ជីវិតកម្សាន្ដ
សាវិន ហ្វីលីព ៖ ផឹករាល់ថ្ងៃ ហើយអាងរត់ និងសូណា ចុងក្រោយក្រិនថ្លើមស្លាប់ដដែល
តារាសម្តែងជើងចាស់លោក សាវិន ហ្វីលីព បានចេញមកបំផុសនិងជាសារដាស់តឿនចំពោះអ្នកដែលចូលចិត្តពិសាគ្រឿងស្រវឹងរាល់ថ្ងៃ ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដល់សុខភាព និងគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀត។ ការលើកឡើងនេះ គឺបន្ទាប់ពីលោកធ្លាប់បាត់បង់មិត្តភក្តិស្និទ្ធស្នាលម្នាក់ដោយសារការផឹកគ្រឿងស្រវឹងរាល់ថ្ងៃ បណ្តាលឱ្យកើតជំងឺក្រិនថ្លើម ឬមហារីកព្យាបាលមិនជារហូតបាត់បង់ជីវិត។

លោក សាវិន ហ្វីលីព បានលើកឡើងជាខ្លឹមសារដាស់តឿនថា “មិត្តខ្ញុំម្នាក់ផឹកគ្រឿងស្រវឹងរាល់ថ្ងៃហេីយអា ងរត់ទៅស្ទីមសូណាចុងក្រោយក្រិនថ្លេីមស្លាប់”។ ជាមួយគ្នានេះលោក ក៏បានរំលេចទៀតថា តារាបង្ហាញម៉ូដសង្ហាម្នាក់ផ្ទះនៅតាខ្មៅបានស្លាប់ប្រហែល៥ឆ្នាំមុន (មហារីកថ្លេីម) គឺដោយសារផឹកស្រាបៀរទឹកខ្មៅមិនតិចជាង ៣កំប៉ុង ស្ទេីររាល់ថ្ងៃ ហើយសំអាងថាគាត់រត់ និងសូណាបញ្ចេញជាតិពុលចេញវិញ តែមានឯណា ចុងក្រោយក្រិនថ្លេីម រួចហេីយក៏កេីតជំងឺមហារីកស្លាប់ដដែល។
លោក សាវិន ហ្វីលីពកន្លងមក លោកធ្លាប់បានចេញមកប្រកាសឆន្ទ:របស់ខ្លួនជាសាធារណ:ថា តាំងពីដំបូងរហូតមកទល់ពេលបច្ចុប្បន្ននេះ គឺលោកមិនដែលទទួលធ្វើទូតជាសុឆន្ទ:ឱ្យក្រុមហ៊ុនល្បែងនិងស្រាបៀរនោះឡើយ។
គេកត់សម្គាល់ថា នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់តារាសម្តែងលោក សាវិនហ្វីលីព គឺលោកមិនដែលបង្ហោះពាក់ព័ន្ធនឹងការលេងល្បែងស៊ីសង ឬពិសាគ្រឿងស្រវឹងឡើយ ផ្ទុយមកវិញ លោកតែងបញ្ចេញសារដាស់តឿននិងបំផុសឱ្យចៀសឆ្ងាយពីកាលេងនិងពិសាគ្រឿងស្រវឹង៕ អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ