ជីវិតកម្សាន្ដ
ចម្រៀងប៉ុន្មានបទផ្ទុះខ្លាំង ចាប់តាំងពីឧកញ៉ា ព្រាប សុវត្ថិ ឈរជើងនៅ Galaxy ?
គិតមកទល់ពេលនេះ តារាចម្រៀងលំដាប់ប្រទេស ឧកញ៉ា ព្រាប សុវត្ថិ មានវត្តមានក្នុងផលិតកម្ម Galaxy Navatra រយៈពេលជាង ៤ឆ្នាំហើយ ខណៈប៉ុន្មានឆ្នាំមកនេះ លោកបានបង្ហើរសំនៀងជាមួយចម្រៀងប៉ុន្មានសិបបទឯណោះ និងទទួលបានការគាំទ្រខ្លាំងផងដែរ។
អ្វីដែលគួរកត់សម្គាល់ តាំងពីឈានជើងជ្រកក្រោមផលិតកម្មខ្នាតធំមួយនេះ ចម្រៀងជាច្រើនបទដែលលោកបានច្រៀង មិនមែនមានតែបទមនោសញ្ចេតនា ឬបែបចង្វាក់ប្រពៃណីនោះឡើយ គឺមានបន្ថែមនូវរសនិយមថ្មីបែបតន្ត្រីរ៉េប ដែលលោកពុំធ្លាប់បង្ហាញដល់អ្នកគាំទ្រទាល់តែសោះ តាំងពីប្រឡូកសិល្បៈមក។


យ៉ាងណាមិញ ជាមួយនឹងការវិវត្តន៍ថ្មីនេះ តារាចម្រៀងជួរមុខ ឧកញ៉ា ព្រាប សុវត្ថិ បានធ្វើឱ្យអ្នកគាំទ្រកាន់តែភ្ញាក់ផ្អើលខ្លាំង នូវសមត្ថភាពនិងទេពកោសល្យ របស់លោក ដែលអាចបត់បែនគ្រប់ទម្រង់ ហើយអាចបម្រើអារម្មណ៍អ្នកស្តាប់មិនជិនណាយពីលោកសោះឡើយ។
តួយ៉ាង ក្នុងចំណោមបទចម្រៀងប៉ុន្មានសិបបទរបស់តារាចម្រៀងជួរមុខផលិតកម្មធំមួយនេះ ក៏មានបទចម្រៀងដែលផ្ទុះការគាំទ្រខ្លាំងច្រើនផងដែរ ដូចជាបទ “សេកមន្ត” ដែលទើបចេញ MV ថ្មីៗនេះ ហើយមានការអារម្មណ៍ទស្សនាច្រើនខ្លាំងបំផុត។ ក្រៅពីនេះ នៅមានបទបែបរ៉េបនិងញាក់ដូចជាបទ GANG GANG; THE LEGEND ក៏ដូចជាបទបែបមនោសញ្វេតនា មនុស្សល្អៗអស់ទៅណា?; ពេលណាជួបគេម្តងទៀត; ខ្មោចដែលស្លាប់ទៅហើយ រួមនិងបទមួយចំនួនទៀតដូចជា ផ្ញើបាបមួយថង់; បងស្រណោះឆ្នាំទៅ និង ភូមិខ្ញុំ update ជាដើម ដែលមានអ្នកទស្សនាលើសពី ១០លានដងឯណោះ។

គួរជម្រាបដែរថា បទ “ GANG GANG ” ជាបទបែបរ៉េបលើកដំបូងរបស់ឧកញ៉ា ព្រាប សុវត្ថិ និពន្ធដោយកូនប្រុសពៅ របស់លោកផ្ទាល់ កាលពីដើមឆ្នាំ២០២១ ខណៈបទនេះក៏ទទួលបានការចាប់អារម្មណ៍ខ្លាំង និងត្រូវបានក្រុម YouTuber ខ្មែរនិងបរទេសយកទៅធ្វើវីដេអូ Reaction កក្រើកពេញ YouTube ដែលក្នុងនោះ ក៏មានបទរ៉េបបែប Distract “The Legend” ផងដែរ។


ដោយឡែក នៅមានបទផ្ទុះការគាំទ្រខ្លាំង ដែលជាការច្រៀងរួមគ្នារវាង ឧកញ៉ា ព្រាប សុវត្ថិ និងកញ្ញា តន់ចាន់ សីម៉ា ដូចជាបទ មីឆុងមីឆា; កាត់ឆុង; ឡានទំនើប; មនុស្សស្រីចាំតែខុស មនុស្សប្រុសមានកំហុសពេលមួម៉ៅ និង បង្គាប់ថ្លៃឡេជាដើម។

គួររម្លឹកថា កាលពីថ្ងៃទី២៥ សីហា ឆ្នាំ២០២០ ឧកញ៉ា ព្រាប សុវត្ថិ ក្នុងពិធីបង្ហាញមុខតារាប្រចាំផលិតកម្ម Galaxy Navatra ដែលរៀបចំឡើងនៅសណ្ឋាគារ Gardan City បានបង្ហាញខ្លួនជាផ្លូវការ ក្នុងនាមជាតារាចម្រៀង របស់ផលិតកម្មធំមួយនេះ។ តួយ៉ាង ជាង ៤ឆ្នាំ មកនេះ លោកបានបន្តវិវត្តន៍ខ្លួនមិនធម្មតា ហើយកាន់តែទទួលបាន ប្រជាប្រិយភាពថែមទៀត ខណៈមហាជនទូទៅ តែងស្គាល់លោកថា ជាតារាចម្រៀងមួយរូបដែលពេញដោយសមត្ថភាព និងទេពកោសល្យ អាចបទបែនបានគ្រប់ទម្រង់៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ