Connect with us

ជីវិតកម្សាន្ដ

ស្រលាញ់គ្នាសុខៗ មិត្តប្រុសអតីតបវរកញ្ញាចក្រវាលថៃ Anchilee ចូលរោងការជាមួយស្រីផ្សេង

បានផុស

នៅ

ខ្សែការពារក្លឹប Singha Tha Port Authority FC បានស្លៀកឈុតកូនកំលោះចូលរោងការជាមួយនារីស្រស់ស្អាតអាថ៌កំបាំងម្នាក់ឈ្មោះ Caroline ដោយបានធ្វើឲ្យពិភព​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គមភ្ញាក់ផ្អើលខ្លាំងសឹងមិនជឿនឹងភ្នែក។ ក្នុងពេលដែលអ្នកគាំទ្រពុំដែលឮអំពីការបែកបាក់រវាង Kevin និងអតីតបវរកញ្ញាចក្រវាលថៃ Anchilee Scott ដោយសារតែអ្នកទាំងពីរទើបតែបានបើកទំនាក់ទំនងរបស់ពួកគេកាលពីមុនថ្ងៃបុណ្យនៃក្តីស្រឡាញ់នេះ (១៤ កុម្ភៈ ឆ្នាំ២០២៤)។

Anchilee និងមិត្តប្រុស
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណា កីឡាករ Kevin បានធ្វើដំណើរទៅ Alaro, Mallorca ប្រទេសអេស្ប៉ាញជាមួយមិត្តស្រីរបស់គាត់ Caroline ជាកន្លែងដែលគាត់បានប្រើការសម្រាក Thai League 1 ដើម្បីរៀបចំពិធីមង្គលការនៅ Sa Casa Bona ដែលជាកន្លែងរៀបចំពិធីមង្គលការដ៏ពេញនិយម ក្នុង​ចំណោម​ក្រុម​គ្រួសារ និង​មិត្ត​ជិត​ស្និទ្ធ​របស់​ភាគី​ទាំង​សងខាង​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ជា​សាក្សី​ក្នុង​សេចក្តី​ស្រឡាញ់​នេះ។ ពីរូបថតដែលភ្ញៀវក្នុងពិធីដាក់ស្លាកនៅលើ Instagram ផ្ទាល់ខ្លួនរបស់ Kevin វាច្បាស់ណាស់ថាឃើញទឹកមុខសប្បាយរីករាយនិងកក់ក្តៅរវាងគូស្វាមីភរិយាថ្មី។

ប៉ុន្តែខាងអ្នកគាំទ្រ និងអ្នកលេងអ៊ីនធឺណែតថៃ ដែលឃើញរូបថតរៀបការរបស់កីឡាករបាល់ទាត់រូបនេះ ម្នាក់ៗនាំគ្នាចោទសួរថា ពេលដែលខេវិន បែកគ្នាជាមួយAnchilee ពួកគេគ្មានដំណឹងពីគូស្នេហ៍ថាមានបញ្ហាអ្វីនោះទេ។ ទើបតែឃើញគូស្នេហ៍សម្រេចដករូបភាពចេញពី Instagram រួមទាំងឆានែល TikTok ទើបដឹងថាពិតជាបែកគ្នាមែន។

លើសពីនេះ រហូតមកដល់ពេលថ្មីៗ ស្រាប់តែមានការបែកធ្លាយរូបថត Kevin ស្លៀកឈុតកូនកំលោះចូលរោងការយ៉ាងផ្អែមល្ហែមជាមួយសង្សារថ្មី ។ មួយ​ឈុត​នេះ​ធ្វើឲ្យអ្នក​ដែល​អ៊ីនធឺណិត​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ ដោយសារតែនៅមានមនុស្សជាច្រើនគិតថា Anchili និង Kevin នៅជាមួយគ្នា និងអាចឈានដល់ថ្ងៃរៀបការ ហើយនេះក៏ជារឿងគួរឲ្យសោកស្ដាយបំផុតសម្រាប់បវរកញ្ញាចក្រវាលថៃវ័យ២៥ដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម