ជីវិតកម្សាន្ដ
Hailey មានប្រតិកម្មបែបណា ពេល Selena និង Benny ភ្ជាប់ពាក្យកក្រើកវិស័យកម្សាន្ត
កាលពីប៉ុន្មានថ្ងៃមុន Selena Gomez និង Benny Blanco បានប្រកាសភ្ជាប់ពាក្យរបស់ពួកគេជាសាធារណៈនៅលើបណ្តាញសង្គម។ ពួកគេធ្លាប់បានចែករំលែកថា សាងស្នេហ៍កាលពីមួយឆ្នាំមុន ហើយឥលូវនេះដល់ពេលដែលត្រូវមានចិញ្ចៀនភ្ជាប់ពាក្យ។
ដ្បិតថាយ៉ាងនេះក្ដី Selena ពីមុនមកធ្លាប់មានទំនាក់ទំនងស្នេហារយៈពេល៨ឆ្នាំជាមួយ Justin Bieber ពួកគេត្រូវបានគេចាត់ទុកថាជាគូស្នេហ៍ទាន់សម័យមួយ ប៉ុន្តែអ្វីគ្រប់យ៉ាងបានបញ្ចប់នៅពេលដែលអ្នកទាំងពីរបានសម្រេចចិត្តចាកចេញពីផ្លូវរៀងខ្លួន។ ក្រោយមក ក្នុងឆ្នាំ ២០១៩ តារាចម្រៀងកាណាដាបានសម្រេចចិត្តរៀបការជាមួយ Hailey និងមានកូនដំបូងឈ្មោះថា Jack Blues Bieber កាលពីខែសីហាកន្លងទៅនេះ។
ងាកមកកាន់ភរិយា Justin បន្ទាប់ពីបានដឹងថាអតីតគូស្នេហ៍ស្វាមីភ្ចាប់ពាក្យរូបនាងស្រាប់តែធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង។ Hailey បានបញ្ចេញប្រតិកម្មចំពោះរូបភាពចិញ្ចៀនភ្ជាប់ពាក្យដ៏ប្រណិតរបស់ Selena បន្ទាប់ពីនាងបានប្រកាសភ្ជាប់ពាក្យជាមួយ Benny Blanco។
ទន្ទឹមគ្នានោះថែមទៀត មួយរយៈនេះមានការរំពឹងទុកអំពីពាក្យចចាមអារ៉ាមដែលគេសន្មត់ថា អ្នកទាំងពីរអាចនឹងមានទំនាក់ទំនងមិនល្អរវាងជាមួយគ្នា ។ វាផ្ទុះស្រលះមែនទែនទៅពួកគេបែរជាតាមដានគ្នាទៅមកលើ Instagram ។ ទោះបីជា Justin និង Selena ធ្លាប់មានទំនាក់ទំនងដែលបានបញ្ចប់នៅឆ្នាំ ២០១៨ ក៏ដោយ ក៏ពួកគេហាក់ដូចជារក្សាទំនាក់ទំនងគួរឲ្យគោរព។ ជាមួយគ្នានោះថែមទៀត ប្អូនស្រីរបស់ Justin ឈ្មោះ Jazmyn Bieber ក៏បានបង្ហាញការគាំទ្ររបស់នាងចំពោះការភ្ជាប់ពាក្យរបស់ Selena ដោយចូលចិត្តការបង្ហោះនេះ។ វាហាក់ដូចជាមានទំនាក់ទំនងល្អរវាងគ្រួសារទាំងពីរផងដែរ។
ដោយឡែក អ្វីដែលធ្វើឲ្យមនុស្សជាច្រើនចាប់អារម្មណ៍នោះគឺថា ចិញ្ចៀនភ្ជាប់ពាក្យដែល Selena បង្ហាញ ត្រូវបានគេនិយាយថា មានតម្លៃជាង ១ លានដុល្លារ។ យោងតាមសេចក្តីរាយការណ៍ពីកាសែត Daily Mail ចិញ្ចៀននេះមានត្បូងពេជ្រកាត់ដោយ marquise ដែលត្រូវបានគេស្គាល់ថាមានរាងមូល កណ្តាល និងគែមមុតស្រួចបន្តិច។ ចិញ្ចៀននេះមានខ្សែមាសពណ៌លឿង តុបតែងដោយត្បូងពេជ្រ ដែលផ្តល់ឲ្យគ្រឿងអលង្ការនូវរចនាប័ទ្មប្លែកពីគេ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ដឹងប្រវត្តិស្នេហា Selena ទម្រាំជួបគូពិត ម្ចាស់បទ «ice cream» រងទឹកភ្នែកនិងប្រេះឆារាប់សិបដង

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ២៤ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ