ជីវិតកម្សាន្ដ
វណ្ណថាន ថាទុកឱ្យច្បាប់ដោះស្រាយបញ្ជាក់ភាពស្អាតស្អំក្រោយផ្ទុះរឿងនារីចោទខ្លួន ចម្លងជំងឺកាចសាហាវ
ក្រោយផ្ទុះរឿងរ៉ាវ និងរងការរិះគន់យ៉ាងអាម៉ាសបំផុតចំពោះតារារ៉េប វណ្ណថាន ជុំវិញករណីនារីវ័យក្មេងម្នាក់ឈ្មោះ កុល ធីតា ដោយបានចោទថា តារាចម្រៀងរូបនេះ បានចម្លងជំងឺដ៏កាចសាហាវដល់នាងនោះ ឥឡូវនេះ សាមុីខ្លួនដែលរងការចោទប្រកាន់ បានចេញលិខិតបញ្ជាក់ជាសាធារណៈថា ទុកឱ្យច្បាប់ដោះស្រាយបញ្ជាក់ភាពស្អាតស្អំ។

បន្ទាប់ពីរក្សាភាពស្ងៀមស្ងាត់មួយរយ: ទីបំផុតតារាចម្រៀងរ៉េបលោក វណ្ណថាន បានចេញមុខបកស្រាយ និងបំភ្លឺជុំវិញរឿងរ៉ាវនេះ ដោយបញ្ជាក់ថា លោកសម្រេចទុកឱ្យច្បាប់ដោះស្រាយបញ្ជាក់ពីភាពស្អាតស្អំ ស្រោចស្រង់កេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់លោកមកវិញ។ ទន្ទឹមនេះ លោកអះអាងដែរថា លោកនឹងប្រគល់ជូនលទ្ធផលតេស្តសុខភាពស្អាតស្អំរបស់លោកទៅកាន់តុលាការ។
នៅក្នុងសេចក្ដីបំភ្លឺរបស់តារារ៉េបវណ្ណថាន បានបញ្ជាក់ថា មួយរយៈពេលមកនេះ គឺជាពេលដែលពិបាកនិងគួរឱ្យអាម៉ាស់បំផុតក្នុងជីវិតរបស់លោក ហើយលោកក៏ដឹងដែរថា សាធារណជនពិសេសអ្នកគាំទ្រ ពិតជាមានមន្ទិលនិងចម្ងល់ជាច្រើនទាក់ទងនឹងភាពស្ងៀមស្ងាត់របស់ខ្លួនកន្លងមកនេះ។
ជាមួយនឹងភាពស្ងៀមស្ងាត់នេះ វណ្ណថាន បញ្ជាក់ថា ការស្ងៀមស្ងាត់របស់ខ្លួនគឺដោយសារ លោកទទួលការប្រឹក្សាពីខាងក្រុមមេធាវីរបស់លោក ដោយរក្សាភាពស្ងៀមស្ងាត់មិនតបត ដើម្បីងាយស្រួលនឹងប្រមូលភ័ស្តុតាងទាក់ទងនឹងករណីនេះ ក៏ដូចជាដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់លោកផងដែរ។ លោកបន្ថែមថា លោកជឿជាក់លើប្រព័ន្ធតុលាការ និងការដោះស្រាយបញ្ហានេះតាមនីតិវិធីច្បាប់ ថានឹងដោះស្រាយបញ្ហានេះដោយយុត្តិធម៌និងការពារភាពស្អាតស្អំរបស់លោក។
លោក វណ្ណថាន ក៏បានអំពាវនាវដល់អ្នកកាន់បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធសារព័ត៌មានទាំងអស់ ដែលបាន តាមដាននិងចុះផ្សាយព័ត៌មានទាក់ទងនឹងករណីនេះ កុំបន្តការផ្សព្វផ្សាយនិងចែករំលែកព័ត៌មានមិនពិតទាំងនេះ ហើយរង់ចាំការសម្រេចសេចក្ដីរបស់តុលាការមុនពេលចុះផ្សាយ ឬក៏ធ្វើការវិនិច្ឆ័យណាមួយដោយពុំមានមូលដ្ឋាន ឬប្រភពមិនច្បាស់លាស់។
លោកបន្តថា រយៈពេលកន្លងមកនេះ មានបណ្តាញសារព័ត៌មាន និងគេហទំព័រជាច្រើនបានចុះផ្សាយព័ត៌មានមិនពិតទាក់ទងនឹងលោកទូទាំងប្រទេស ដែលប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតបុគ្គលនិងអាជីពរបស់លោក ក៏ដូចជាកំពុងបំពុលសង្គមយ៉ាងដូច្នោះដែរ។ ជាមួយគ្នានេះ លោកក៏បានសុំទោសទៅកាន់អ្នកគាំទ្រ ក៏ដូចជាសាធាណជនទាំងអស់ ជុំវិញភាពជ្រួលច្របល់នៃរឿងនេះផងដែរ។
ជុំវិញរឿងនេះដ៏អាម៉ាសនេះ លោកថា លោកពិតជាមានការពិបាកខ្លាំង ដែលមិនអាចធ្វើការបកស្រាយភ្លាមៗជូនទៅកាន់អ្នកគាំទ្រ ខណៈដែលកេរ្តិ៍ឈ្មោះនិងកិត្តិយសរបស់លោក ត្រូវបានបង្អួចបែបនេះ។ ដោយហេតុនេះហើយទើបលោកសម្រេចចិត្តដោះស្រាយបញ្ហានេះតាមនីតិវិធីច្បាប់ និងសំណូមពរឱ្យរង់ចាំការសម្រេចរបស់តុលាការ មុនធ្វើការអារកាត់ណាមួយ៕ អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ