Connect with us

ជីវិតកម្សាន្ដ

Song Min Ho ប្រឈមការចោទប្រកាន់ថា អវត្តមានក្នុងអំឡុងពេលបំពេញកាព្វកិច្ចសង្គម

បានផុស

នៅ

Song Minho នៃក្រុម WINNER ដែលបច្ចុប្បន្នកំពុងបម្រើការជាបុគ្គលិកសេវាសាធារណៈ បានស្ថិតនៅក្រោមការត្រួតពិនិត្យលើការចោទប្រកាន់ថា មានភាពមិនប្រក្រតីក្នុងការបំពេញកាតព្វកិច្ចយោធាផ្ទាល់ខ្លួន។

នៅថ្ងៃទី ១៧ ខែធ្នូ Dispatch បានរាយការណ៍ថា Song Min Ho ត្រូវបានចោទប្រកាន់ថា លោកខកខានក្នុងការចូលបម្រើការងារនៅឯ Mapo Welfare Facility ។ យោងតាមរបាយការណ៍ Dispatch ផ្ទាល់តែម្ដង បានទៅមើលកន្លែងនេះជាងដប់ដងនៅចន្លោះខែវិច្ឆិកា និងដើមខែធ្នូ ប៉ុន្តែមិនបានឃើញ តារាចម្រៀងប្រុសសូម្បីតែម្តងណាឡើយ។

លើសពីនេះទៀត L ដែលជាអ្នកគ្រប់គ្រងដែលទទួលខុសត្រូវចំពោះ Song Min Ho បានបដិសេធមិនបង្ហាញកំណត់ត្រាវត្តមាន ឬវីដេអូ CCTV ដោយលើកឡើងពីការព្រួយបារម្ភអំពីឯកជនភាព។ ដូច្នេះហើយគេអាចប៉ានស្មានដឹងថាសមាជិកក្រុម WINNERពុំបានបំពេញកាព្វកិច្ចយោធារបស់ខ្លួនឲ្យបានល្អប្រសើរទេ។

គួរបញ្ចាក់ដែរថា Song Min-ho បានចាប់ផ្តើមសេវាកម្មជំនួសនៅ Mapo Facilities Management Corporation នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៣ បានផ្លាស់ទៅ Mapo Residents’ Convenience Facility ក្នុងខែមីនា ឆ្នាំ ២០២៤ ហើយគ្រោងនឹងរំសាយនៅថ្ងៃទី ២៣ ខែធ្នូ។​ នៅពេលនោះ YG មិនបានបង្ហាញពីហេតុផលសម្រាប់សេវាកម្មជំនួសនោះទេ ប៉ុន្តែមានការរំពឹងទុកថាវាអាចបណ្តាលមកពីជំងឺភ័យស្លន់ស្លោ និងជំងឺបាយប៉ូឡាដែលបានសារភាពនៅក្នុងការផ្សាយកន្លងមក>

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖​ សាង ​ស្រីល័ក្ខ

ចុចអាន៖Jung Woo Sung ថា មិន​ដែល​ស្រលាញ់ Moon Ga Bi ក្លាយជាប្រយោគដែលមហាជនស្អប់លោកបំផុត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម