Connect with us

ជីវិតកម្សាន្ដ

​អ្នក​ជំនាញ​អន្តរជាតិ​ចាត់​ទុក​ Ngoc Trinh ​មាន​សម្រស់​ស្រស់​ស្អាត​ជាង​បវរកញ្ញា​វៀតណាម

បានផុស

នៅ

Ngoc Trinh (ង៉ុក ទ្រិញ) ជា​តារា​សម្រស់​មួយ​រូប​ដែល​មាន​ឈ្មោះ​ល្បី​ក្នុង​វិស័យ​សិល្បៈ​ ដោយសារ​រូបរាង​របស់​នាង។ ដោយ​មិន​ចាំបាច់​ឆ្លង​កាត់​ការ​ប្រកួត​សម្រស់​ណា​មួយ​ក្នុង​ប្រទេស​វៀតណាម​ តារាស្រីវ័យ៣៥ឆ្នាំនៅតែ​ត្រូវ​បាន​ផ្សព្វផ្សាយ​ពេញ​បណ្តាញ​សារព័ត៌មាន​ជារឿយៗ។

មានមនុស្សតិចណាស់ដែលដឹង ជាច្រើនឆ្នាំកន្លងមកនេះ ង៉ុក ទ្រិញ​ក៏ត្រូវបាន TC Candler បោះឆ្នោតឲ្យក្នុង «កំពូលទាំង១០០មុខស្អាតបំផុតនៅលើពិភពលោក» នៅអាស៊ីកាលពីឆ្នាំ ២០១៩ ខណៈដែលចំណាត់ថ្នាក់នេះខ្ពស់ជាងបវរកញ្ញាវៀតណាម គឺ Dang Thu Thao ស្ថិតនៅក្នុងចំណាត់ថ្នាក់ទី ៧៧ ។

បន្ទាប់ពី ង៉ុក ទ្រិញ និង Dang Thu Thao បេក្ខនារី Thao Nhi Le គឺជាសម្រស់បន្ទាប់ដែលត្រូវបានបោះឆ្នោតជាប់ក្នុងបញ្ជី មុខស្អាតបំផុតទាំង១០០នៅលើពិភពលោក។ យ៉ាងណា នៅពេលដែល Ngoc Trinh ត្រូវបានជ្រើសរើសសម្រាប់បញ្ជីនេះ រូបនាងក៏មានភាពចម្រូងចម្រាសជាច្រើននៅលើបណ្តាញសង្គមផងដែរ។

ដ្បិតថាមានភាពមិនឆបគ្នាក្នុងរឿងចំណាតថ្នាក់ក្ដី ប៉ុន្តែ ង៉ុក ទ្រិញ គឺជាសម្រស់ដ៏កម្រមួយរូបដែលស្អាតខ្លាំងបំផុតប្រចាំប្រទេសកំណើតរបស់នាង។ ដោយសារតែរូបរាងនិងកម្ពស់ ១ម៉ែត្រ៧០សង់ទីម៉ែត្រ ព្រមទាំងទម្រង់មុខក្មេងជាងវ័យនេះហើយបានធ្វើឲ្យទស្សនិកជនមិនថាក្នុងឬក្រៅស្រុកចាត់ទុកនាងជាតារាសម្រស់និងសិចស៊ីបំផុត។

យ៉ាងណាមិញ ចាប់តាំងពីវិលត្រឡប់ពីរឿងអាស្រូវផ្លូវច្បាប់ក្នុងឆ្នាំ ២០២៣ មក ង៉ុក ទ្រិញ មានការផ្លាស់ប្តូរយ៉ាងធំក្នុងរបៀបបង្កើតរូបភាពរបស់នាងនៅលើបណ្តាញសង្គម។ ជារឿយៗអ្នកគាំទ្រតែងតែឃើញនាង បង្ហាញរាងកាយដ៏ស្រឡូនជាមួយនឹងសម្លៀកបំពាក់ឆើតឆាយអមដោយភាពសិចស៊ីលេចលើលេចក្រោម។ ទន្ទឹមនឹងនោះ នាងផ្តោតលើអាជីវកម្មភោជនីយដ្ឋាន និងសម្លៀកបំពាក់ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។

ង៉ុក ទ្រិញ កើតនៅឆ្នាំ ១៩៨៩ នាងត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជាតារាម៉ូដែល តារាសម្តែង និងជាអ្នកជំនួញ។ តារា​ម៉ូដែល​រូប​នេះ​បាន​គ្រង​មកុដ Miss Vietnam Global 2011 និង​បាន​ចូល​រួម​ក្នុង​ខ្សែ​ភាព​យន្ត​ដូច​ជា Queen of Bikini , The Perfect Wedding, Chị mẹ học yêu, Sister Sister 2៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖​ សាង ​ស្រីល័ក្ខ

ចុចអាន៖ធ្លាប់អះអាងថាស្រលាញ់តែអ្នកមាន ឥលូវ Ngoc Trinh ប្រែជាចង់បានក្ដីសុខជាងលុយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម