ជីវិតកម្សាន្ដ
បង្ហើបក្បាល MV បទថ្មីទៀតហើយ កំពូលតារាចម្រៀង ព្រាប សុវត្ថិ ស្ដាប់ហើយចង់រាំតាម
សំឡេងដ៏ក្រអួន អមដោយកាយវិការស់រវើករបស់តារាចម្រៀងជើងចាស់ ព្រាប សុវត្ថិ នៅក្នុងMV បទថ្មី “កុលាបមានបន្លា” ដែលមិនទាន់ចេញផ្លូវការ ហើយទើបត្រូវបានគេទន្លាយចេញនូវឈុតខ្លះៗតាមបណ្ដាញសង្គមទទួលបានការចាប់អារម្មណ៍ខ្លាំងពីហ្វេនៗ ដែលស្ដាប់ហើយចង់រាំតាម។

ទន្ទឹមនឹងពាក្យសំណូមពរពីហ្វេនៗមួយចំនួនថា “ចង់ប្ដូរអ្នកនិពន្ធ និងដឹកនាំសម្ដែងថ្មី ដើម្បីIDOL បញ្ចេញសមត្ថភាពអស្ចារ្យរបស់ខ្លួនខាបយកបេះដូងអ្នកគាំទ្រកាន់តែច្រើននោះ សម្រាប់អ្នកគាំទ្រមួយចំនួននៅតែកោតសរសើរនូវទឹកដមសំឡេង និងកាយវិការសម្ដែងដ៏រស់រវើករបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ។ អ្នកខ្លះថា IDOL នៅតែអេម សំឡេងពីរោះ ត្រូវចិត្ដយុវវ័យ ហើយតាមរយៈបទថ្មីនេះនឹងធ្វើឲ្យហ្វេនៗកាន់តែពេញចិត្ដ។
MV បទថ្មី “កុលាបមានបន្លា” ត្រូវបាននិពន្ធ និងផលិតឡើងដោយផលិតកម្ម Galaxy ដែលច្រៀង និងសម្ដែងផ្ទាល់ដោយតារាចម្រៀងប្រុស ព្រាប សុវត្ថិ។ ខាងក្រោមនេះជាវីដេអូចម្រៀងដែលឧកញ៉ា ព្រាប សុវត្ថិ ទម្លាយដោយផ្ទាល់នៅលើបណ្ដាញសង្គមរបស់លោក ហើយទទួលបានការចាប់អារម្មណ៍ច្រើនពីមហាជន៕


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៣ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២១ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់