Connect with us

ជីវិតកម្សាន្ដ

តួរឿង «ព្រះនាង​យេយេ» ៤រូប សុទ្ធតែជួបរឿងអាស្រូវបំផ្លាញអាជីព ខណៈម្នាក់ទៀតរក្សារូបភាពល្អ ក្នុងក្រសែភ្នែកមហាជន

បានផុស

នៅ

ចេញផ្សាយក្នុងឆ្នាំ ១៩៩៨ ភាពយន្តចិនក្រោមចំណងជើងថា «My Fair Princess ឬទស្សនិកជនកម្ពុជាស្គាល់យ៉ាងច្បាស់ថា ព្រះនាង​យេយេ» ធ្លាប់បានធ្វើឲ្យអ្នកទស្សនាចងចាំមិនភ្លេច នូវសាច់រឿងភាគបុរាណមួយនេះដោយអង្រួនបេះដូងអ្នកគាំទ្រធ្វើត្រាប់តាមសាច់រឿងថែមទៀតផង។

ដោយសារភាពជោគជ័យនៃខ្សែភាពយន្តនេះ តួសម្តែងសំខាន់ៗដូចជា Zhao Wei, Ruby Lin, Alec Su, Fan Bingbing និង Zhou Jie បន្តិចម្តងៗ បានក្លាយជាឈ្មោះកំពូលនៅក្នុងឧស្សាហកម្មកម្សាន្តចិនដ៏ល្បីល្បាញនាឆ្នាំនោះ។ ទោះជាបែបនេះក្ដី ក្រោយបញ្ចាំងចប់២៦ឆ្នាំហើយ តួឯកប្រុស-ស្រីភាគច្រើនក្នុងរឿង «ព្រះនាង​យេយេ» ពួកគេម្នាក់ៗបានជួបប្រទះនឹងការឡើងចុះ ភាពច្របូកច្របល់ជាច្រើននៅក្នុងអាជីព និងជីវិតផ្ទាល់ខ្លួន​ នៅពេលដែលពួកគេត្រូវបានជាប់នៅក្នុងរឿងអាស្រូវជាច្រើន។ ប៉ុន្តែមានតែម្នាក់គត់ដែលនៅតែរក្សាបាននូវរូបភាពល្អក្នុងក្រសែភ្នែកមហាជន។

អាជីពរបស់ Zhao Wei បានហក់ឡើងយ៉ាងខ្លាំង បន្ទាប់ពីជោគជ័យរបស់នាងក្នុងនាមជាតួព្រះនាង ត្រចៀកកាំ ។ យ៉ាងណាមិញ តារាស្រីរូបនេះ នៅតែជាប់ក្នុងរឿងអាស្រូវជាបន្តបន្ទាប់ ការចោទប្រកាន់ពីការគេចពន្ធ ការមិនគោរពអ្នកដទៃ និងអាកប្បកិរិយាមិនល្អចំពោះដៃគូសម្ដែង។

ការចោទប្រកាន់លើតារាស្រីរូបនេះ មិនទាន់ត្រូវបានបញ្ជាក់ច្បាស់លាស់នៅឡើយទេ ប៉ុន្តែមានពេលមួយ ដែលឈ្មោះរបស់នាងត្រូវបានដកចេញក្នុងពេលដំណាលគ្នា ពីខ្សែភាពយន្តទាំងអស់ដែលនាងចូលរួម។ ភាព​មិន​ប្រក្រតី​ខាង​លើ​បាន​ធ្វើ​ឲ្យមហាជន​ភ្ញាក់ផ្អើល​ថា តារា​ដ៏​មាន​ឥទ្ធិពល​ត្រូវ​គេបំភ្លេចចោលលែងឲ្យមានវត្តមានលើវិស័យភាពយន្តហើយ។ បច្ចុប្បន្ន​តារា​វ័យ ៤៨ ឆ្នាំ បាន​បាត់​មុខ​ពី​កម្មវិធី showbiz ហើយ​ជ្រើសរើស​រស់នៅ​ជីវិត​ឯកជនជាងបង្ហាញមុខ។

ដូច Zhao Wei ដែរ Ruby Lin​ បានក្លាយជាតារា A-list បន្ទាប់ពីជោគជ័យក្នុងរឿងព្រះនាងយេយេ ដោយដើរតួជាព្រះនាងចៀវវ៉ៃ។ បន្ទាប់ពីរៀបការជាមួយ Wallace Huo មក ជីវិតរបស់នាងត្រូវបានហ៊ុំព័ទ្ធដោយរឿងអាស្រូវ និងសំឡេងរំខានជាច្រើន ហើយជាពិសេសជាញឹកញាប់ពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមអំពីការលែងលះ។

លើសពីនេះ នៅឆ្នាំ ២០២១ ក្រុមហ៊ុនរបស់នាងនៅក្នុងប្រទេសចិនដីគោកស្រាប់តែរលាយ។ នៅលើ Weibo អ្នកលេងអ៊ីនធឺណិតមួយចំនួនបានលាតត្រដាងថា មូលហេតុដែលក្រុមហ៊ុនរបស់ Ruby Lin បិទអាជីវកម្មស្ងាត់ៗ អាចទាក់ទងនឹងវិវាទ ដែលភាគច្រើនទំនងជាត្រូវបានបង្ខំដោយតុលាការ។

ងាកមកកាន់ជីវិតតារាស្រីជួរមុខម្នាក់ទៀត ដែលទស្សនិកជនស្គាល់យ៉ាងច្បាស់ថាជារាជិនីសម្រស់ Fan Bingbing ក៏​ជា​តួល្បីឈ្មោះ​បន្ទាប់​ពីសម្ដែងក្នុងរឿនចិនបុរាណនេះដែរ។ ជាអកុសលរឿងអាស្រូវនៃការបង្កើតកិច្ចសន្យាខ្មោច ជាបន្តបន្ទាប់ដើម្បីគេចពីពន្ធ បានធ្វើឲ្យតារាសម្តែងស្ទើរតែបាត់បង់អាជីពផ្ទាល់ខ្លួន។

ក្នុងឆ្នាំ ២០១៨ តារា សម្ដែងវ័យ៤៣ឆ្នាំ ស្រាប់តែជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវគេចពន្ធ ដែលធ្វើឲ្យមហាជនចិនភ្ញាក់ផ្អើល។ បន្ទាប់ពីបង់ប្រាក់ពិន័យរួច តារារូបនេះត្រូវជាប់គាំងពីសកម្មភាពសិល្បៈនៅក្នុងប្រទេសកំណើតរបស់នាង ហើយអាចចូលរួមក្នុងគម្រោងនៅក្រៅប្រទេស​​តែប៉ុណ្ណោះ ខណៈពេលដែលការផ្សព្វផ្សាយសកម្មភាពអាជីវកម្មផ្ទាល់ខ្លួនរបស់នាងក៏ពិបាកកាន់តែខ្លាំងថែមទៀត។

នៅក្នុងកិច្ចសម្ភាសថ្មីៗនេះ Fan Bingbing និយាយថា ប៉ុន្មានឆ្នាំនៃការឈប់ពីសិល្បៈនៅស្រុកកំណើត បានផ្តល់ពេលវេលាឲ្យនាងឆ្លុះបញ្ចាំង និងបញ្ចូលថាមពលឡើងវិញ។ បច្ចុប្បន្ន​នាង​កំពុង​តែ​ប្រឹងប្រែង​ធ្វើ​ការ​តុបតែង​ខ្លួន​សម្រាប់​ពេល​វេលា​ដែល​បាត់បង់។

បន្ទាប់ពីទទួលបានឈ្មោះល្បីល្បាញតារាប្រុស Zhou Jie បានជួបរឿងអាស្រូវជាច្រើនដូចជា បើកឡានបង្កគ្រោះថ្នាក់ រួចរត់គេចខ្លួន លេងល្បែងស៊ីសង សម្លុតមិត្តរួមការងារ រងការចោទប្រកាន់ថាមិនស្មោះត្រង់។ តារាសម្ដែងរូបនេះ ក៏ត្រូវបានទស្សនិកជនគប់ដុំថ្ម ផងដែរ ដោយសារតែ Ruby Lin ទម្លាយថាលោកបានចាប់បង្ខំថើបនាង ពេលសម្ដែងរួមគ្នាក្នុងរឿងព្រះនាងយេយេ ដោយកាលណោះធ្វើឲ្យនាងរងការខូចខាតផ្លូវចិត្តជាខ្លាំង។

ទន្ទឹមគ្នានោះដែរ រឿងអាស្រូវក្នុងជីវិតផ្ទាល់ខ្លួនរបស់លោកបានធ្វើឲ្យអាជីពរងទុក្ខ ហើយក៏មិនត្រូវបានស្វែងរកយ៉ាងទូលំទូលាយដូចកាលពីមុននោះទេ បើទោះបីជាលោកបាននិយាយដើម្បីកែតម្រូវពាក្យចចាមអារ៉ាមមួយចំនួនក៏ដោយ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ តារាសម្ដែងរូបនេះ កម្រនឹងប្រឡូកក្នុងការងារសិល្បៈណាស់ ដោយផ្តោតទៅលើមុខជំនួញ និងធ្វើស្រែចម្ការវិញ។

បើទោះបីជាតារាសម្ដែងក្នុងរឿងព្រះនាងយេយេ សុទ្ធតែរងទុក្ខដោយស្រូវក៏ពិតមែន ប៉ុន្តែមានមនុស្សតែម្នាក់គត់ដែលគ្មានរឿងអាស្រូវទាល់តែសោះ។ មិនដូច​តួ​អង្គ​ទាំង៤ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ តួ​អង្គ​របស់ Yong Qi​ ក្នុង​រឿងបាន​នាំ​ឲ្យ​កេរ្តិ៍​ឈ្មោះ Alec Su​ ឡើងមួយ​កម្រិត​ទៀត។ តួនាទីនេះបានធ្វើឲ្យលោក ក្លាយជាបុរសក្នុងសុបិនរបស់ស្រីវ័យក្មេងជាច្រើនហើយក៏ជាបន្ទះចាប់ផ្តើមដើម្បីជួយគាត់ឲ្យបន្តអាជីពកាន់តែរលូន។

ក្រោយៗមកទៀត លោកក៏បានព្យាយាមធ្វើជាអ្នកដឹកនាំរឿង និងផលិតករផងដែរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តារាតៃវ៉ាន់កម្របានសម្តែងក្នុងខ្សែភាពយន្ត ហើយម្តងម្កាលចូលរួមក្នុងព្រឹត្តិការណ៍ និងកម្មវិធីតិចតួចប៉ុណ្ណោះ។

មិនដូចមនុស្សសម័យរបស់គាត់ទេ Alec Su មានជីវិតដែលគ្មានរឿងអាស្រូវ។ ថ្វីដ្បិតតែរូបរាងសង្ហា និងអ្នកគាំទ្រស្រីជាច្រើនក៏ដោយ ក៏តារាប្រុស មិនដែលណាត់ជួបអ្នកណាជាសាធារណៈឡើយ។ ដោយ​មាន​ភាព​តឹងតែង​អំពី​ជីវិត​ផ្ទាល់​ខ្លួន​របស់​គាត់ គាត់​កម្រ​នឹង​បញ្ចេញ​សំឡេង​ពី​ជីវិត​ស្នេហា​របស់​គាត់​ណាស់។ ក្នុង​វ័យ ៥១ ឆ្នាំ តារា​សម្ដែង​​ឆ្លៀត​ពេល​សម្រាក សិក្សា​អំពី​ព្រះពុទ្ធសាសនា និង​ចូល​រួម​ក្នុង​ការ​សម្រាក​សមាធិ។ បច្ចុប្បន្ន​លោកលែង​សម្ដែង​ហើយ តែ​ផ្ដោត​លើ​ការងារ​ជា​ផលិតករ និង​ជា​អ្នក​ដឹក​នាំ។​ ទោះបីជាគាត់លែងមានមុខច្រើនក៏ដោយ ប៉ុន្តែជីវិតរបស់លោកនៅតែជាទីចាប់អារម្មណ៍របស់ទស្សនិកជន៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖​ សាង ​ស្រីល័ក្ខ

ចុចអាន៖តួ អ៊ូ ម៉ីនាង លេចមុខដើរជាមួយសេដ្ឋីដីគោក ខណៈទីផ្សារចិន ហាក់មិនអំណោយផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម