ជីវិតកម្សាន្ដ
ឆ្នាំថ្មី ២០២៥ អុីណូ នឹងផ្តើមនិពន្ធបទដោយខ្លួនឯង ក្នុងបំណងដើម្បីបន្តលើកប្រជាប្រិយភាពខ្លួន ក្នុងចិត្តអ្នកគាំទ្រ
ម្ចាស់បទ “អូនកុំយំកុំយំ” លោក សាន ពេជ្រសុភារិទ្ធ ហៅ អុីណូ ក្រោយស្ងប់ស្ងាត់ចេញបទចម្រៀងមួយរយ: ស្រាប់តែចេញមកបង្ហាញការតាំងចិត្ត ឱ្យសាធារណជនពិសេសអ្នកគាំទ្រ បានជ្រាបថា លោកនឹងមានការងារខ្លួនឯង និពន្ធបទចម្រៀងដោយខ្លួនឯង ក្នុងន័យដើម្បីលើកប្រជាប្រិយភាពរបស់ខ្លូន លើវិថីសិល្បៈ ក្នុងឆ្នាំថ្មី ២០២៥ ខាងមុខនេះ។
ក្នុងអាជីពចម្រៀងជិត ២០ឆ្នាំ តារាចម្រៀងមាឌធំដំបងលោក អុីណូ ធ្លាប់បើកកកាយរឿងរ៉ាវផ្ទាល់ខ្លួន ចាប់តាំងពីចូលសិល្ប:ដំបូងមកទល់ពេលបច្ចុប្បន្នថា លោកចូលសិល្ប: គឺគ្មានខ្សែឬអ្នកនៅជ្រោមជ្រែងពីក្រោយខ្នងទេ គឺបានមកដោយសារការគាំទ្ររបស់មហាជននិងការខំប្រឹងខ្លួនឯងប៉ុណ្ណោះ។


យ៉ាងណាមិនទំនងដោយសារតែមួយរយ:ចុងក្រោយនេះលោក អុីណូ ហាក់ពុំសូវមានបទចម្រៀងផ្ទាល់ខ្លួនចេញលើទីផ្សារដូចតារាសិល្ប:រួមអាជីពផ្សេងៗទៀត ទើបលោកបានសម្រេចចាប់ផ្ដើមនិពន្ធបទដោយខ្លួនឯង ដើម្បីបំពេញតម្រូវការនិងបំពេរអារម្មណ៍អ្នកគាំទ្រជាបន្តទៀត។
លោក អុីណូ បានបញ្ជាក់ជំហររបស់ខ្លួនថា “ឆ្នាំថ្មី២០២៥ មានការងារខ្លួនឯង និពន្ធបទខ្លួនឯង លើកខ្លួនឯង ប្រឹងខ្លួនឯង គោរពអរគុណពុកម៉ែបងប្អូនដែលធ្វើ ឱ្យ ENO មានថ្ងៃនេះ”។ នេះជាជំហ៊ានថ្មីមួយទៀត របស់លោក អុីណូ ដែលចាប់ផ្តើមវិវត្តន៍ខ្លួនឯងតាមរយ:ការចេញនិពន្ធនិងច្រៀងដោយខ្លួនឯងបន្ទាប់ពីបាត់មួយរយ:៕ អត្ថបទ៖ ចាន់រ៉ា



-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ