ជីវិតកម្សាន្ដ
៧ ឆ្នាំដែល Jonghyun លាចាកលោក ប៉ុន្តែសមាជិកក្រុម SHINee នៅតែចងចាំ
កាលពីថ្ងៃទី ១៨ខែធ្នូ ផលិតកម្ម SM Entertainment បានចែករំលែកការសរសើរនៅលើគណនីផ្លូវការរបស់ SHINee ដោយបង្ហោះរូបថតរបស់ Jonghyun នៅលើឆាកជាមួយនឹងចំណងជើងថា ពួកយើងនឹងស្រឡាញ់អ្នកជានិច្ច។
ទន្ទឹមគ្នានោះដែរ អ្នកគាំទ្ររបស់ក្រុម SHINee ក៏បានចូលរួមក្នុងការរំឭកដោយបញ្ចេញសារបញ្ចាក់ពីក្ដីនឹករលឹកនិងក្ដីស្រលាញ់ដ៏ធំធេញដែលពួកគេមានដល់Jonghyunបើទោះជាមានរយៈពេល ៧ ឆ្នាំហើយចាប់តាំងពីលោកបានចាកចេញពីពិភពលោក ប៉ុន្តែតន្ត្រី និងការចងចាំរបស់គាត់នៅតែស្រលាញ់យ៉ាងខ្លាំងដោយមនុស្សជាច្រើនមិនសាបសូន្យ។
Jonghyun បានបង្ហាញខ្លួនជាលើកដំបូងជាមួយក្រុម SHINee ក្នុងឆ្នាំ ២០០៨ ដោយបន្សល់ទុកនូវបទល្បីៗដូចជា ‘Replay’, ‘Ring Ding Dong’ និង ‘Lucifer’ ដែលជាអ្នកត្រួសត្រាយផ្លូវនៃក្រុមតន្ត្រីសហសម័យ ។ តារាប្រុសរូពនេះត្រូវបានគេស្គាល់ដោយសារសំលេងពិសេសនិងភាពលេចធ្លោជាតារាចម្រៀង និងអ្នកនិពន្ធបទចម្រៀងផងដែរ ដោយបានចេញបទទោលដូចជា ‘Déjà-Boo’ និង ‘End of a Day’ ខណៈពេលដែលគាត់និពន្ធបទចម្រៀងដូចជា IU’s ‘Gloomy Clock’ និង ‘Breathe’ ឲ្យតារាចម្រៀង Lee Hi ថែមទៀត។
នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៧ Jonghyun ត្រូវបានគេរកឃើញក្នុងស្ថានភាពគាំងបេះដូងនៅឯគេហដ្ឋានក្នុងទីក្រុង Cheongdam-dong ទីក្រុងសេអ៊ូល ដោយបានទទួលមរណភាពក្នុងអាយុ២៧ ឆ្នាំ។ ដោយទទួលរងនូវជំងឺធ្លាក់ទឹកចិត្ត សំបុត្រលារបស់គាត់បានសរសេរថា «គ្រាន់តែប្រាប់ខ្ញុំថាខ្ញុំធ្វើបានល្អ ថាខ្ញុំខំប្រឹងធ្វើការ។ កុំបន្ទោសខ្ញុំចំពោះការចាកចេញ។ ខ្ញុំពិតជាបានធ្វើការយ៉ាងលំបាកណាស់ លាហើយ!»
នៅឆ្នាំដដែល គ្រួសាររបស់គាត់បានបង្កើត Shiny «Foundation-For Always Jonghyun» ដោយប្រើសិទ្ធិអ្នកនិពន្ធបទចម្រៀងរបស់គាត់ដើម្បីផ្តល់អាហារូបករណ៍ និងគាំទ្រសិល្បករវ័យក្មេងដែលកំពុងជួបការលំបាក ដោយបន្តនូវមរតកនៃការអាណិត និងការយកចិត្តទុកដាក់របស់ Jonghyun ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
អត្ថបទ៖Song Min Ho ប្រឈមការចោទប្រកាន់ថា អវត្តមានក្នុងអំឡុងពេលបំពេញកាព្វកិច្ចសង្គម

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង