ជីវិតកម្សាន្ដ
តួរឿង «ទេវតាល្បែង» រំឭកថា ពីមុនមកសូម្បីតែអ្នកបើកតាក់ស៊ី ក៏មិនស្គាល់លោកដែរ
ដកស្រង់ពីសារព័ត៌មានចិន The Star បានរាយការណ៍ថា តារាសម្ដែងហុងកុង Chow Yun Fat បានធ្វើការចែករំលែកនៅក្នុងកម្មវិធីជជែកមួយថា លោកធ្លាប់ជួបអ្នកបើកតាក់ស៊ីម្នាក់ ដែលមិនស្គាល់លោកក្នុងនាមជាតារាសម្ដែង ហើយបដិសេធមិនព្រមឲ្យជិះថែមទៀតផង។
តួអង្គអាចែនៅក្នុងរឿងបែបកំប្លែង «ទេវតាល្បែង» បានរៀបរាប់ពីឧបទ្ទវហេតុនៅក្នុងកម្មវិធីសន្ទនាភាសាចិនជាសំឡេងដោយប្រាប់ថា ព្រឹត្តិការណ៍នេះបានកើតឡើង ខណៈដែលលោកកំពុងថតកុននៅទីក្រុងប៉េកាំង។ គាត់បានជ្រើសរើសជិះតាក់ស៊ី ដើម្បីសន្សំពេលវេលា។ ទោះយ៉ាងណាក៏ដោយ អ្នកបើកតាក់ស៊ី ដែលទទូចសុំតែទទួលអ្នកដំណើរ ដែលធ្វើដំណើរក្នុងទិសដៅដូចគ្នាទៅនឹងផ្លូវរបស់គាត់នោះ បានបង្វែរលោកចេញវិញ ដោយអះអាងថា គាត់មិនបានបំពេញកាតព្វកិច្ច។
យ៉ាងណា ដោយសារតែស្ថិតនៅក្នុងភាពប្រញាប់ប្រញាល់ តារាសម្ដែងប្រុសវ័យឆ្នាំ៦៩ បានបង្ហាញអត្តសញ្ញាណរបស់គាត់ ដោយប្រាប់អ្នកបើកបរថា លោកជា Chow Yun Fat ដោយសង្ឃឹមថាអ្នកបើកបរនឹងមានការលើកលែង។ ប៉ុន្តែ អ្នកបើកបរបានឆ្លើយថា តើ Chow Yun Fat ជានរណា? ខ្ញុំមិនស្គាល់គាត់ទេ។ នៅទីបំផុតទើបលោកអាចបញ្ចុះបញ្ចូលអ្នកបើកបរឲ្យនាំគាត់ទៅគោលដៅ ជាជាងមានអារម្មណ៍អាក់អន់ចិត្ត។ ព្រមជាមួយគ្នានោះលោកថែមទាំង និយាយបែបកំប្លែងអំពីបទពិសោធន៍ថា កាលណោះ ប្រហែលជាខ្ញុំមិនសូវល្បីទេមើលទៅ!
នៅអាយុ ៦៩ ឆ្នាំ Chow Yun Fat កើតចេញពីការចាប់ផ្តើមពីតួនាទីតូចតាច មុនពេលចូលបម្រើការងារនៅ TVB ក្នុងឆ្នាំ ១៩៧៤ គាត់បានធ្វើការជាច្រើនមុខ រួមទាំងជាក្មេងមើលថែស្បែកជើងឲ្យតារា ជំនួយការការិយាល័យ បុគ្គលិកដឹកជញ្ជូនទំនិញ បុគ្គលិកសណ្ឋាគារ និងសូម្បីតែអ្នកបើកបរតាក់ស៊ី។
តួអង្គអាចែរូបនេះទទួលបានភាពល្បីល្បាញតាមរយៈរឿងភាគរបស់ TVB ដូចជា «The Good, The Bad, The Ugly និង The Bund» ។ ពេញមួយអាជីពដ៏អស្ចារ្យរបស់គាត់ គាត់ទទួលបានពានរង្វាន់ជាច្រើន រួមទាំងពានរង្វាន់ភាពយន្តហុងកុងចំនួនបីសម្រាប់តារាសម្តែងឆ្នើម និងពានរង្វាន់ Golden Horse ចំនួនពីរសម្រាប់តារាសម្តែងល្អបំផុត។ ក្រោយមក នៅឆ្នាំ ២០២៣ គាត់បានក្លាយជាតារាសម្តែងហុងកុងទីពីរបន្ទាប់ពី Tony Leung ដែលត្រូវបានតែងតាំងជាផលិតករភាពយន្តអាស៊ីប្រចាំឆ្នាំនៅឯពានរង្វាន់ភាពយន្តអន្តរជាតិទីក្រុងប៊ូសានលើកទី ២៨៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តួហុងកុងអាចែ ដាច់ចិត្តលក់វីឡាមួយកន្លែង តម្លៃ ២៥លានដុល្លារ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ