Connect with us

ជីវិតកម្សាន្ដ

មហាជនទទឹងចាំទស្សនាស្នាដៃរឿង «អប្សរាមហាអង្គរ» ខណៈប្រើពេលប្រមាណ ២ឆ្នាំ ទើបតែថតចប់សព្វគ្រប់

បានផុស

នៅ

ទីបំផុតរឿង “អប្សរាមហាអង្គរ” ត្រូវបានថតចប់សព្វគ្រប់រយៈពេល ២ឆ្នាំ ដោយជោគជ័យជាស្ថាពរ នៅក្នុងខែធ្នូ ឆ្នាំ ២០២៤ នេះ តែងនិពន្ធរឿងដោយលោកគ្រូ ហ្វៃ សំអាង និងលោកគ្រូ យូ សុភា ដឹកនាំសម្ដែងដោយលោគ្រូ ហ្វៃ សំអាង ចូលរួមសម្ដែងដោយ វីរសិល្បករ សិល្បករសិល្បការនីជាច្រើនជំនាន់។ នេះបើតាមការបញ្ជាក់ពីលោក សួន ពិសិដ្ឋ ដែលជាតួអង្គសម្តែងមួយរូបដែរ ក្នុងភាពយន្តបុរាណខ្មែរមួយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាពយន្តភាគរឿងអប្សរាមហាអង្គរ ជាខ្សែភាពយន្តដែលត្រូវបាននិពន្ធឡើងនៅតាមលំនាំប្រវត្តិសាស្ត្រខ្មែរ នៃអាណាចក្រដ៏សែនរុងរឿងនាចុងសតវត្សទី១២ និង ទី១៣ ខណៈតួសម្តែងដែលតំណាងអង្គក្សត្រ និងតួអង្គផ្សេងៗទៀត សុទ្ធសឹងតែជាតារាសម្តែងល្បីៗ ព្រមទាំងបវរកញ្ញាកម្ពុជាជាច្រើនរូបផងដែរ។

តួយ៉ាង តាមរយៈការបង្ហាញត្រួសៗនៃការផលិតរឿងបុរាណខ្មែរមួយនេះ មហាជនមានការចាប់អារម្មណ៍ខ្លាំង និងមតិជាច្រើន បានចោទសួរទៅកាន់អ្នកដឹកនាំរឿងដែរថា “តើពេលណាចាក់ផ្សាយរឿងនេះ?”។ ពិសេសថ្មីៗនេះ ក្រោយអ្នកនិពន្ធនិងដឹកនាំរឿង បានបង្ហើបប្លង់ចុងក្រោយនៃរឿង ដែលមានវត្តមានតារាចម្រៀងល្បីឈ្មោះ ពេជ្រ សោភា​ និងលោក ឆឹម សក្កដា បង្ហាញខ្លួននៅទីតាំងសារមន្ទីរជាតិ ធ្វើឱ្យមតិខ្លះទស្សទាយថា នោះអាចជាឈុតឆ្លងភព ឬការនិទានរៀបរាប់សាច់រឿងដើម្បីបិទបញ្ចប់។

យ៉ាងណាមិញ តាមរយៈការបង្ហាញត្រួសៗនៃការផលិតរឿងបុរាណខ្មែរ “អប្សរាមហាអង្គរ” ធ្វើឱ្យមហាជនបានបង្ហាញក្តីសោមន្យចំពោះស្នាដៃមួយនេះខ្លាំង ព្រោះជឿជាក់លើស្នាដៃនិពន្ធនិងដឹកនាំរឿងរបស់លោក ហ្វៃ សំអាងកន្លងមក ខណៈមតិជាច្រើនក៏បានចោទសួរទៅកាន់អ្នកដឹកនាំរឿងដែរថា “តើពេលណាចាក់ផ្សាយរឿងនេះ?”។

បើតាមការបញ្ជាក់ពីប្លង់ចុងក្រោយនៃរឿង តារា​ចម្រៀង​ស្រីជួរមុខ​ ពេជ្រ​ សោភា​ ដើរតួជា​អ្នក​គ្រូ​ក្រមុំចាស់​ ឈ្មោះ​ កញ្ញា​ ស្រស់​ស្រាយ​ ជា​អ្នក​បុរាណ​វិទ្យា​ ជាដៃ​ការ​សម្ដែង​អត្តចរិតបែប​ថ្មី​ដៃគូ​របស់​គាត់​គឺលោក​ ឆឹម​ សក្កដា​ ដើរតួជាលោក​គ្រូ​ សែន​ សង្ហា​ (ជា​គូវិវាទស្នេហ៍​)។ ក្នុងនោះ លោក ពៅ​ ពិសិដ្ឋ​ សម្តែង​ជា​តួអង្គ​ឈ្មោះ​ បុរស​; កញ្ញា សុឹម​ ស្រី​និច​ សម្តែង​តួ​ឈ្មោះ​ សក្តិ​សម​; លោក លឹម​ ជា​ឡាយ​ សម្ដែង​តួឈ្មោះ​ សក្តិ​គុណ​; កញ្ញាពេជ្រ​ វត្តី​សារ៉ាវុឌ្ឍី សម្តែង​តួ​ឈ្មោះ​ ចន្ទ្រា​; ណាក់​ ពិសី​ សម្តែង​តួ​ឈ្មោះ​ កុង្សីយ៍​ និង កែវ​ ឡា សម្តែង​តួ​ឈ្មោះ​ កល្យាណី ។

គួររំលឹកថា រឿងបុរាណខ្មែរ «អប្សរាមហាអង្គរ» ត្រូវបានធ្វើពិធីក្រុងពាលីបើកការថត កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ និងទើបតែបញ្ចប់ប្លង់ចុងក្រោយក្នុងអំឡុងខែធ្នូនេះ។ ដោយឡែកចំពោះពេលវេលានៃការចាក់បញ្ចាំង អ្នកនិពន្ធនិងដឹកនាំសម្តែង ពុំទាន់បញ្ជាក់នៅឡើយទេ។

អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ គ្រឿងតែងនិងឈុតបុរាណដែលតួសម្តែងស្រីត្រូវគ្រង គឺដកស្រង់ចេញពីអប្សរាដែលបានឆ្លាក់នៅលើជញ្ជាំងប្រាសាទខ្មែរ។ តាមរយៈភាពយន្តរឿង អប្សរាមហាអង្គរ ក៏មានរំលេចនូវក្បាច់គុនល្បុក្កតោ របាំអប្សរា ក្នុងឈុតឆាកនៃរឿងនេះផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម