ជីវិតកម្សាន្ដ
ម៉ា ដូណា រម្លឹកអនុស្សាវរីយ៍ជាង ៨ឆ្នាំ ជាមួយអតីតសង្សារ និងបញ្ជាក់ហេតុផលនៃការបែកបាក់
ទស្សនិកជនបានដឹងហើយថា ទំនាក់ទំនងស្នេហាភេទដូចគ្នារវាងលោក ម៉ាដូណា និង លោក ហេង គឺមានរយ:ពេលប្រមាណជិត១០ឆ្នាំទៅហើយ ខណ:ដែលសម្ព័ន្ធភាពនេះ កន្លងមកតែងមានផ្អែមល្ហែមហើយស្អិតល្មួតជាមួយគ្នា គួរឱ្យច្រណែន។ ប៉ុន្តែថ្មីៗនេះស្រាប់តែដៃគូម៉ា ដូណា និង លោក ហេង បានប្រកាសពីការចែកផ្លូវគ្នា ធ្វើឱ្យមហាជនភ្ញាក់ផ្អើល។
យ៉ាងណាមិញ បន្ទាប់ពីការចែកផ្លូវគ្នាបានជាងកន្លះឆ្នាំលោក ម៉ាដូណា បានរម្លឹកនូវអនុស្សាវរីយ៍មួយចំនួនជាមួយអតីតសង្សារ ព្រមជាមួយហេតុផលនៃឈានដល់ការផ្តាច់ទំនាក់ទំនងស្នេហាភេទដូចគ្នាផងដែរ។ លោក ម៉ា ដូណា បានបង្ហោះភ្ជាប់រូប ៤សន្លឹកថា ក្នុងចំណោមរូបថតជាង ៨ឆ្នាំនេះគឺ រូបថត៤ សន្លឹកនេះជារូបដែលខ្លួនស្រលាញ់ជាងគេប្រហែលបងប្អូននិងមិត្តភក្តិឃើញលោក ហេង បង្ហោះ ពិតជាចង់ដឹងតើការចែកផ្លូវរវាងអ្នកទាំង២ពិត ឬអត់សម្រាប់លោកគឺពិត។

ម៉ាដូណា បានបន្តថា ជាង៨ឆ្នាំនេះ ការរស់នៅជីវិតគូជួបអស់ហើយ យំ សើច ល្វីង ជូរ ចត់ គឺមានគ្រប់បែបយ៉ាងតែម្តងរហូតមកដល់ពេលនេះគឺចូលជិតកន្លះឆ្នាំហើយដែលពួកគេទាំង២ មិនទាន់ចុះសម្រុងគ្នា តែបើសួរថា ឲ្យលោកពិបាកចិត្តដូចពីមុនឬ យំបង្ហោះទៅ លើFacebookទេ គឺNO ព្រោះជារឿងច្រំដែល ដដែលៗពេក។
លោកនិយាយទៀតថា “មានពេលមួយក៏ពិភាក្សាគ្នានៅលើតុ តើហេតុផលអ្វីយើងត្រូវបែកគ្នា សង្សារខ្ញុំឆ្លើយថា មកពីមិនចុះសម្រុងគ្នា មានពេលមួយមកពីអាមេរិកវិញ ក៏សួរសង្សារខ្ញុំម្តងទៀត(ហេង) តើចង់រួមរស់ជាគូជីវិតថ្មីវិញបានទេ ពាក្យមួយម៉ាត់ NO មុនមកប្រទេសបារំាងក៏សួរសាជាថ្មីទៅកាន់សង្សារខ្ញុំ តើអាចត្រឡប់ដូចដើមបានទេពាក្យដដែលគឺ NO “។
លោក ម៉ា ដូណា បញ្ជាក់ដែរថា ពិតណាស់លោកបានផ្តល់ឱកាសឱ្យយពេលវេលាជាច្រើនដងទៅកាន់គាត់ ព្រោះនៅអាណិតដោយគាត់នៅក្មេង តែលោកនៅតែមិនអាចដូចដើម ហើយការបែកបាក់នេះ មិនមែនខ្លួនមានអ្នកថ្មីឬការធ្លាក់ខ្លួនដល់សូន្យឬលោកប្រកែកឈ្លោះជេទៅកាន់គាត់ គឺអត់តែម្តង ហើយសង្សារលោកក៏មិនមែនជាមនុស្សស្រលាញ់មើលឃើញលើលុយកាក់របស់អ្នកដទៃដែរ។
ម៉ា ដូណា បន្ថែមថា ពេលនេះមានតែពាក្យជូនពរ ហេង មានស្មារតីរឹងពឹង និងសុខភាពល្អ អាចបានកាត់បន្ថយការផឹក និងជក់បារី ឬឈប់ទទួលការថតរឹតតែប្រសើរព្រោះប៉ះពាល់ដល់ខួរក្បាល និងផ្លូវអារម្មណ៍ច្រើនណាស់។ សូមជូនពរដៃគូជីវិតថ្មី ហេង សម្រាប់អ្នកនៅកូរ៉េ សូមស្រលាញ់គ្នាយូអង្វែង អាចបាន សុំចិត្តកុំទាក់ទងអ្នកនៅថៃ ព្រោះកូនហ្នឹងមាត់មិនល្អចរិតក៏មិនល្អដែរ៕ អត្ថបទ៖ ចាន់រ៉ា





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ