ៊ីតាលី។ Selena ធ្លាប់បានទស្សនាដំណើរកម្សាន្តរបស់មិត្តប្រុស ហើយបង្ហាញខ្លួនជាមួយគ្នានៅលើកម្រាលព្រំក្រហម Met Gala ក្នុងខែឧសភា ឆ្នាំដដែល។ យ៉ាងណាមិញ កាលវិភាគខុសគ្នាធ្វើឲ្យពួកគេបែកគ្នាក្រោយស្រលាញ់គ្នា ៩ ខែហើយអ្នកទាំងពីរបានបែកគ្នាដោយសន្តិវិធីនិងមានជម្លោះអ្វីទាំងអស់។
បន្ថែមពីលើទំនាក់ទំនងខាងលើ Selena Gomez ត្រូវបានគេរាយការណ៍ថា មានទំនាក់ទំនងស្នេហាជាមួយ Drew Taggart, Zayn Malik និង Samuel Krost ប៉ុន្តែនាងមិនបានបញ្ជាក់ពីរឿងមួយនេះឲ្យបានច្បាស់លាស់ឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

-
សន្តិសុខសង្គម១០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច