Connect with us

ជីវិតកម្សាន្ដ

មេម៉ាយចាយរាង Janie បង្អួត​ប៊ីគីនីទៅហ្វេន បែរត្រូវគេរិះគន់ស្គមកំព្រឹងដូចខ្មោច

បានផុស

នៅ

កាលពីពេលថ្មីៗនេះ តារាសម្ដែងថៃនាង Janie Tienphosuwan បានបង្ហោះនូវរូបស្លៀកឈុតប៊ីគីនីលើទំព័រ Instagram ផ្ទាល់ខ្លួន ក្នុងន័យបង្អួតរាងកាយល្អឥតខ្ចោះគ្មានក្បាលពោះក្នុងវ័យ៤៣ឆ្នាំ។ ជាពិសេស នាងក៏ចង់បញ្ចាក់ដែរថា ភាពស្អាតមិនគិតតាមវ័យឬពេលវេលាទេ។

យ៉ាងណាក៏ដោយ តាមរយៈរូបភាពប៉ុន្មានសន្លឹករបស់តួថៃរូបនេះបង្ហោះ បែរជាទទួលរងនូវការរិះគន់មិនសំចៃពីសំណាកមនុស្សមួយក្រុមថា នាងប្រាកដជាមានជំងឺមិន​ឃ្លាន​អាហារ ដែល​មើល​ទៅ​មិន​ល្អ​ទាល់​តែ​សោះ។ ជាពិសេសអ្នកលេងអ់ីនណេតដដែលបានចោទសួរទៅកាន់រូបនាងថា ហេតុអ្វីនាង​ភាព​ក្លាហាន​ក្នុង​ការ​បង្ហោះ​រូបភាព​មាន​តែ​ឆ្អឹងដណ្តប់ស្បែកបែបនេះ?

ទន្ទឹមនឹងមានអ្នកបង្អាប់រូបរាងមេម៉ាយចាយរាង ក៏មានហ្វេនៗជាច្រើនបានចូលមកលើកទឹកចិត្តដល់ Janie វិញថា ថ្វីដ្បិតតែថានាងមានអាយុជ្រេមែនពិត ប៉ុន្តែមុខមាត់ដ៏គួរឲ្យស្រលាញ់និង​ក្មេងជាងវ័យនេះសបញ្ចាក់ថា ពេលវេលាមិនអាចកែសម្រស់នាងបានពិតមែន។ ជាពិសេស ពីមួយថ្ងៃទៅមួយថ្ងៃតារាស្រីយើងកាន់តែក្មេងជាងវ័យ ទោះជាមិនតុបតែងខ្លួនក៏ដោយ។

យ៉ាងណាមិញ ក៏មិនមែនជាលើកទីមួយទេដែលមានអ្នកចូលទៅបញ្ចេញមតិអាក្រក់ៗរិះគន់រូបរាងតួកឯកស្រីថៃរូបនេះ កន្លងមកឲ្យតែនាងបង្ហោះរាងរៅច្បាស់ៗ ដឹងតែថាមានអ្នកនិយាយនូវសម្ដីអាក្រក់ៗទាក់ទិននឹងរាងកាយស្គមសល់តែឆ្អឹងជាដើម។

លើសពីនេះទៀត Janie ​ក៏ធ្លាប់បកស្រាយអំពីរូបរាងស្គមស្គាំងតាមរយៈពិធីករប្រុសដ៏ល្បីប្រចាំប្រទេសថៃ​ លោក WOODY ដោយទទួលស្គាល់ថា នាងពិតបានស្រកទំងន់អស់ជាង៩គីឡូមែន។ ព្រោះ​កាល​នៅ​ជា​តួ​ឯកស្រី ​គឺ​ត្រូវរក្សា​សមាមាត្រ​ក្នុងនាមជាតារាសម្ដែង។ ប៉ុន្តែពេលនេះ នាងក្លាយជាតារាបង្ហាញម៉ូដឲ្យផលិតផល ដូច្នះត្រូវតម្រូវតាមទីផ្សារការងារវិញ។

តារាសម្ដែងរៀមច្បងរូបនេះក៏បានបញ្ចាក់ទៀតថា នាងអត់ខ្វល់អ្នករិះគន់នាងថាជាមនុស្សចម្លែកឡើយ។ មិនមែននាងមិនដឹងទេថា មានមនុស្សចូលមកបញ្ចេញមតិយោបល់មានទាំងអ្នកព្រួយបារម្ភនិងរិះគន់នោះ។ ប៉ុន្តែនាងនៅតែអរគុណដល់អ្នកគាំទ្រ ដែលទទួលយកនាងមិនថានាងផ្លាស់ប្ដូរបែបណាឡើយ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង​​ ស្រីល័ក្ខ

ចុចអាន៖អតីត​តារា​ម៉ូ​ដែលម្នាក់ស្រែកសុំជំនួយ ក្រោយសារធាតុ​ចាក់បំពេញ​ផ្ទៃមុខ​ធ្វើទុក្ខខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម