ជីវិតកម្សាន្ដ
ស្រលាញ់គ្នា២ឆ្នាំ តួឯកស្រីរឿង «ផ្កាយលាក់ស្នេហ៍» ទើបហ៊ានបង្ហាញមុខគូស្នេហ៍
តារាសម្ដែងស្រី Chippy Sirin បានបង្ហោះឃ្លិបដើម្បីអបអរថ្ងៃខួបកំណើតមិត្តប្រុស ដោយបង្ហាញមុខមាត់ជាសាធារណៈ បន្ទាប់ពីគូស្នេហ៍នេះស្រលាញ់គ្នាជាង២ឆ្នាំ។ ជាមួយគ្នានោះ មិត្តភក្តិក្នុងវិស័យសិល្បៈថៃនិងអ្នកគាំទ្រជាច្រើនបានសម្រុកចូលរួមអបអរដល់រូបនាងយ៉ាងច្រើនកុះករ។
ទន្ទឹមគ្នានោះ ប្រព័ន្ធផ្សព្វផ្សាយសង្គមថៃជាច្រើនបានបង្ហោះរូបភាពនិងវីដេអូរបស់តួឯកស្រីក្នុងរឿង «ផ្កាយលាក់ស្នេហ៍» តាមរយៈ Instagram ផ្ទាល់ខ្លួនរបស់នាង ដោយរួមបញ្ចូលពាក្យអបអរសាទរថ្ងៃកំណើតដល់គូស្នេហ៍ ក្នុងនោះនាងបានសរសេរថា Happy birthday to my lighthouse..To forever more fun with you។ ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកតាមដានកាន់តែចាប់អារម្មណ៍បំផុតនោះគឺថា នៅក្នុងឃ្លិបនាងបានបង្ហាញមុខមាត់មាត់សង្សារថ្មី ដែលលាក់កំបាំងអស់រយៈពេលជាង២ឆ្នាំមកហើយ។
បន្ទាប់ពីទស្សនិកជនបានឃើញអំពីភាពផ្អែមរបស់តួសម្ដែងថៃរូបនេះភ្លាមៗ ដោយមិនបង្អង់យូរឡើយ ម្នាក់ៗបានចូលទៅបញ្ចេញមតិត្រេកអរជំនួសដែលនាងកាលបើឃើញសប្បាយចិត្តមានអញនកមកថែទាំបេះដូងសារជាថ្មី។ ព្រមជាមួយគ្នានោះ តារាល្បីៗក្នុងវិស័យសិល្បៈជាច្រើន សុទ្ធតែបានមកអបអរសាទរស្នេហាថ្មីរបស់ Chippy Sirin និងបានហៅមិត្តប្រុសរបស់នាង ក៏ជូនពរគ្នាក្នុថាបងៗយ៉ាងពេញៗមាត់ថែមទៀតផង។ ដ្បិតថា Chippy មិនទាន់ផ្តល់ព័ត៌មានលម្អិតផ្លូវការអំពីម្ចាស់បេះដូងថ្មីថាតើជានរណា ឬមកពីណាក៏ដោ។ ប៉ុន្តែបើក្រឡេកមើលសកម្មភាពរបស់គូស្នេហ៍សបញ្ចាក់ថាពួកគេពិតមែន។
ទោះបីជាយ៉ាងណាក៏ដោយ តារាសម្ដែងថៃវ័យ៣១ឆ្នាំរូបនេះធ្លាប់ចេញបទសម្ភាសន៍ថា កាលដែលខ្លួនមិនចង់បង្ហោះរូបភាពបង្ហាញមុខមិត្តប្រុស ដោយសារតែនាងពិចារណាទៅលើសម័យឌីជីថលនៃបណ្ដាញអ៉ិនធើណេត។ ជាពិសេសពាក់ព័ន្ធនឹងមិត្តប្រុសផ្ទាល់តែម្ដង។ Chippy ក៏ចង់រក្សាឯកជនភាពរបស់គាត់និងមិនចង់ឲ្យមានដានចាស់ដូចពីមុនតែប៉ុណ្ណោះ៕




អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ ស្រលាញ់គ្នាសុខៗ មិត្តប្រុសអតីតបវរកញ្ញាចក្រវាលថៃ Anchilee ចូលរោងការជាមួយស្រីផ្សេង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ